English
NovelToon NovelToon

ចៅហ្វាយស្រីមហាលោតផ្លោះ

ចៅហ្វាយស្រីមហាលោតផ្លោះ ភាគទី០១

ងីត!!

ឡានស្ព័រទំនើបសេរីចុងក្រោយបង្អស់ ត្រូវបានឈប់ ងឺត!! បង្អូសកង់ជិត2ម៉ែត្រ នាំឱ្យម្ចាស់កាយមាំទាំ មុខមាត់សង្ហា ញញឹមមានស្នេហ៍ បបូរមាត់ក្រហម ក្រពុំដូចជាមនុស្សស្រី ចុះចេញពីរក្នុងឡាន ឈរយ៉ាងត្រង់ខ្លួន សម្លឹងមើលទៅមនុស្សនៅជុំវិញនោះ រួចក៏លើកដៃវាចសក់ច្រូងឡើងមកលើយ៉ាងHandsome ត្បិតថាក្រមុំៗដែលនៅទីនោះទាំងអស់ ក៏បែមកឃើញ រួចស្រែកហូរឡើងព្រោងព្រាត រត់មកឈរផ្តុំគ្នាចំហរមាត់សម្លឹងមើលមិនដាក់ភ្នែក ខ្លះក៏កាន់នៅទូរស័ព្ទមកថត អ្នកកម្លោះក៏មិនបណ្តោយពេលវេលាឱ្យកន្លងផុតទៅដែល នាយឈរអោបដៃខ្វែងទ្រូង ផ្អែកខ្នងនិងទ្វាឡានបន្តិច លេងស្ទីល កាច់រាងមួយអស់ដៃ ដាក់ស្នេហ៍ស្រីៗមិនតិចអ្នកឡើយ។

«វី អ៊ែនហ្សូរត្រាន់!! បានហើយយើងក្រពុលមុខណាស់» សកម្មភាពទាក់មនុស្សស្រីរបស់គេមិនបានយូរប៉ុន្មានឡើយ សម្លេងមួយចេញមកពីរក្នុងឡានក៏បន្លើរឡើង ត្បិតថានាងពិតជាធុញទ្រាន់និងកាយវិការ ញិញ៉ក់ ជឿជាក់ និងបានអំណួតរបស់គេពេលនេះ ពេញមួយទំហឹងហើយ។

«ហិហិ ចៅហ្វាយស្រី» នាយសង្ហាក៏បែខ្លួនមកវិញ រួចក៏សើចបែបរអៀសខ្លួនបន្តិច តែមិនចម្លែកនោះទេ គ្រាប់ពេលទៅណាមកណា នាយតែងតែបែបនេះរាល់លើកទៅហើយ ទើបស៊ាំភ្នែក ដល់ថ្នាក់ថាអ្នកដែលជាចៅហ្វាយធុញទ្រាន់ នាយលូកដៃទៅទាញទ្វាឡានបើកចេញ រួចក៏ឈរយ៉ាងត្រង់ខ្លួន ក្តោបដៃយ៉ាងគំនាប់ ព្រាបដូចជាកូនឆ្មាមួយក្បាលយ៉ាងចឹង ខុសឆ្ងាយពីរពេលមុននេះដាច់ ម្ចាស់កាយស្រស់ស្អាត សាច់សរខ្ចី សិចស៊ី កែវភ្នែកមុតមាំ ក៏បោះជើងម្ខាងចេញមកមុន ឈានចុះចេញពីរឡាន ឈរយ៉ាងត្រង់ខ្លួនសម្លឹងមើលទៅមុខយ៉ាងមានអំណាច។

ត្បិតថាស្រីៗទាំងនោះក៏ហាក់ក្រវីក្បាលមិនស្ទើរ នឹកហួសចិត្ត ស្មានតែជាអ្នកមានហ៊ឺហាមកពីរណា តែក៏មានអ្នកខ្លះទៀតមិនទាន់ទៅណាទេ ត្បិតថានាយសង្ហាមិនធម្មតា ទោះបីនាយត្រឹមជាកូនឈ្នូលគេធម្មតាៗក្តី ក៏ភាពសង្ហារបស់នាយ អាចសាយភាយទៅកាន់ពួកគេបានដដែល។

