English
NovelToon NovelToon

រឿង និស្ស័យស្នេហ៍ តារានិករធាតុទាំង៤

Episode 1

សំលេងភ្លៀងធ្លាក់រហឹមៗ ធ្លាក់ចុះមកប្រៀបដូចជាដឹងថាមានមនុស្សកើតទុក្ខដែលតែកំពុងត្រហូរយំប្រាប់ផែនដីថាខ្លួននឹងត្រូវបង្ខំចិត្តបោះបង់មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុតទាំងដែលខ្លួនគ្មានសិទ្ធនឹងមើលថែគេបន្តទៅទៀត។ ដៃក្រសោបឱបប្រាណដ៏តូចច្រឡឹងយកមកផ្អឹបនឹងដើមទ្រូងទាំងចិត្តមិនចង់បែក និងសុំអង្វរអោយគេកុំចាកចេញពីខ្លួន ព្រោះខ្លួនមិនអាចរស់នៅដោយគ្មានគេនៅក្បែរបានទេ។ សំលេងមុឺងម៉ាត់ក៏បន្លឺឡើង "ខ្ញុំសុំទោសផង ខ្ញុំមិនស្រលាញ់លោកទៀតទេ សូមលោកដោះលែងខ្ញុំទៅ"(ខ្ញុំនិយាយបណ្ដើរចាប់ដោះដៃបណ្ដើររួចបង្ខំចិត្តគេចមុខពីគេ)។ "ហេតុអ្វីអូននិយាយបែបនេះ តើអូនភ្លេចពាក្យសន្យារបស់យើងហើយមែនទេ? អូនធ្លាប់ប្រាប់បងថា អូននឹងស្រលាញ់ហើយមើលថែបងតែម្នាក់ប៉ុណ្ណោះ ហើយអូននៅនិយាយទៀតថាអូននឹងនៅក្បែរបង តាមជួយបង ការពារបង និងជួយដោះស្រាយរាល់បញ្ហាលំបាករបស់បងទៀត តើអូនភ្លេចហើយមែនទេ?"(គេនិយាយទាំងឈឺចាប់មកកាន់ខ្ញុំ) ។ ហើយក៏មានដៃថ្មីមួយចាប់ទាញគេចេញហើយវ៉ៃគេថែមទាំងនិយាយទាំងកំហឹងទៅកាន់គេទៀត "តើពេលនេះហើយឯងនិយាយពីវាទៀតមានប្រយោជន៍អ្វីទៅ តើឯងមិនឃើញទេមែនទេ! ថានាងមានអ្នកថ្មីហើយ ឯងដោះលែងនាងអោយមានសេរីភាពទៅ បើឯងស្រលាញ់នាងមែននោះ ព្រោះយើងអាចមើលថែនាងបានល្អជាឯងទៅទៀត" ។ "បានហើយអ្នកទាំងពីរឈប់ឈ្លោះគ្នាទៀតទៅ! ហ្វឹង ម៉ូសុឺ លោកស្ដាប់ខ្ញុំអោយច្បាស់ណា សូមលោកដោះលែងខ្ញុំទៅ រឿងដែលខ្ញុំធ្វើដាក់លោកកន្លងមក នោះគ្រាន់តែជាការបោកប្រាស់លោកប៉ុណ្ណោះ តាំងពីដើមមក ខ្ញុំមិនដែលស្រលាញ់លោកទេ ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចទៅហើយ។ សូមលោកកុំមករវីរវល់ជាមួយខ្ញុំទៀត។ សៀវអុី តោះយើងនាំគ្នាទៅផ្ទះវិញ កុំរវល់ជាមួយមនុស្សល្ងង់ដូចជាគេទៀតអី" (ខ្ញុំគ្រៀកដៃសៀវអុី រួចដើរចេញទៅ) ។ "លូ សៀវវិន អូនស្ដាប់បងអោយច្បាស់ យ៉ាងណាក៏បងមិនជឿអូននិយាយដែរ មិនថាមានរឿងអ្វីកើតឡើងរវាងអូននិងបងទេ បងនិងស្វែក

រកការពិតនៅក្នុងរឿងនេះអោយបាន អូនចាំតែមើលទៅ ថ្ងៃណាមួយបងនឹងយកអូនមកវិញអោយបាន" (គេស្រែកប្រាប់ខ្ញុំយ៉ាងខ្លាំងៗ រួចសម្លឹងមើលខ្ញុំដើរចេញទៅ) ។ បន្ទាប់ពីនិយាយរួចមកគេក៏ទន់ជើងលត់ជង្គង់ចុះ ក្ដាប់ដៃយ៉ាងណែនវ៉ៃលើដងផ្លូវរួចស្រែកប្រជែងនឹងផ្លេកបន្ទោរព្រៀកៗ អបទៅដោយទឹកភ្លៀងស្រក់ចុះមករយលានតំណក់ "បងមិនដោះលែងអូនជាដាច់ខាត" [ហ្វឹង ម៉ូសុឺ និយាយ]។ ពីរបីនាទីក្រោយមកបន្ទាប់ពីពួកយើងចែកផ្លូវគ្នាដើររៀងខ្លួនហើយនោះ ក៏នៅបន្សល់ទាំងរឿងមិនដាច់ស្រេចនិងមិនអស់ចិត្តបូកទាំងការឈឺចាប់ដែលនៅដក់ជាប់អារម្មណ៍រៀងៗខ្លន។ ខ្ញុំដើរបណ្ដើរទឹកមុខប្រែជាស្រពាប់ស្រពោនប្រៀបដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួន ហើយក៏ទន់ជង្គង់ដួលទៅលើដងផ្លូវឱនមុខយំយ៉ាងខ្សឹកខ្សួលអន្ដឺតអន្ដក់ "ហេតុអ្វីវាសនាធ្វើបាបមនុស្សយ៉ាងនេះ ខ្ញុំពិតជាមិនចង់ឃើញគេឈឺចាប់ម្ដងទៀតនោះទេ" ។ រាងកាយដ៏ធំនិងកក់ក្ដៅក៏បានក្រសោបឱបខ្ញុំពីលើហើយយកមកផ្អឹបដើមទ្រូងរបស់គេរួចទះក្បាលខ្ញុំតិចៗបូករួមទាំងសំលេងដ៏ទន់ភ្លន់ "វាមិនអីទេ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញបន្ទាប់ពីថ្ងៃនេះឆ្លងផុតទៅ ទោះឯងបានសម្រេចចិត្តបោះបង់គេចោលក៏ដោយ ក៏ឯងនៅមានខ្ញុំនិងឆីងឆីងដែលតាមជួយនិងការពារឯងដែរ ឯងកុំបារម្ភអី ឯងអាចទុកចិត្តពួកយើងបាន"។ (គេនិយាយទាំងស្នាមញញឹមដែលមើលទៅកក់ក្ដៅនិងទុកចិត្តបំផុត) ដៃតូចរបស់ខ្ញុំក៏បានចាប់ឱបគេវិញយ៉ាងណែនហើយមើលមុខគេរួចយំ "ខ្ញុំពិតជាអរគុណពួកឯងខ្លាំងណាស់ ដែលតែងតែលើកទឹកចិត្តនិងនៅក្បែរខ្ញុំ ពេលខ្ញុំពិបាកនិងមានទុក្ខម្ដងៗ ខ្ញុំគ្មានអ្វីអរគុណពួកឯងទេ ពេលនេះខ្ញុំគ្មានសល់អ្វីទៀតឡើយ ក្រៅពីពួកឯងនោះ ហិហិ"។ "ឯងអាចយំនៅលើទ្រូងរបស់ខ្ញុំបាន ឯងអាចខ្ចីវាបានគ្រប់ពេល ខ្ញុំស្វាគមន៍ឯងជានិច្ច ឯងយំចេញមកអោយអស់ទៅ ខ្ញុំនឹងនៅកំដរឯងរហូតដល់ឯងកាត់ចិត្តបាន"។ មេឃភ្លៀងក៏ចេះតែហូរចុះមកឥតឈប់ឈរ ផ្លេកបន្ទោរព្រៀកៗ លើដងផ្លូវដែលគ្មានមនុស្សឆ្លងកាត់មានតែសំលេងយំខ្សឹកខ្សួលរួមទាំងសំលេងទឹកភ្លៀងហូរចុះមកដំណាលគ្នា។ ដប់នាទីបន្ទាប់ ខ្ញុំក៏ក្រោកឡើងរួចនិយាយដោយសំលេងខ្សាវៗ "ពេលនេះខ្ញុំបានធូរស្បើយខ្លះហើយអរគុណឯងណាស់ សៀវអុី តោះយើងត្រឡប់ទៅផ្ទះវិញទៅ" (ខ្ញុំនិយាយទាំងញញឹម)។ សំលេងព្រួយបារម្ភរបស់សៀវអុី "ឯងច្បាស់ហើយមែនទេ! តែខ្ញុំមើលទៅឯង ដូចជាមិនស្រួលសោះ" ។ (ខ្ញុំញញឹម) "ខ្ញុំមិនអីទេ កុំបារម្ភអី" (ភ្នែករបស់ខ្ញុំក៏ប្រែជាងងឹតទៅៗ)។ ...ដៃធំរបស់ខ្ញុំក៏បានស្រវ៉ាចាប់ទ្ររាងកាយដ៏តូចច្រឡឹងជាប់ហើយស្រែកហៅនាងទាំងបារម្ភយ៉ាងខ្លាំង "អាវិន...អាវិន...សៀវវិន...លូ សៀវវិន...ឯងយ៉ាងម៉េចហ្នឹង? ឯងលឺខ្ញុំហៅឯងទេ ដឹងខ្លួនឡើង...កុំបំភ័យខ្ញុំណា" ។ ខ្ញុំបន្តស្រែករហូតដោយក្ដីបារម្ភនិងភ័យខ្លាំងពេកខ្ញុំក៏បានក្រសោបលើកបីនាងរត់កាត់ភ្លៀងត្រឡប់ទៅផ្ទះ ធ្វើដំណើរបណ្ដើរគិតបណ្ដើរ "គួរធ្វើយ៉ាងម៉េចទៅ បើយកនាងទៅមន្ទីរពេទ្យ ខ្លាចថា ហ្វឹង ម៉ូសុឺ នឹងដឹង! បើយកនាងទៅផ្ទះដូចជាមិនសមទេ ណាមួយនាងទទឹកចូកខ្លួនទៀត! ហើយធ្វើយ៉ាងម៉េចទៅ! អាចង្រៃ ធូ ហៃអុី អើយ ហេតុអ្វីក៏ឯងអត់បានការយ៉ាងនេះ រឿងក្លាយជាបែបនេះទៅហើយឯងនៅគិតអីមិនចេញទៀត ម៉េចក៏ឯងអត់ប្រយោជន៍យ៉ាងនេះ គិតៗ ឆាប់ឡើង?!!! អ៎!!! ខ្ញុំនឹកឃើញហើយ អ៊ូ សានឆីង! អ៊ូ សានឆីង! អាចជួយបាន" ខ្ញុំគិតចប់ក៏ធ្វើដំណើរបន្ដសំដៅទៅផ្ទះអ៊ូ សានឆីង ។ ខ្ញុំដើរផងបារម្ភផងភ័យផង ហៅឈ្មោះនាងផង... "អាវិនឆាប់ដឹងខ្លួនឡើង"។ សាមសិបពីរនាទីក្រោយមក តុកតុក! តុកតុក! "អ៊ូ សានឆីង! អ៊ូ សានឆីង! ឯងនៅផ្ទះទេ! បើកទ្វារអោយខ្ញុំបន្ដិចឆាប់ឡើង ខ្ញុំគឺសៀវអុីណា! ឯងលឺខ្ញុំហៅទេ! តុកតុក! តុកតុក!...អ៊ូ សានឆីង..." ។ អ្នកម្ខាងទៀតភ្នែកបើករឹមៗមមីមមើរ ងើបមកបើកទ្វារ ទាំងងងុយគេង "នេះម៉ោងមួយកន្លះហើយណា តើអ្នកណាមកគោះទ្វារខ្ញុំទាំងយប់បែបនេះ មិនដឹងគេដេកគេពួនទេអី ហាហាម! អ្នកណាគេ! ទៅហើយ ទៅហើយ ចាំបន្ដិច! សៀវអុី មែនទេ? មកផ្ទះខ្ញុំធ្វើអីទាំងយប់បែបនេះហា៎ស?! នែ៎! មិនមែនម៉ាក់ដេញចេញពីផ្ទះទេណា៎ បានមកទាំងយប់យ៉ាងនេះ!?...ក្រាក...(នាងសម្លឹង...