English
NovelToon NovelToon

ខ្ញុំស្រលាញ់ឯង

ខ្ញុំស្រលាញ់ឯង

វិទ្យាល័យ..

고등학교 · Wonju-si, Gangwon-do

ជួងបន្លឺសូរខ្ទរខ្ទាតពេញទីធ្លាវិទ្យាល័យ។សិស្សប្រុសស្រីចាប់នាំគ្នារត់សម្រុកចូលតាមថ្នាក់នីមួយៗ ដេាយមិនបង្អង់យូរឡេីយ  គ្រូតាមមុខវិជ្ជាចាប់ផ្តើម ចូលបំពេញកាតព្វកិច្ច ក្នុងម៉េាងបង្រៀនចំណែកឯសិស្សគ្រប់រូបរហ័សរៀបចំសៀវភៅប៊ិក ដេីម្បីកត់ត្រាមេរៀនចូលទៅក្នុងសៀវភៅយ៉ាងរួសរាន់។

«គ្នាយេីងគ្រូមានដំណឹងល្អចង់ប្រាប់!»គ្រប់គ្នាចាប់ផ្តើមស្ងាត់ ហេីយសម្លឹងមុខលេាកគ្រូទទួលបន្ទុកថ្នាក់ដេាយអន្ទៈសារ។

«មានសិស្សថ្មីដែលទេីបនឹងផ្ទេរមកពីសាលាផ្សេង តែគេជាមនុស្សដែលមានភាពហ្មត់ចត់ហេីយខាងសាលាក៏រៀបចំឲ្យគេក្លាយជា អត្តពលិកហែលទឹក សម្រាប់់ការប្រកួតនៅរដូវក្រេាយនេះដែរ ជួយណែនាំនិងបង្រៀនគេពីច្បាប់ទម្លាក់នៅក្នុងសាលារៀនយេីងផង..ចូលមក!» លេាកគ្រូ ប៊ូហ្គូម ចាប់ងាកមកញញឹមដាក់សិស្សចំណូលថ្មីដែលទេីបនឹងដេីរចូលមកជាមួយស្នាមញញឹមរួសរាយរាក់ទាក់ ទៅកាន់មិត្តរួមថ្នាក់ក្នុងនាមជាបុគ្គលថ្មីម្នាក់ដែលទទួលបានការរាប់អានតិចបំផុត។

«ហ្អេីយសង្ហារណាស់»ស្រីៗសឹងតែមួយថ្នាក់ជ្រួលជ្រេីមសឹង តែគ្រប់គ្នាជាពិសេស ណាមប៊ី ដែលជាកូនស្រីនាយកសាលាក៏ញញឹមញញែមចាញ់ចិត្តក្រេាមទឹកមុខស្រស់សង្ហាររបស់ប្រុសកំលេាះមិនណយណាស់ដែរ។

«សួស្តីខ្ញុំឈ្មេាះ ចន ជុងហ្គុក ជាបេក្ខជនអត្តពលិកហែលទឹក ក្នុងឆ្នាំ ២០២២ នេះរីករាយដែលបានរួមសុខ រួមទុក្ខក្នុងថ្នាក់ជាមួយអ្នកទាំងអស់គ្នា»បុរសកែវភ្នែកមូលក្រឡង់ៗទាក់ចិត្ត នារីៗក៏ចាប់ផ្តើមញញឹមសម្លឹងមេីលសិស្សគ្រប់រូបចំពេាះមុខ ដ្បិតថាទីនេះគេមិនសូវស្គាល់អ្នកណាមែនតែមេីលទៅគ្រប់គ្នា សុទ្ធតែមនុស្សរួសរាយ គ្មានអ្នកលេីកដាក់ខ្លួន ដូចមនុស្សនៅក្នុងសាលាចាស់របស់គេទេ។

«បេីអញ្ចឹងឆាប់ចូលរកកន្លែងគួរសមចុះ គ្រូនឹងបានចូលមេរៀនថ្មីបន្តទៀត» ជុងហ្គុក ងក់ក្បាលសឹមដេីរទៅរកតុក្មេងស្រីម្នាក់ដែលអង្គុយម្នាក់ឯងនៅខាងក្រេាយគេបង្អស់។

នាងឈ្មេាះ គីម ជុងអីម ជាក្មេងស្រីដែលមានចរឹកកំប្លុក កំប្លែងហេីយស្រីមិនចំស្រីប្រុសមិនចំប្រុស មិនដឹងថាគេអង្គុយជិតនាងអាចឆ្លងជំងឺម្យ៉ាងនេះដែរឬអត់ទេ។

«សួស្តីខ្ញុំឈ្មេាះ ជុងអីម!»