ឈូស៊ី អាល់លូរ៉ា ដែលជាមនុស្សឯករាជ អាយុ28ឆ្នាំហើយនៅតែមិនទាន់មានសង្សាសូម្បីតែម្នាក់សោះ ដោយឡែកនាងក៏ជាម្ចាស់មុខជំនួញធំបំផុត និងជាអ្នកមានមុខមានមាត់មិនធម្មតានៅក្នុងប្រទេស ដែលមានគេស្គាល់ច្រើនដូចគ្នា។

«សុំអញ្ជើញចៅហ្វាយស្រី» វី ញញឹមកំបួចមាត់ លាដៃបង្ហាញផ្លូវទៅកាន់ចៅហ្វាយនាយ ត្បិតថា ឈូស៊ី ឯណុះក៏ហាក់ជ្រេញ ក្រវីក្បាលនិងអាកប្បកិរិយារបស់កូនចៅនាងមិនស្ទើរ។

ឈូស៊ី ឈានជើងដើរចូលទៅក្នុងផ្សាទំនើប ដោយមាននាយកម្លោះរូបសង្ហាដើរតាមពីរក្រោយផងនោះ ក្រមុំៗដែលឈរនៅមុខហាង ក៏ហាក់ជ្រួលជ្រើមមិនស្ទើរ ត្បិតថានាយក៏មានរូងរាងសង្ហាទាក់ភ្នែក អ្នកណាឃើញហើយក៏អាចនិយាយបានថា លង់ស្នេហ៍ដកចិត្តមិនរួច។

«ហីយ៉ា!! ថ្ងៃនេះខ្យល់អីបក់អ្នកនាង ឈូស៊ី មកដល់ហាងខ្ញុំទាំងព្រលឹមនៀក ថ្ងៃនេះខ្ញុំមានហុងស៊ុយស្លាប់ហើយ ហិហិ» គ្រាន់តែ ឈូស៊ី ចូលទៅដល់ភ្លាម ម្ចាស់ហាងក៏នាំខ្លួនចូលមករាក់ទាក់យ៉ាងគួរសម ជាមួយនិងសម្តីយ៉ាងផ្អែមស្រទន់ លាយឡំនិងពាក្យពេចន៍បញ្ចុះបញ្ជូលផងនោះ នាំឱ្យនាងក្រមុំយើងញញឹមញញេម ទន់ខ្លួនល្អូកទៅតាមដែល។

«ថ្ងៃនេះខ្ញុំទំនេរ ក៏ឈាងមកShoppingបន្តិចនិងណា លឺថាមានរបស់ល្អទើបតែនាំចូលមកថ្មីមែនទេ?» ឈូស៊ី ញញឹមបិទមាត់មិនជិត ត្បិតថានាងក៏ជាមនុស្សស៊ីជោមិនធម្មតាដែល កាលបើលឺនៅប្រយោកបញ្ជោទាំងនោះហើយ ហាក់ធ្វើឱ្យនាងទប់ស្នាមញញឹមមិនបាន ត្រូវតែបង្ហាញចេញមកយ៉ាងមានមោទនភាព។

«ហីយ៉ា...!! អ្នកនាងឈូពិតជាត្រចៀករហ័សដូចជាគេល្បីពិតមែន មានរបស់ល្អពិតជាលាក់អ្នកនាងឈូមិនបានសោះ» ម្ចាស់ហាងក៏នៅតែញញឹម រួចក៏បន្តប្រយោកបន្ថែម នាំឱ្យនាងក្រមុំញញឹមបិទមាត់មិនជិតសោះ ម្ចាស់ហាងក៏សេញ្ញូភ្នែកទៅកាន់បុគ្គលិកបន្តិច ហើយបុគ្គលិកក៏យល់ភាសា នាំខ្លួនដើរចេញ នាំយកនៅកាបូបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត មួយចេញមកដាក់នៅលើទូកញ្ចក់ ចំពោះមុខនាងក្រមុំយើងតែម្តង