បើកភ្នែកធំៗ) ហុឺយ! តើពួកឯងកើតអីនឹង ម៉េចក៏ទទឹកចូកបែបនេះ!? ហើយ... ហើយ... អាវិន កើតអី! សៀវអុី តើនាងកើតអី? តើឯងធ្វើអីនាងហា៎?! អាមនុស្សចង្រៃឯងនេះ ឯងធ្វើអីនាង! " ។(នាងនិយាយខ្លាំងៗដោយតក់ស្លុត ភិតភ័យ ព្រួយបារម្ភនិងវ៉ៃខ្ញុំយ៉ាងខ្លាំងៗ) "មើស! ជៀសផ្លូវទៅ ហុឺយ! បានហើយ យើងឈឺណា៎ បិទមាត់ឯងទៅ យើងថ្លង់ណាស់" ។ "ឯងធ្វើអីនាង ម៉េចក៏នាងក្លាយជាបែបនេះ! អាចង្រៃ សៀវអុី! ប្រាប់យើងមក ឯងចង់បានអី!?" ។ "នែ៎! ឯងឆ្កួតរឺជាអោយប្រាកដទៅនឹង ម៉េចបានមកចោទខ្ញុំទៅវិញ ខ្ញុំមិនបានធ្វើស្អីលើអាវិនទេ(ខ្ញុំដាក់មនុស្សនៅលើដៃចុះយ៉ាងថ្នមៗ) ឯងជួយផ្លាស់ប្តូរសម្លៀកបំពាក់អោយអាវិនផង នាងទទឹកចូកអស់ហើយ អាវិនអាចនឹងផ្ដាសាយ បើនៅយូរជាងនេះទៀតនោះ ឯងមានសម្លៀកបំពាក់អារលុងៗខ្លះទេ អោយខ្ញុំខ្ចីពាក់សិន ចាំខ្ញុំសងឯងវិញ" (ខ្ញុំនិយាយចប់ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់)។ ដប់នាទីក្រោយមក...ក្រាក..."ហាឆីស! មើលទៅខ្ញុំផ្ដាសាយហើយ ឯណាសម្លៀកបំពាក់នោះ? យកអោយខ្ញុំបន្ដិច" ។ ដៃដ៏តូចសម៉ត់រលោងបានហុចសម្លៀកបំពាក់មួយកំផ្លេយ៉ាងយឺតៗសន្សឹមៗនិងកាយវិកាភ័យខ្លាច "តើនេះឯងយ៉ាងម៉េចនឹង ម៉េចបានជាដៃឯងញ័រយ៉ាងនេះហា៎ រងាមែនទេ?" (ខ្ញុំនិយាយរួចក៏ចូលទៅជិត ហើយស្ទាបក្បាលរបស់នាង)។ "គ្មាន! គ្មាន! គ្មានស្អីទេ! ខ្ញុំ...! ខ្ញុំ...! ឯងចេញអោយឆ្ងាយពីយើងបន្តិចទៅ!" ។ នាងច្រានខ្ញុំចេញ "នេះ ឯងខ្លាចខ្ញុំមែនទេ?! ហាហាស! បានហើយកុំមើលមកខ្ញុំដោយក្រសែភ្នែកបែបនេះអី(ដៃដ៏ធំរបស់ខ្ញុំក៏បានញីសក់ក្បាលរបស់នាងតិចៗរួចញញឹមនិងប្រើក្រសែភ្នែកទាក់ទាញ)ចាំខ្ញុំនិយាយប្រាប់ឯងទៅចុះ កុំខ្លាចខ្ញុំអី ខ្ញុំមិនមែនមនុស្សប្រុសប្រភេទនោះទេ ឯងអាចទុកចិត្តបាន(ខ្ញុំក៏ញញឹម) ហើយអាវិនយ៉ាងម៉េចទៅហើយ"។ "ខ្ញុំបានផ្លាស់ប្ដូរសម្លៀកបំពាក់អោយនាងរួចរាល់ហើយ កុំបារម្ភអី អោយនាងសម្រាកខ្លះទៅ មើលទៅនាងហត់នឿយណាស់ ហើយនាងក៏អាចនឹងឈឺដែរ ខ្ញុំបានអោយនាងញុាំថ្នាំរួចរាល់ហើយដែរ ឯងនិយាយប្រាប់ខ្ញុំមកថា តើមានរឿងអីកើតឡើងចំពោះនាង?" ។ "ឯងទុកពេលអោយខ្ញុំស្លៀកពាក់បានទេ? ពេលនេះខ្ញុំរងាណាស់(ខ្ញុំធ្វើទឹកមុខញិកញ៉ក់ មាត់ពេបដាក់នាង) កុំកាលសួររឿងនេះអី អូខេទេ? (ញញឹម) ចាំខ្ញុំប្រាប់ឯងបន្ទាប់ពីនេះហើយ អូខេ? (ស្ញេញ)" ។ "ហុឺយ! ហុឺយ! ធ្វើអីក៏ធ្វើទៅ! ធុញណាស់! ទៅទៅ! នឹងអាលឆាប់មកវិញ! (ដៃតូចក៏រុញច្រានខ្នងដ៏ធំរបស់ខ្ញុំចូលទៅបន្ទប់ទឹក)" ។ ដប់នាទីក្រោយមក...ក្រាក...(ខ្ញុំសម្លឹងរកមើលនាង) "ហុឺយ! នេះនាងទៅណាបាត់ហើយនឹង! (ខ្ញុំក៏ដើររកមើល ហៅខ្សឹបៗ) អ៊ូ សានឆីង? អ៊ូ សានឆីង? ... អ៎! តាមពិតនាងមកនៅលើសាឡុងនេះសោះ! (ខ្ញុំក៏ដើរលបៗ) វ៉ាក់អឺ...! ចុម! ...គេងលក់បាត់! ស្រីចង្រៃសុទ្ធតែចង់ដឹងរឿងណាស់! តែបែរជាគេងលក់ដោយមិនចាំខ្ញុំទៅវិញ យ៉ាប់ណាស់ស្រីច្រម៉ក់នេះ ហុីស! អីយ៉ា... ពេលគេងចឹងទៅគួរអោយស្រលាញ់ដែរតាស៎! (ខ្ញុំអង្អែលក្បាលតិចៗ)" ។ និយាយចប់ក៏បីនាងចូលទៅក្នុងបន្ទប់ដាក់លើគ្រែអោយគេងជាមួយសៀវវិន រួចបិទទ្វារបន្ទប់វិញ រួចដើរចេញមកក្រៅ ចុះទៅញុាំទឹកក្ដៅបន្តិចរួចក៏ប្រាស់ខ្លួនគេងទៅលើសាឡុងបាត់ទៅ។ ព្រឹកថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យបានចាំងចូលតាមមាត់បង្អួច ភ្លឺចិញ្ចែងចិញ្ចាចពេសពេញ