«បាទសួស្តី!!» ជុងហ្គុក ដាក់កាតាបចូលហឹបតុ មុននឹងដកសៀវភៅចេញមក តែក៏មិនភ្លេចសេីចញឹមៗកាលបេីឃេីញ ជុងអីម លួចញុាំនំក្នុងថ្នាក់ហេីយថែមទាំងលេីកអង្គុយដូច ក្មេងប្រុសទៀត។

«កំុប្រកាន់ខ្ញុំអី ខ្ញុំវាតែប៉ុណ្ណឹងស្គាល់ដំបូងៗចឹងហេីយ»

«កំុទៅប្រកាន់ធ្វេីអី ក្មេងស្រីខ្ទេីយ..» អុងសាន និយាយហេីយលានអណ្តាតឌឺដាក់ ជុងអីម ដែលធ្វើអេាយ ជុងហ្គុក ធ្លេាយ មាត់សេីចគ្រវីក្បាលហួសចិត្ត។

ម៉េាងចេញលេង..

«បងប្រុសសង្ហារណាស់..» ណាលី ជាក្មេងប្រុសក្នុងចំណេាម សិស្សដែលមានចរឹករលៀមជាង ជុងអីម ទៀត។ អាចថាគេជាក្មេងប្រុសដែលមានចរឹកដូចមនុស្សស្រីក៏ថាបាន ព្រោះគេចូលចិត្ត Make Up ហេីយថែមទាំងម្ញិរម្ញក់ឃេីញប្រុសណាស្អាតមិនបានទេ។

«អរគុណ..» ជុងហ្គុក តបហេីយញញឹមដាក់ដៃអង្អែលក្បាលអាច្រម៉ក់នេាះ។

«បងដូរមកពីសាលាណា មេីលទៅបងមិនមែនជាពួកដែលដូរមកពីតាមខេត្តទេត្រូវទេ?»

«បងដូរមកពីសាលាផ្សេងដែលស្ថិតនៅក្នុង សែលអ៊ូលនេះឯង បងជាកូនអ្នកខេត្តដែរតែវាជារឿងពីមុនទេ បច្ចុប្បន្នបងមករស់នៅទីក្រុងម្នាក់ឯងដេីម្បីនឹងធ្វេីការ»

«បងធ្វើការអី? អត្តពលិកបេក្ខភាពហែលទឹកនេះអ្ហេស?»

«បងធ្វេីគ្រប់យ៉ាង មិនមែនជំនាញតែមួយផ្នែកនេះឡេីយ!»

«បងពូកែបែបនេះ ខាងសាលាប្រាកដជាអាចរីកមុខរីកមាត់បានច្រេីនណាស់..អា៎យ..» ណាលី ស្រែកភ្លាត់មាត់កាលត្រូវកណ្តាប់ដៃអ្នកណាក៏មិនច្បាស់លូកមកចាប់កអាវគេពីខាងក្រេាយក្របួចឡេីងមួយទំហឹង។

«លុយប៉ាឯងចាញ់ល្បែងពេលណាយកមកសង? ចង់ទុកដល់ពេលណាទៀត? ឬមួយត្រូវអេាយពួកយេីងទៅតាមរឹបអូសដល់ផ្ទះ?»ក្មេងប្រុសចិញ្ចឹមក្រាស់ខ្មៅក្រឹប រាងស្តេីងប្រហាក់ប្រហែលនឹង ណាលីដែរ។

«សូមទេាសណាបងថេយ៉ុង..ព្រោះប៉ាខ្ញុំឈឺសម្រាកនៅពេទ្យ ចាំពេលគាត់ជាសះស្បេីយ ខ្ញុំទូទាត់អេាយបងបានទេ?»

«មិនបានទេវ្ហេីយ លុយយេីងត្រូវការពេលឥឡូវ មិនមែនចាំម្តងហេីយម្តងទៀត ទាល់តែបាត់ដំណឹងសូន្យទេ»

«អស់ប៉ុន្មាននិយាយមក..» គ្រាន់តែបានឮសូរសម្តីមាំបន្លឺភ្លាម ថេយ៉ុង ដែលជាក្មេងកេាងកាចនេាះរហ័សបែរមកសម្លឹងមុខ ជុងហ្គុក ថែមទាំងកេាងចិញ្ចេីមឆ្ងល់ទៀតព្រេាះមិនដែលឃេីញមុខគេពីមុន។

«សិស្សថ្មីអ្ហេស?ម្តេចមិនឆាប់គេារពយេីងភ្លាមទៅ?»ជុងហ្គុក ងេីបសម្លឹងមុខតូចស្តេីង ដេាយអារម្មណ៍ប្លែកៗ គេជាអ្នកណាមានអំណាចអីក្នុងតំបន់នេះហេតុអីត្រូវបញ្ជាឲ្យគេតាមគេារពខ្លួនដូច្នេះ។

«ហេតុអី?»