«នេះគឺជាកាបូបBrandម៉ាកល្បីឈ្មោះ នាំចូលពីរប្រទេសចិន មួយប៉ុណ្ណោះ ដែលទើបតែនាំចូលក្តៅៗពីរម្សល់មិញនេះទេ» ម្ចាស់ហាងឈររៀបរាប់ដោយសម្តីផ្អែម ត្បិតថានាងក្រមុំក៏ហាក់ស្លុកចិត្តទៅតាម សម្លឹងមើលទៅមិនដាក់ភ្នែកដូចគ្នា ឈូស៊ី លូកដៃទាញយកកាបូបនោះមកមើលឱ្យច្បាស់និងភ្នែក នាងបង្វិលមើលគ្រប់ជ្រុងជ្រោយទាំងអស់ ពិនិត្យមើលតាំងពីរថ្នេរដេរភ្ជាប់មិនសល់ វាគឺជាទម្លាប់របស់នាងហើយ មុននិងទិញអ្វីមួយទៅប្រើ នាងមើលល្អិតល្អន់ណាស់។

«មានអាផ្សេងពីរនិងទៀតទេ?» ឈូស៊ី នាងញញឹមឡើងបន្តិច ហាក់រកឃើញនៅចំណុចខ្វះខាតនៃកាបូបមួយនោះ នាងប្រញ៉ាប់ដកក្រសែរភ្នែកចេញពីរកាបូបនោះភ្លាមមិនសោកស្តាយ ព្រមទាំងទម្លាក់វាចុះដាក់នៅកន្លែងដើម មុននិងបោះសម្តីទាមទា សួររករបស់ផ្សេងទៀត ម្ចាស់ហាងក៏ហាក់មិនទាល់តម្រិះដូចគ្នា នាងញញឹមឡើង រួចក៏ទះដៃបន្តិច ត្បិតថាបុគ្គលិករបស់នាងក៏នាំយកម៉ូតកាបូបថ្មីមួយទៀត មកដាក់នៅលើទូកញ្ចក់ក្បែរគ្នានោះ។

«អ្នកនាងឈូនៅតែល្អិតល្អន់ដូចដើម ហិហិ» ម្ចាស់ហាងនោះរុញកាបូបថ្មីដែលទើបតែនាំមកនោះ មកដាក់នៅចំពោះមុខអ្នកម្ខាងទៀត ដែលមានឈ្មោះថាជាភ្ញៀវ

«នេះគឺជាកាបូបសូត្រទឹកកកពីរតំបន់ពោល មិនងាយរកបានទេ ហើយវាក៏ជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលគេរកឃើញ ហើយផលិតបាននៅកាបូបដ៏លេចធ្លោរមួយនេះដែល ចាស៎» ម្ចាស់ហាងរៀបរាប់យ៉ាងក្បោះក្បាយ បែកអូហូជាស្ទឹង តែវាក៏បានផលពិតមែន ព្រោះពេលនេះទាំងផ្ទៃទឹកមុខ និងក្រសែរភ្នែករបស់អ្នកទិញ កំពុងតែស្លុក ដក់ចិត្តមិនរួចទៅហើយ។

«ល្អ!!» ឈូស៊ី ញញឹមឡើង កាលបើនាងក៏លើកយកកាបូបមកបង្វិលមើលឱ្យសព្វ ដូចជារាល់ដង តែអ្វីដែលគួឱ្យកោតសម្គាល់នោះគឺ នាងរកមិនឃើញពីរចំណុចខ្វះខាតរបស់វាទាលើតែសោះ កាន់តែមើលកាន់តែស្អាត កាន់តែសម្លឹង កាន់តែចែងចាំង។

«ចៅហ្វាយស្រី បាទ!!»