បន្ទប់ បានប៉ះភ្នែកអ្នកដែលកំពុងគេងលក់ស្កប់ស្កាល់អោយដឹងខ្លួនមួយរំពេច "ហើម! តើពេលនេះខ្ញុំនៅទីណានឹង? កន្លែងណា? បន្ទប់អ្នកណានឹង? អូយ...ឈឺក្បាលណាស់! សៀវអុីឯងនៅទីណា? សៀវអុី? សៀវអុី?" ។ ក្រាក... "អូ៎! អាវិន ឯងដឹងខ្លួនហើយហេស៎? តើឯងយ៉ាងម៉េចទៅហើយ? មានអារម្មណ៍ធូរស្បើយខ្លះទេ? (និយាយផង ជួយគ្រាផង)" ។ "ខ្ញុំអស់អីហើយ តើពេលនេះពួកយើងនៅទីណានឹង?" ។ "នៅផ្ទះរបស់ឆីងឆីនោះអី តោះយើងនាំគ្នាចុះទៅក្រោមទៅ ពេលនេះឆីងឆីងធ្វើម្ហូបឆ្អិនហើយមើលទៅ!" (ខ្ញុំនិយាយរួចក៏គ្រាអ្នកជំងឺចុះទៅក្រោម) ។ "ហឺម! ឈ្ងុយខ្លាំងណាស់ អាវិនច្បាស់ជាចូលចិត្តមិនខាននោះទេ!? (ខ្ញុំងាកមើល) អ៎! អាវិន (ខ្ញុំរត់ទៅគ្រា ដោយសួរទាំងបារម្ភ) ឯងភ្ញាក់ហើយហេស៎! តើឯងយ៉ាងម៉េចទៅហើយ? ឯងមិនអីទេមែនទេ? ម៉ោះៗ អង្គុយសិនទៅ ថ្ងៃនេះខ្ញុំបានធ្វើម្ហូបដែលឯងចូលចិត្តច្រើនណាស់ ឯងញុាំអីខ្លះទៅនឹងអាងមានកម្លាំងឡើងវិញ" ។ "ខ្ញុំអស់អីហើយ ឯងកុំបារម្ភអី" (នាងញញឹមដាក់ខ្ញុំ) ។ អ្នកខាងស្ដាំក៏និយាយដោយភ្ញាក់ផ្អើល "អូ៎ហូ! មានម្ហូបច្រើនណាស់ គួរអោយចង់ញុាំដល់ហើយ មើលទៅទំនងណាស់ កំពុងតែឃ្លានស្រាប់ផង" ។ "នែ៎វើយ! អ្នកណាថាយើងធ្វើអោយឯងញុាំនោះ ខ្ញុំធ្វើជាពិសេសសម្រាប់តែអាវិនប៉ុណ្ណោះ គ្មានចំណែកឯងទេ! ដកដៃចេញ! (ខ្ញុំវ៉ៃដៃរបស់សៀវអុី ផ្លាច់)" ។ "អូយ! ឈឺ...! អីក៏ចិត្តអាក្រក់ម៉្លេះ ម្ហូបច្រើនយ៉ាងនេះ អាវិនតែឯងញុាំមិចនឹងអស់ទៅ! (គេក៏រត់ទៅចាប់កដៃខ្ញុំបក់រវិចៗ ទៅឆ្វេងទៅស្ដាំ) សុំញុាំផងណា ខ្ញុំឃ្លានខ្លាំងណាស់ កាលពីយប់មិញក៏មិនបានញុាំអីទៀត អស់កម្លាំងណាស់ សុំញុាំផងណា ណា... ណា... (គេធ្វើទឹកមុខគួរអោយអាណិត រួចពេបមាត់)" ។ "ហុឺយ! បានហើយ បានហើយ ខ្ញុំធុញនឹងឯងណាស់! ញុាំក៏ញុាំទៅ! តោះយើងនាំគ្នាញុាំទៅ! នេះអាវិន ខ្ញុំចាប់អោយណា ឯងញុាំអោយច្រើនបន្តិចទៅនឹងឆាប់មានកម្លាំង" (មានសម្លេងសើចតិចៗ) ។ "អរគុណខ្លាំងណាស់ ខ្ញុំធានាថានឹងញុាំវាអោយអស់ គ្មានសល់តែម្ដង" ។ ញុាំបណ្ដើរនិយាយគ្នាបណ្ដើរ មានទាំងសម្លេងសើច ទាំងសប្បាយរីករាយផង... "អូ៎! និយាយចឹងកាលពីយប់មិញខ្ញុំដូចជាគេងនៅលើសាឡុងតាស៎ ហេតុអ្វីព្រឹកឡើងបែរជានៅលើគ្រែជាមួយអាវិនទៅវិញ! (ខ្ញុំសម្លឹងមើលអ្នកម្ខាងទៀត) ធូ ហៃអុី! គឺជាឯងមែនទេ!" ។ សម្លេងនិយាយទាំងអត់ខ្វល់ "នឹងហើយគឺខ្ញុំ ខ្ញុំឃើញឯងគេងលើសាឡុងក៏មានចិត្តល្អបីឯងទៅដាក់អោយគេងជាមួយអាវិនទៅ! យ៉ាងម៉េចមានបញ្ហាមែនទេ?!" ។ (ដៃរបស់ខ្ញុំក៏លាតឡើង ងើបពីកៅអីបន្តិច រួចវ៉ៃក្បាលរបស់គេ ផាំង) "អាចង្រៃឯងនេះ ហ៊ានបីយើងផង ឯងចង់កេងចំនេញពីយើងមែនទេ ឯងចង់ងាប់ហើយហេស៎! កុំអោយយើងដឹងអោយសោះថាឯងហ៊ានគិតមិនល្អមកលើយើងណា មិនចឹងទេឯងច្បាស់ជាងាប់អត់ដីកប់មិនខានទេ ឆុឺស! ពេលនេះខ្ញុំពិន័យឯងអោយលាងចានទាំងនេះអោយអស់ (ខ្ញុំសម្លឹងមើលគេទាំងទឹកមុខចង់សុីសាច់ហុតឈាម) ។ "អូយ! (គេអង្អែលក្បាល) នេះឯងយ៉ាងមិចនឹង តើឯងគិតថាឯងនឹងជាអ្នកណាដែលចង់អោយយើងកេងចំនេញនោះ ខ្ញុំបីឯងយប់មិញនេះមានតែខាតដល់ខ្ញុំទេ គេខំមានចិត្តល្អជួយហើយនៅមិនបានបុណ្យទៀត" ។ "នេះ ឯង!" អ្នកខាងឆ្វេងក៏និយាយបន្ដដោយសម្លេងទន់ភ្លន់ "បានហើយ បានហើយ ឈប់ឈ្លោះគ្នាទៅ ឆាប់ញុាំទៅ ម្ហូបត្រជាក់អស់ហើយ" (សើចតិចៗ រួចក៏ញញឹម)។ បរិយាកាសក៏ប្រែជាស្ងប់ស្ងាត់ ពួកយើងក៏បន្តញុាំបាយទៀត រហូតដល់ការញុាំបាយបានបញ្ចប់ទៅ។