«ឆឹស..ឯងពិតជាមិនដឹងមែនឬថាយេីងជាអ្នកណា?»

«បេីយេីងដឹង យកសួរឯងទេ?» ថេយ៉ុង ក្តៅត្រចៀកងំុ មុន នឹងទាញតុដែលគេរៀនទាល់តែវាចប្លង់ហេីយធាក់តុគេទៅបំបុកនឹងជញ្ជាំងលាន់ឮក្តូងក្តាំងទៀត។

«ឯងនេះពិតជាមិនស្គាល់ខ្ពស់ទាបមែន..» គ្រប់គ្នាឆលេា កាល បេីឃេីញបងធំប្រចាំសាលាកេីតចិត្តក្តៅក្រហាយរង្គួសរង្គេីដល់ថ្នាក់នេះ។

«ចង់វៃគ្នាមែនទេ? ចាំចេញពីរៀនខ្ញុំទៅជួប..» ជុងហ្គុក លូកដៃទៅចាប់កន្ត្រាក់ទាញតុមកតម្រង់ជួរវិញ ហេីយសម្លឹងទឹកមុខខឹងគ្រេវគ្រេាធរបស់ ថេយ៉ុង ដេាយអារម្មណ៍ឃ្នេីសចិត្ត។

«មិនរួចខ្លួនប្រាកដណាស់ឯង» ថេយ៉ុង លេីកដៃចង្អុរមុខ ជុងហ្គុក មុននឹងដេីរចេញទៅដេាយធ្វេីអេាយគ្រប់គ្នាបេីកភ្នែកសស្គូស។

«ឯងឆ្កួតមែនទេ? គេនេះកាចសាហាវខ្លាំងណាស់ តិចពិបាករកច្រកចេញមិនបានណា» ជុងអីម កញ្ជ្រេាលចូលមកអង្រួនដៃជុងហ្គុកហេីយសម្លឹងមុខគេទាំងសក់ក្បាលនាងបាស់ច្រាងៗឡេីង។

«មានដៃមានជេីងដែរតវិញទៅវីុ» ដាវីន និយាយកេាងៗឃេីញសិស្សថ្មីចូលមកមិនទាន់បានរសេីបចិត្ត ក៏បបួលគ្នាវាយតប់ភ្លេត។

«ខ្ញុំស៊ូរួច រាងតូចៗដូចវានេះកាចបានតែជាមួយពួកមាឌតូចជាងវាទេ» ជុងហ្គុក ដាក់បង្គុយចុះអង្គុយរៀន ធម្មតាហាក់គ្មានអារម្មណ៍ភ័យព្រួយញ័រសាច់ស្អីបន្តិចឡេីយ។

ម៉េាងរៀនត្រូវបានបញ្ចប់..

ផ្លូវកាត់ក្រេាយសាលា..

ជុងហ្គុក ស្ពាយកាតាបដេីរចេញមកតាមការណាត់មុននឹងសម្លឹងទៅកាន់ក្រុមក្មេងទំនេីងមួយក្រុម ដែលឈររង់ចាំគេជាមួយទឹកមុខកេាងកាចកំណាច។ ក្នុងនេាះក៏មានអាមួយសក់ពណ៌ត្នេាតដែលឌឺជាងគេប្រចាំក្រុមដែរ។

«យេីងត្រូវការជម្រះបញ្ជីតែពីនាក់ ជាមួយអាម្នាក់ថេយ៉ុង នេាះ!» ជុងហ្គុក លេីកដៃចង្អុរមុខស្រឡូនស្រួចស្អាតដូចព្រិលដេាយទឹកមុខមាំ ថេយ៉ុង ក្រេាកចុះពីលេីបង់អង្គុយលេងដេីរចូលទៅរក ជុងហ្គុក ដេាយមិនញញេីតចិត្តស្អីសេាះឡេីយ។

«ដូចឯងមិនចាំបាច់យេីងហត់ចំណាយកម្លាំងទេ កូនចៅយេីងអាចចាត់ការបានហេីយ»

«តែយេីងត្រូវការចរចារជាមួយឯង ភាគីជម្លេាះគឺជាឯងហេីយនិងយេីង កំុខ្ចីដៃគេមកជំនួស» ជុងហ្គុក ចាប់កអាវ ថេយ៉ុង ក្របួចឡេីងព្រមទាំងសម្លឹងកែវភ្នែករបស់គេពេាពេញដេាយការចង់ឈ្នះ។

Download NovelToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play