«យ៉ាងមិច?» វី ក៏ឧទានឡើងកាត់ចង្វាក់ភ្លាមៗ ដែលធ្វើឱ្យអ្នកដែលកំពុងតែផ្ចង់អារម្មណ៍ជាមួយនិងកាបូបឯណុះ ត្រូវដាច់សម្មាធិអស់រលីង ឈូស៊ី ហាក់គ្រឺតនិងកូនចៅជីនិតកាយរបស់នាងមិនស្ទើរឡើង នាងខាំមាត់បន្តិច រួចក៏ងាកសម្លឹងបែមករកនាយសង្ហាហាក់ចង់សួរថានាយចង់និយាយអ្វីបន្ត

«នេះរើសជិត2ម៉ោងទៅហើយ ពេលណាទើបត្រូវចិត្តចៅហ្វាយស្រី? ខ្ញុំវាចុកជើង!! ហឺយ» វី ក៏បន្តជាមួយនិងទឹកមុខហាក់ធុញទ្រាន់មិនស្ទើរ នាយអោនខ្លួនគក់ជើងខ្លួនឯងតិច ហាក់ចង់បង្ហាញថានាយពិតជាចុករ៉ូយពិតមែន តែវាមិនមានឥទ្ធិពលចំពោះអ្នកម្ខាងទៀតនោះទេ ត្បិតថា ឈូស៊ី នាងក៏បែមុខចេញពីរគេ រួចក៏មកចាប់អារម្មណ៍និងកាបូបនាងបន្តទៅវិញ។

«យើងចង់រើសយូរប៉ុណ្ណាក៏រឿងរបស់យើង លុយយើងអ្នកទិញ ធ្វើដូចជាពិបាកណាស់ចឹង គ្រាន់តែឱ្យឈរចាំ2 3ម៉ោងសោះ» ឈូស៊ី ក៏បន្លើរពាក្យនេះឡើង ត្បិតថានាងក៏មិនបានបែមុចសម្លឹងមើលទៅនាយសង្ហាដែល ពោលគឺនាងនិយាយទាំងបែខ្នង នាងនៅតែបន្តលើកយកកាបូបមកពិនិត្យមើលជាច្រើនដង ហាក់មិនអស់ចិត្តទាល់តែសោះ។

«មិនដឹងជាក្បាច់ក្បូរស្អីម្ល៉េះទេព្រះអើយ... បើប្រើហើយហោះចឹកទៅ ខ្ញុំមិននិយាយទេ ហ្វូ...!!» វី នាយក៏ងើបឈរឡើងអស់កម្ពស់ រួចក៏បែមុខចេញ ពេបមាត់ពេបករ និយាយខ្សិបៗតែម្នាក់ឯង ហាក់ជ្រេញជាមួយនិងចៅហ្វាយមិនស្ទើរ។

«វី អ៊ែនហ្សូរត្រាន់!! យើងលឺណា៎...» ឈូស៊ី នាងមិនបានងាកមុខសម្លឹងមក វី ទេតែនាងក៏បន្លើរពាក្យនេះឡើងខ្លាំងៗ ជាមួយនិងសម្លេងស្អកៗបែបគម្រាម ដែលធ្វើឱ្យអ្នកកម្លោះដែលឈរនិយាយដើមចៅហ្វាយមុននេះ ត្រូវងាកមុខមកវិញ ញញឹមឡើងហាក់ចង់លុបលាងកំហុសខ្លួនឯងផង។

«ហិហិ...»