Episode 2

ការញុាំបាយត្រូវបានបញ្ចប់ 'When it hurts, but it hurts so good, Do you take it? Do you break it off? When it hurts, but it hurts so good, Can you say it ? Can you say it? Your is like...hey na na na..it hurts so good' (ចម្រៀងHurts so good by Astrid S)សំលេងបទចម្រៀងនៅក្នុងទូរស័ព្ទដៃរបស់ឆីងឆីងក៏លឺឡើង (នាងស្ដាប់ហើយ ច្រៀងតាម យ៉ាងចូលតួ)។ អ្នកនៅក្បែរក៏បានលឺនឹងប្រែជាធ្លាក់ទឹកមុខស្រងូតស្រងាត់

ភ្លាមៗដើរទៅអង្គុយចុះ នៅលើសាឡុងនឹងប្រែទៅជាយំភ្លាមៗផងដែរ ។ "អេ៎! អាវិន តើឯងយ៉ាងម៉េចនឹង? តើឯងកើតអី? មានរឿងអីម៉េចបានជាឯងយំ?" ។ "ឆីងឆីង តើអោយខ្ញុំធ្វើយ៉ាងមិចទៅ? តើអោយខ្ញុំធ្វើអ្វីទៀត? ខ្ញុំរស់នៅមានប្រយោជន៍អីទៀតទៅ? ខ្ញុំស្អប់ខ្លួនឯងណាស់?" និយាយទាំងទឹកភ្នែកនឹងដៃប៉ោចសក់ខ្លួនឯងវ៉ៃខ្លួនឯងទៀត។ "អាវិន តើឯងកើតអី? មានរឿងអីប្រាប់ខ្ញុំមក កុំធ្វើបាបខ្លួនឯងចឹងអី! ខ្ញុំបារម្ភណាស់ដឹងទេ! មានបញ្ហាអ្វីមែនទេ?(ចាប់ដៃនាងនិងឱបនាងយ៉ាងណែន) សៀវអុី! សៀវអុី! អាចង្រៃនោះធ្វើបាបឯងមែនទេ? ចាំខ្ញុំទៅប្រដៅវាអោយឯងចុះ! ឈប់យំទៅ ខ្ញុំភ័យណាស់ដឹងទេ!"។ សម្រឹបជើងតិចៗបានដើរចូលមក ទាំងងឿងឆ្ងល់ "អេ៎ អ្នកណានិយាយដើមខ្ញុំនឹង លឺដូចជាជេរខ្ញុំថាអាចង្រៃទៀត! (ស្រាប់តែភ្ញាក់ផ្អើលភ្លាមៗ និងរត់ទៅជិតហើយសួរ) នេះ អាវិន តើឯងយ៉ាងម៉េចនឹង? ឯងយ៉ាងម៉េចទៅហើយ?" ។ អ្នកម្ខាងទៀតសម្លឹងមើលដោយក្រសែភ្នែកចងអាឃាត "នៅមានមុខមកសួរទៀត អាមនុស្សចង្រៃឯងនេះ តើឯងបានធ្វើស្អីដាក់នាងខ្លះ ហេតុអ្វីបានជានាងទៅជាបែបនេះ! ឆាប់ប្រាប់យើងភ្លាម! ឯងគួរអោយស្អប់ណាស់!" (និយាយទាំងខឹងនិងវ៉ៃសៀវអុីទាំងកម្រោល ទះខ្លួនផងក្បាលផងសប់ពេញរាងកាយ) ។ ចំណែកអ្នកដែលត្រូវគេវ៉ៃបានត្រឹមតែរង ដៃផងជើងផង "ហុឺយ! បានហើយឯងឆ្កួតទេហេ៎ ឯងគិតថាខ្ញុំជាមនុស្សប្រភេទនឹងហី ឆ្កួតទេដឹង ខ្ញុំម៉េចនឹងអាចធ្វើបាបអាវិនបានទៅ ឯងក៏ដឹងថាខ្ញុំជាមិត្តភក្តិវាតាំងពីតូចមកដែរ ថែមទាំងជាអ្នកជិតខាងគ្នាទៀត" ។ សំលេងខ្សាវៗនិងយំតិចៗ "ឆីងឆីង! ឈប់វ៉ៃសៀវអុីទៅ! កំហុសគ្រប់យ៉ាងគឺមកពីខ្ញុំទេ វាជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយសៀវអុីឡើយ ឯងកុំយល់ច្រឡំលើគេទៀតអី! តែយ៉ាងណាក៏អរគុណពួកឯងណាស់ដែលតែងតែនៅក្បែរខ្ញុំនិងការពារខ្ញុំ" (ញញឹមទាំងទឹកភ្នែក) ។ អ្នកម្ខាងទៀតឈប់វ៉ៃសៀវអុីក៏ចូលមកសួរទាំងព្រួយបារម្ភ "តើមានរឿងអីទៅខ្ញុំដូចជាមិនយល់ទេនៀក! បើមិនមែនសៀវអុី តើឯងមានរឿងអីអោយប្រាកដទៅខ្ញុំវង្វេងអស់ហើយ" ។ "ខ្ញុំក៏ចង់ប្រាប់ឯងដែរ តែយប់មិញឯងបែរជាគេងលក់ចោលខ្ញុំទៅវិញ"[សៀវអុីនិយាយ] ។ "អឺ បានហើយយើងសុំទោស"។ "តាមពិតទៅរឿងវែងឆ្ងាយណាស់គឺវាបែបនេះទេ..... (ស្រមៃទៅកាលពី៤ឆ្នាំមុន....)។

{...៤ឆ្នាំមុន ក្នុងឆ្នាំ២០១៧ចុងសតវត្សទី១៦...}