«ខ្ញុំយកវា ជួយវេចខ្ចប់ឱ្យខ្ញុំផង» ឈូស៊ី ក៏និយាយពាក្យនេះឡើងទៅកាន់ម្ចាស់ហាង រួចនាងក៏លូកយកកាតធនាគាររបស់នាងចេញមក ហុចឱ្យតាមក្រោយ មកចាស់ហាងក៏ញញឹមទទួលយក រួចក៏ហុចកាបូបទៅឱ្យបុគ្គលិករបស់ខ្លួនរៀបចំ។

ទីបំផុតពួកគេក៏សម្រេចចិត្តត្រឡប់មកវិញ នៅតាមផ្លូវត្រឡប់មកកាន់ឡាន ឈូស៊ី ដើរចេញមកយ៉ាងរំភើយ ត្បិតថានាងក៏គ្មានកាន់អ្វីនោះទេ ក្រៅពីរកាបូបផ្ទាល់ខ្លួនរបស់នាងមួយគត់ ខុសដាច់ពីរ វី ដែលនាយកាន់របស់របរដែលចៅហ្វាយស្រីបានទិញទាំងអស់ ស្ទើរតែដាច់ដៃទៅហើយ កាន់ដៃពីរមិនគ្រប់ នៅខាំដល់មាត់ទៀត នាយដើរទ្រុកៗចេញមកតាមក្រោយ ទីងតាំងៗ មើលផ្លូវស្ទើរតែមិនឃើញ។

«ដាក់វាចូលទៅ» កាលបើដើរមកដល់ឡានហើយ ឈូស៊ី នាងមិនបានជួយទេ ផ្ទុយទៅវិញនាងបែជាបញ្ជាថែម វី នាយក៏មិននិយាយអី ត្បិតថាមាត់នាយក៏របស់តែខាំប្បោងដាក់ឥវ៉ាន់ជាប់មិនទាន់ប្រលែងនៅឡើយ នាយចូលមកទាញទ្វាឡានរួចក៏បោះឥវ៉ាន់ទាំងនោះចូលទៅទាំងអស់ រួចក៏ប្រហែលខ្យល់ដង្ហើមបន្តិច ហាក់ធូស្រាលបន្តិច។

«មិនដឹងជាទិញអីក៏ទិញម្ល៉េះៗទេ នេះប្រុងចង់យកទៅប្រើពេញមួយឆ្នាំរឺយ៉ាងមិចចៅហ្វាយស្រី ផ្ទះចៅហ្វាយធំប៉ុណ្ណឹង ខ្ញុំទាញថាមិនយូរទេ ច្បាស់ជាចង្អៀត រកកន្លែងដាក់របស់លែងឃើញហើយ មិនឱ្យចង្អៀតយ៉ាងមិច បើទិញម្តងៗគរដូចភ្នំបែបនេះនោះ» នាយកម្លោះទម្លាក់ឥវ៉ាន់ចុះពីរដៃសិនមិនទាន់ទេ នាយក៏ប្រញ៉ាប់និយាយប្រយោកនេះឡើង យ៉ាងវែងអន្លាយ ហាក់ធុញទ្រាន់ចំពោះចៅហ្វាយនាយមិនស្ទើរ លើកណាក៏ដូចលើកណាដែល ឱ្យតែពេលដើរផ្សារ ឥវ៉ាន់បើមិនច្រើនជាងនិងក៏ប្រហាក់ប្រហែលនិងដែល មិនក្រោមទេ។

«ឯងជាចៅហ្វាយ រីក៏យើងជាចៅហ្វាយ? រអ៊ូរទាំច្រើនខ្លាំងណាស់ ប្រយ័ត្នលែងសល់ប្រាក់ខែ» ឈូស៊ី ឈរអោបដៃខ្វែងទ្រូងនៅខាងក្រោយ សម្លឹងមើលនាយ ត្បិតថានាងកំពុងតែរៀបចំឥវ៉ាន់ទាំងនោះឱ្យស្រួលបួល ដើម្បីឱ្យចៅហ្វាយនាយអង្គុយឱ្យស្រួលបន្តិច។

«អាងអីបន្តិចក៏គម្រាម គម្រាម...ឆឺស!!»

ចៅហ្វាយស្រីមហាលោតផ្លោះ ភាគទី០២

វីឡាអាល់លូរ៉ា...

ឡានស្ព័រទំនើប យ៉ាងប្រណិត ត្រូវបានឈប់ ងឹក!! នៅចំពីរមុខទីធ្លានៃវីឡា ដោយមានម្ចាស់កាយសង្ហា រុញទ្វាឡានចេញ ទម្លាក់ជើងចុះ ដើរចេញពីរក្នុងឡាន តម្រង់ទៅបើកទ្វានៅថតខាងក្រោយឯណុះ ជូនចៅហ្វាយស្រីរបស់គេ តាមតួនាទីផង ត្បិតថា ឈូស៊ី ក៏ចុះចេញពីរក្នុងឡានដូចគ្នា នាងបែមុខញញឹមសម្លឹងទៅកាន់មុខរបស់ វី រួចក៏ញញឹមចុងមាត់បន្តិច មុននិងចោលក្រសែរភ្នែកទៅកាន់ឥវ៉ាន់តែនៅក្នុងឡាននោះ ហាក់ដូចជាចង់បង្ហាញប្រាប់នាយឱ្យដឹង រួចក៏បោះជំហ៊ានដើរចូលទៅខាងក្នុងបាត់តែម្តង។

«ព្រោះតែបែបនិងទើបគ្មានអ្នកយក ហឹស!!» វី ស្រាប់តែនិយាយប្រយោកនេះឡើង ទាំងជ្រឹមចិញ្ចើម ក្រវីក្បាលនាំខ្លួនចូលទៅទាញយកឥវ៉ាន់ទាំងនោះចេញមកក្រៅ ត្បិតថាទឹកមុខនាយមើលទៅដូចជាកំបៀចកំបួច ប្រលែងដង្ហើមធំហាក់ធុញថប់ចេញមកផង មុននិងនាំខ្លួនចូលទៅក្នុងវីឡានោះតាមក្រោយ។

ពេលល្ងាច...

ព្រះអាទិត្យក៏រៀងរ៉ែបន្តិច ហៀបនិងលិចទៅហើយ ត្បិតថាបរិយាកាសក្នុងវីឡា ក៏ដល់ពេលញ៉ាំអាហារពេលល្ងាចដូចគ្នា នៅក្នុងតុអាហារពេលនេះ ក៏មានអាហាររៀបនៅលលតុរួចហើយជាស្រេច ឈូស៊ី នាងក៏នាំខ្លួនដើរចេញមក ដាក់ខ្លួនអង្គុយលើកៅអី ដើម្បីញ៉ាំអាហារតាមទម្លាប់ ត្បិតថាអ្នកបម្រើក៏ចូលខ្លួនមកដួសបាយដាក់ចាន ជូននាងដូចគ្នាដែល។

«និយាយចឹង វី អ៊ែនហ្សូរត្រាន់ គេទៅណាបាត់ហើយ? នាងដឹងទេ?» ឈូស៊ី នាងស្រាប់តែសួរសំណួរនេះឡើងទៅកាន់អ្នកបម្រើ នាងលើកស្លាបព្រាបាយប្រុងនិងដាកើចូលមាត់ទៅហើយ ត្បិតថាសុខៗខួរក្បាលនាងស្រាប់តែរំញោចនឹកដល់នាយកម្លោះភ្លាមៗ នាងទម្លាក់ស្លាបព្រាចុះលើចាន កែវភ្នែកក៏រ៉េព្យាយាមរកមើលវត្តមានរបស់នាយដូចគ្នា។

«លឺថាគាត់ទៅធ្វើរឿងផ្ទាល់ខ្លួន ខ្ញុំក៏មិនដឹងរឿងអីដែល ព្រោះគាត់ប្រាប់តែប៉ុណ្ណឹងទេ ចាស៎»