អាកាសធាតុល្អ ខ្យល់ធ្លាក់មករំភើយៗ ស្រស់ថ្លា ត្រជាក់ គួរអោយចង់គេង ស្អប់ស្ងាត់ មានកូនសិស្សពីរទៅបីនាក់កំពុងតែអង្គុយនៅលើកៅអីបង់អានសៀវភៅ នៅក្រោមដើមឈើដ៏ធំល្វឹងល្វើយនៅបរិវេណសាលារៀន អ្នកខ្លះទៀតទិញអីយកមកញុាំមើលទៅទំនងខ្លាំងណាស់ ហើយក៏មានមនុស្សមួយក្រុមកំពុងតែលេងទាត់បាល់ អ្នកខ្លះក៏លេងហ្គេម អ្នកខ្លះទៀតក៏ធ្វើអ្វីដែលគេនិយមចូលចិត្តផ្សេងៗក្រៅពីនឹងទៀត ។ អឹម!សួរស្ដីអ្នកទាំងអស់គ្នា (កំពុងសរសេរសៀវភៅកំណត់ហេតុប្រចាំថ្ងៃ Dairy Book) នាងខ្ញុំឈ្មោះ លូ សៀវវិន គ្រប់គ្នាហៅថា សៀវវិន "វិន" មានន័យថា "អត្ថបទរឺឈ្លាសវៃ" ខ្ញុំកើតនៅថ្ងៃទី២៧ខែតុលាឆ្នាំ១៩៩៩អាយុ១៨ឆ្នាំ ចំណែកឯតារានិកររបស់ខ្ញុំគឺScorpioនិមិត្តសញ្ញាតំណាងអោយសត្វខ្យាដំរី ធាតុទឹក តែខ្ញុំដឹងច្បាស់ថាខ្ញុំរាងរឹកបន្តិច រួសរាយ តែក៏ស្លូតណាស់ដែរ ឆ្លាតពូកែឆាប់ចាប់បាន ក្ដីស្រមៃចង់ក្លាយជាអ្នកសរសេរសៀវភៅរឿងប្រលោមលោកម្នាក់ ប្រុសៗគ្រប់គ្នាតែងតែមកញ៉ែនឹងអោយរបស់ញុាំដល់ខ្ញុំច្រើនណាស់ តែខ្ញុំមិនដែលចាប់អារម្មណ៍លើពួកគេនោះទេ ព្រោះខ្ញុំគិតថាពួកគេមិនគិតពីការសិក្សាគិតតែពីស្នេហា តែមិនមែនខ្ញុំមិនចេះស្រលាញ់នោះទេ ខ្ញុំក៏មានcrushម្នាក់ដែរ ខ្ញុំបានcrushលើគេអស់រយ:ពេល៣ឆ្នាំមកហើយ នោះ! មើលទៅគេចុះ! គេពិតជាសង្ហារខ្លាំងណាស់ គេមានឈ្មោះថា សុីង បៃហ្វៃ គ្រប់គ្នាហៅគេថា សៀវបៃ ព្រោះគេមានស្បែកសហើយទន់រលោងណាស់ "បៃ" មានន័យថា"ស"ជាភាសាចិន គេកើតនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ១៩៩៨ អាយុ១៩ ចម្លែកត្រង់ថាគេមិនមែនជាប្រភេទតារានិករនោះទេ តែគេជាប្រភេទក្រុមផ្កាយOphiuchusទៅវិញ គេសង្ហារខ្លាំងប្រៀបដូចជាតារាម៉ូដែលរឺអាចនិយាយបានថាជាប្រុសស្អាតប្រចាំប្រទេស មានស្រីៗច្រើនណាស់ដែលតែងតែមកសារភាពសុំស្នេហ៍ពីគេ គេក៏ឆ្លាតហើយរៀនពូកែណាស់ដែរ គេចេះលេងហ្គីតាច្រៀងក៏ពិរោះ គេក៏ពូកែលេងបាល់ទាត់និងហ្គេមផងដែរ គេរួសរាយតែក៏រាងរឹកបន្ដិតដែរ គេជាមនុស្សគួរអោយខ្លាចបំផុតនៅពេលគេខឹងម្ដងៗតែពេលខ្លះគេចិត្តទន់និងចិត្តល្អណាស់ គេតែងតែមើលថែអ្នកនៅជុំវិញខ្លួនជាពិសេសស្រីៗស្អាតៗតែម្ដង មិនបាច់ឆ្ងល់ទេគេជាព្រាននារីណា ហាសហា! ចំណែកឯអាម្នាក់សក់ពណ៍ទង់ដែងនិងកែវភ្នែកពណ៍រាងប្រផះបែកលឿងនោះវិញមិនបាច់និយាយក៏ដឹងដែរ កំពូលអាឈ្លើយហើយ ឈ្មោះរបស់គេគឺ ហ័រ ឡានឆី គ្រប់គ្នាហៅថា សៀវឡាន ដែល"ឡាន"នោះមានន័យថា"ផ្កាអ័រគីដេ" ហាសហា កុំយល់ច្រឡំអី ឡាន មានន័យថាផ្កាពិតមែន តែគេមិនមែនចរិកស្រីទេ ព្រោះគេសង្ហារក៏មិនចាញ់សៀវបៃប៉ុន្មានដែរ គេកើតនៅថ្ងៃទី៥ខែសីហាឆ្នាំ១៩៩៨ គេស្ថិតនៅតារានិករធាតុភ្លើងLeo និមិត្តសញ្ញាតំណាងរូបសត្វតោ គេជាកូនប្រុសរបស់អ្នកមានមុខមាត់ម្នាក់ គេគួរអោយស្អប់ខ្លាំងណាស់ឃើញអីនិយាយនឹង និយាយរួមទៅឃើញអាក្រក់ថាអាក្រក់ ចាស់ថាចាស់ គេឆាប់ខឹងណាស់នៅពេលដែលមានមនុស្សមកនិយាយថាគេជាមនុស្សដែលស្អីក៏មិនចេះ ចេះតែចាយលុយ គេជាបងធំប្រចាំសាលា ក្រុមអ្នកលេង ខ្ញុំពិតស្អប់គេណាស់ គេតែងតែធ្វើបាបអ្នកដែលទន់ខ្សោយជាងខ្លួន ជាពិសេសគេចូលចិត្តមករំខានខ្ញុំណាស់ គេតែងតែធ្វើបាបខ្ញុំប្រៀបដូចអ្នកបំរើចឹង បើខ្ញុំមិនធ្វើតាមគេទេ គេនិងរករឿងហើយធ្វើបាបខ្ញុំនិងមិត្តភក្ដិរបស់ខ្ញុំទៀត នៅក្នុងសាលានេះគ្មានអ្នកណាហ៊ានជាមួយគេឡើយ ខ្ញុំអោយតែឃើញគេម្ដងចង់តែហក់ទៅច្របាច់កអោយស្លាប់ទេ មនុស្សស្អីក៏អាក្រក់ហើយគួរអោយស្អប់ម្ល៉េះ!