«ទៅធ្វើរឿងផ្ទាល់ខ្លួនហេស៎? គេណាត់ជួបមិត្តស្រីទេដឹង?!» ឈូស៊ី ស្រាប់តែគិតដល់រឿងនេះ រឿងផ្ទាល់ខ្លួនចឹងមែនទេ? បើមិនមែនមិត្តស្រី តើគេទៅធ្វើស្អីទៅ? នាងស្រាប់តែជ្រឹមចិញ្ចើមឡើងមិនលែង ត្បិតថាអាហារនៅពេញលើតុ តែបែជាមិនធ្វើឱ្យនាងចាប់អារម្មណ៍ ស្មើរនិងរឿងផ្ទាល់ខ្លួនរបស់អង្គរក្សប្រុសម្នាក់នេះទាល់តែសោះ÷

«លោកស្លាប់មិនខានឡើយ» ឈូស៊ី នាងនិយាយតែប៉ុណ្ណឹង ក៏ក្រោកឈរដើរចេញពីរតុអាហារទៅ ទាំងទឹកមុខហាក់មួម៉ៅ ពិបាកនិងនិយាយ នេះនាងប្រច័ណ្ឌ? អត់ទេ សូម្បីតែនាងក៏មិនដឹង មិនយល់ពីរខ្លួនឯងដែល។

«ហេតុអីក៏អ្នកនាងឈូត្រូវខឹង ពួកឯងយល់ដូចខ្ញុំទេ?» គ្រាន់តែ ឈូស៊ី ដើរចេញទៅផុត ពួកស្រីបម្រើស្រាប់តែមកឈរផ្តុំគ្នា ខ្សិបខ្សៀវគ្នាពីររឿងនេះភ្លាម ហាក់ឆ្ងល់ជាមួយនិងទំនាក់ទំនងរវាងអ្នកទាំងពីរមិនស្ទើរ ត្បិតថាពួកគេគ្រាន់តែជាចៅហ្វាយនិងកូនចៅ រឺក៏ជាសង្សានិងគ្នាឱ្យប្រាកដ ទៅណាក៏ទៅជាមួយគ្នា ដឹងពីរគ្នាគ្រប់យ៉ាង ឥឡូវនេះគ្រាន់តែពាក្យថារឿងផ្ទាល់ខ្លួន ក៏អាចធ្វើឱ្យអ្នកម្ខាងឯណេះខឹងដាច់ក្បាលដាច់កន្ទុយបាន បើបែបៗនិង អ្នកណាថាមិនសង្ស័យបានទៅ។

«នាងនេះ!! និយាយធ្វើដូចជាមិនដឹងពីរទំនាក់ទំនងរវាងអ្នកទាំងពីរចឹង ឯងគិតមើលទៅ បើធម្មតាមិនថាអ្នកបម្រើ រឺក៏អង្គរក្សនោះទេ កុំថាឡើយត៎មាត់ គ្រាន់តែធ្វើឱ្យទាស់ចិត្តបន្តិច ក៏អ្នកនាងឈូដេញចោលមិនស្តាយដែល តែបើក្រលែកមកមើលនាយ វី វិញ មើលចុះឱ្យស្អិតរមួតបេះមិនចេញ នាងនៅគិតថាជាចៅហ្វាយនិងកូនចៅទៀតមែនទេ?»

«ត្រូវហើយ នាងនិយាយក៏ត្រូវ បើនាយ វី មិនខ្លាំង មិនមែនគេក្លាយជាអង្គរក្សដុះស្និមចឹងនោះទេ»

«ត្រូវហើយនាយ វី គេពិតជាខ្លាំង អ្នកណាទៅដែលថាមិនចង់បានអ្នកនាងឈូធ្វើជាគូស្នេហ៍ ទាំងស្អាត ទាំងមាន នាងសាកគិតមើលទៅ ដេកស៊ីស្រួល ទ្រព្យសម្បត្តិក៏មានស្រាប់ គ្រាន់តែចំណាយកម្លាំងពេលយប់បន្តិច ប្តូរជាមួយនិងការពេញចិត្ត ហើយបានលុយចាយស្រួលៗ អ្នកណាថាមិនចង់?»

«អ្នកនាងឈូ...ហ្អឹកហ្អឹក...ជួយខ្ញុំផង» គ្រាន់តែ ឈូស៊ី បើកឡានចេញមកដល់មាត់ទ្វាភ្លាម ស្រាប់តែមានស្រីម្នាក់ មកពីរណាក៏មិនដឹង មកឈរបាំងនៅមុខឡាន ហើយថែមទាំងស្រែកយំ សុំអង្វរឱ្យជួយខ្លាំងទៀតផង ដែលនាំឱ្យអ្នកដែលនៅក្នុងឡានឯណុះ ហាក់ងឿងឆ្ងល់ ត្រូវចុះចេញពីរឡានដើរសម្តីមករកនាង ទាំងក្តីចង់ដឹង ពីរមូលហេតុ។

«នាងជាអ្នកណា ហើយមានរឿងអីឱ្យខ្ញុំជួយមែនទេ? និយាយមួយៗមក ថាមានរឿងអីនិយាយជាមួយនិងខ្ញុំ»

«គឺ...ហ្អឹកហ្អឹក..អ្នកនាងឈូ..» ស្រីម្នាក់នោះមិនទាន់និយាយអីទេ គិតតែពីរយំត្រសឹកមិនឈប់ ត្បិតថា ឈូស៊ី ក៏ម្ឈរអង្អែលខ្នងនាង ផ្ទៀងចាំស្តាប់នាងឡើងចំហរមាត់ទៅហើយ÷

«គឺ...វី អ៊ែនហ្សូរត្រាន់»

«គេយ៉ាងមិច? គេទៅធ្វើអីនាង? នាងឆាប់និយាយមកមើក» ឈូស៊ី នាងស្រាប់តែសួរសំណួរនេះឡើង ទាំងខាំមាត់ ខាំករ កាលបើលឺនៅប្រយោកដែលនាងហៅដលើឈ្មោះអង្គរក្ស ត្បិតថានាងក៏កំពុងតែទៅរកគេស្រាប់ទៅហើយ ឥឡូវស្រាប់តែមានមនុស្សស្រីមកឈរយំត្រសឹក សួររកគេបែបនេះទៀត នាងក៏ហាក់ភ្ញាក់ផ្អើលមិនស្ទើរតាមនិងដូចគ្នា។

«វី អ៊ែនហ្សូរត្រាន់ គឺជាប្តីរបស់ខ្ញុំ»

«ថាមិច?» ឈូស៊ី ស្រាប់តែឧទានពាក្យនេះឡើង ទាំងជ្រឹមចិញ្ចើម ត្បិតថានាងស្ទើរតែមិនជឿនិងត្រចៀកនាងពេលនេះទៅហើយ ប្តី? ប្តីយ៉ាងមិច? ហេតុអីក៏នាងមិនដែលដឹង? ថែមទាំងមិនធ្លាប់លឺ វី គេនិយាយថែមទៀតផង÷

«នាងគុតថាខ្ញុំមិនស្គាលើចរឹករបស់កូនចៅខ្ញុំហេស៎?» ឈូស៊ី នាងស្រាប់តែដកថយខ្លួនចេញពីរកាយស្រីម្នាក់នោះប៉ុន្មានជំហ៊ាន រួចក៏ចោលប្រយោកនេះទៅវិញ ទាំងសម្លឹងមើលលើផង ក្រោមផង រួចក៏ញញឹមឡលងចេញមកបន្តិច តែវាមិនមែនជាស្នាមញញឹមដែលធម្មតាៗ គួឱ្យស្រឡាញ់នោះទេ តែស្នាមញញឹមមួយនេះពុតជាផ្ទុយនិងក្រសែរភ្នែកនាងពេកហើយ÷

«មនុស្សដូច វី និងហេស៎ យកស្រីដូចនាងធ្វើជាប្រពន្ធ ហឹស!! នាងឆាប់ត្រឡប់ទៅវិញទៅ ទាន់ខ្ញុំនៅចិត្តត្រជាក់»

Download NovelToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play