និយាយដល់គេខ្ញុំខឹងដល់ហើយ ហុឺស! បានសម្រួលអារម្មណ៍ សៀវវិន ហុឺយ!ហូយ! ។ តោះមកមើលបុរសស្ងៀមស្ងាត់យើងវិញ បើយើងងាកទៅមើលនៅក្នុងថ្នាក់រៀនវិញ ក៏ឃើញមនុស្សម្នាក់កំពុងតែគេងដាក់ដៃលើតុហើយក្រាបមុខបែរមកខាងស្ដាំ មើលទៅរាងកាយរបស់គេពីចំងាយចុះពិតជាកក់ក្ដៅណាស់ ឃើញចឹងពិតមែន តែគេមិនដែលខ្វល់ពីអ្នកណាម្នាក់ឡើយ ឈ្មោះរបស់គេគឺ ហ្វឹង ម៉ូសុឺ គ្រប់គ្នាហៅថា ស៊ូ ហ្វឹង ដែល "ហ្វឹង" មានន័យថា "ខ្យល់" ។ ខ្យល់ដែលបក់ទៅនេះបន្ដិចនោះបន្ដិច រ៉េរាឥតឈប់ឈរ គេកើតនៅថ្ងៃទី៩ខែតុលាឆ្នាំ១៩៩៨ ចំណែកឯតារានិកររបស់គេវិញគឺLibra ជាតារានិករធាតុខ្យល់តែម្ដង អេ៎! ហេតុអីគេក៏ចំណែកម្ល៉េះ ឈ្មោះក៏មានន័យថាខ្យល់ តារានិករក៏ស្ថិតនៅក្នុងតារានិករធាតុខ្យល់ទៀត ហុឺយ...ពិបាកយល់ណាស់? តែមើលទៅគេជាមនុស្សដែលគួរអោយអាណិតណាស់ គេមិនដែលខ្វល់ពីអ្នកនៅជុំវិញខ្លួនទេ សូម្បីមិត្តភក្តិក៏គ្មាន អ្នកជិតស្និទ្ធក៏គ្មានទៀត ហុឺយ...ខ្ញុំឆ្ងល់ណាស់ តើគេរស់នៅយ៉ាងម៉េចទៅបើគ្មានមនុស្សជុំវិញខ្លួនយ៉ាងនេះ បើជាខ្ញុំវិញមិនដឹងអផ្សុកយ៉ាងណានោះទេ ធុញថប់ស្លាប់ហើយ ហុឺយ! ឃើញគេមិនងាយមាត់ករកអ្នកណាពិតមែន តែពុំមាននរណាម្នាក់ហ៊ានជាមួយគេនោះទេ ខ្សែភ្នែករបស់គេប្រៀបដូចជាភ្លើងចឹងពេលគេខឹងម្ដងៗ សូម្បីតែអាចង្រៃ សៀវឡាន ក៏រាងញញឺតនឹងគេបន្តិចដែរ មើលទៅខ្ញុំគួរតែក្លាហានសុំជំនួយពីគេហើយដើម្បីជៀសផុតពីសៀវឡានស្អីគេនឹង ធ្វើយ៉ាងម៉េចទៅទើបអាចអូសទាញគេបាន បើគេមួយថ្ងៃៗគិតតែពីគេងផុតពីគេងគឺរៀនរឺក៏អានសៀវភៅចឹងទៅ គេក៏ជាសិស្សគំរូប្រចាំសាលាផងដែរ...(ភ្ញាក់ព្រឺត) "ចាក់អេ៎! អាវិន ធ្វើអីនឹង! មកអង្គុយម្នាក់ឯងបែបនេះ! ខ្ញុំនឹងឆីងឆីងតាមរកឯងមួយថ្ងៃហើយណា តាមពិតមកសម្ងំនៅទីនេះសោះ!" ។ "ហុឺស! ពួកឯងចង់សម្លាប់ខ្ញុំមែនទេ? (អង្អែលទ្រូងតិចៗ) មកបំភ័យគ្នាទៅកើត ឯងវិញឡើងចង់គាំងបេះដូងស្លាប់ទៅហើយ មិនដឹងព្រលឹងទៅណាអស់បាត់ទេ!! ហើយរកខ្ញុំមានការអី" ។ ឆីងឆីងនិយាយ "ពួកយើងចង់បបួលឯងទៅញុាំអីនៅល្ងាចនេះនឹងណា ហើយក៏ទៅមើលកុនហូលីវូដទៀត ព្រោះថានៅម៉ោង៨:០០យប់នេះមានរឿងហូលីវ៉ូដល្អមើលណាស់ មានតួ ដឹ រ៉ក់ (The Rock) អាយដលរបស់ឯងនោះអី ហើយមានតួ ជេសុន ស្ទេថាម (Jason Statham) អាយដលរបស់យើងទៀតនិងតារាល្បីៗសាច់ដុំធំៗជាច្រើនទៀតផង យើងចាំមិនអស់ទេ លឺគេថាល្អមើលណាស់ឯង!" (ស្ញេញទាំងទឹកមុខរំភើប) "អាវិន ហា៎! បើឯងមិនទៅទេ ប្រយ័ត្នស្ដាយក្រោយណា ខ្ញុំមិនដឹងទេវើយ" ។ "មែនក៏អី?! អឺ! អូខេ អូខេ! គ្នាទៅក៏បាន ជុំគ្នាម៉ោងប៉ុន្មានដែរល្ងាចនេះ? ស្លាប់ហើយអាយដលផង បើខ្ញុំមិនទៅទៀតច្បាស់ជាឆ្កួតជាមិនខាននោះទេ!" (ញញឹមទាំងទឹកមុខឌឺ) ។ "ចឹង? សម្រេចថាម៉ោង៥ល្ងាចចុះ ព្រោះយើងមានពេលច្រើនសម្រាប់ដើរលេងនឹងមើលមេរៀនផង ព្រោះកុនគេចាក់នៅម៉ោង៨:០០យប់ឯនោះ! បើចឹងខ្ញុំនិងសៀវអុីទៅមុនហើយណា ព្រោះគ្រូបានដាក់ការងារក្រុមអោយធ្វើផង ខ្លាចធ្វើមិនទាន់ថ្ងៃប្រមូល bye bye!" ។ "អឹម! អូខេ! ចាំជួបគ្នាណា bye bye!" (ញញឹម) ។ ហុឺយ... មើលពួកគេចុះ គួរអោយរំខានពិតមែន កំពុងតែចូលតួនិយាយដើមគេនៅក្នុងចិត្តផងនឹងសរសេរសៀវភៅកំណត់ហេតុប្រចាំថ្ងៃទៀត ឯងនេះភ័យសឹងស្លាប់ទៅហើយ ខ្លាចតែពួកវាបានឃើញទេមិញ វុីសទៅហើយអញ! ហុឺយ... សរសេរបន្តទៀតវិញ (ញញឹម) ។ មើលទៅម្នាក់ប្រុសអម្បាញ់មិញចុះសង្ហារដែរទេ? គេក៏មានសាច់ដុំសូកូឡាដែរ មិនបាច់ឆ្ងល់នោះទេមិចបានជាខ្ញុំដឹង តាមពិតទៅគេជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ខ្ញុំតាំងពីតូចមកម្ល៉េះថែមទាំងជាអ្នកជិតខាងល្អទៀតផង ពួកយើងធំឡើងជាមួយគ្នា នៅពេលដែលខ្ញុំនៅក្បែរគេពិតជាមានអារម្មណ៍ថាកក់ក្ដៅណាស់ គេតែងតែមើលថែខ្ញុំនិងយកចិត្តទុកដាក់លើខ្ញុំជាងប៉ារបស់ខ្ញុំទៅទៀត (សើច ហាសហា) គេមានឈ្មោះថា ធូ ហៃអុី គ្រប់គ្នាហៅថា សៀវអុី ដែលពាក្យថា "អុី" មានន័យថា "មួយ" ជាភាសាចិន ។ គេកើតនៅថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៩៨ គេជាតារានិករVirgoធាតុដី ចំណែកឯងអត្តចរិតរបស់គេវិញ គេរួសរាយខ្លាំងណាស់ គេជាមនុស្សកក់ក្ដៅ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ រាងច្រឡឺមបន្ដិច គេពូកែខ្លាំងណាស់ខាងរៀន ខាងកីឡា ហើយនិងជំនាញផ្សេងៗទៀត តែពេលខ្លះគេដូចជាព្រាននារីចឹង ឃើញស្រីស្អាតមិនបានទេ សញ្ញូភ្នែកដាក់គេពេញនឹង បើខ្ញុំនៅជិតវិញច្បាស់ណាស់គឺវ៉ៃគេហើយ និយាយមែនស្អប់ណាស់ខុសគេខុសឯង ហាសហា ។ តោះយើងមកមើលម្នាក់ស្រីអម្បាញ់មិញវិញ គេក៏ជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំដែរ ពួកយើងស្គាល់គ្នារយ:ពេល១១ឆ្នាំមកហើយ នាងមានឈ្មោះថា អ៊ូ សានឆីង គ្រប់គ្នាហៅថា ឆីងឆីង ។ នាងកើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៩៩តារានិកររបស់នាងគឺCapricorn ជាប្រភេទតារានិករធាតុដីដូចសៀវអុីដែរ មើលទៅមនុស្សធម្មតាគ្រាន់តែឃើញនាងដំបូងគិតថានាងសុភាពហើយស្រស់ស្អាតណាស់ តែអ្វីដែលពួកគេគិតនោះខុសស្រលះ តាមពិតទៅនាងឆ្នាស់ឆ្នើមខ្លាំងណាស់ តែក៏គួអោយស្រឡាញ់ដែរ នាងចិត្តល្អនិងយកចិត្តទុកដាក់ចំពោះមិត្តភក្តិនិងអ្នកដទៃណាស់ នាងក៏ជាសិស្សគំរូនៅក្នុងសាលារៀនផងដែរ ។

មុឺងៗៗៗ...សម្លេងជួងរបស់សាលាប្រាប់ថាដល់ម៉ោងត្រូវចូលរៀនវិញហើយ ខ្ញុំពិតជាមិនចង់ចូលរៀនទេ ខ្ញុំពិតជាធុញនឹងគេម្នាក់នោះខ្លាំងណាស់ រៀនក៏ដូចជាមិនរៀនចឹង គេតែងតែរំខានខ្ញុំរហូត ហុឺយ... (ដើរចូលទៅបន្ទប់រៀនទាំងទឹកមុខមិនចង់ចូល) ។ "ជំរាបសួរលោកគ្រូ" (សម្លេងសិស្សទាំងអស់គ្នាបន្លឺឡើងព្រមៗគ្នា) "ល្អហើយ អង្គុយចុះទៅទាំងអស់គ្នា" (ញញឹម) ។ លោកគ្រូក៏បានចាប់ផ្ដើមពន្យល់មេរៀនបន្ត សិស្សគ្រប់គ្នាខំប្រឹងយកចិត្តទុកដាក់ស្ដាប់យ៉ាងប្រុងប្រយ័ត្ន លើកលែងតែអាម្នាក់ដែលនៅខាងក្រោយខ្ញុំទេ គេគិតតែពីធាក់តុរបស់ខ្ញុំរហូត ខ្ញុំពិតជាធុញនិងគេខ្លាំងណាស់ ខ្ញុំបែរទៅសម្លក់មុខរបស់គេយ៉ាងស្ងៀមស្ងាត់ គេមិនតក់ស្លុតជាមួយនឹងទឹកមុខរបស់ខ្ញុំទេ គេបែរជាធ្វើមុខឌឺដាក់ខ្ញុំទៅវិញ [អាម្សៀនេះគួអោយស្អប់ពិតមែនវើយ] (គិតក្នុងចិត្ត) បន្ទាប់ពីនោះហើយខ្ញុំក៏បែរមុខមកស្ដាប់គ្រូពន្យល់ទៀត គេក៏នៅតែធាក់តុរបស់ខ្ញុំដដែរ ។ ខ្ញុំទ្រាំលែងបានក៏ទះតុរបស់ខ្ញុំមួយដៃផាំង (ក្រោកឈរ) គ្រប់គ្នាក៏ផ្អើលហើយងាកមកមើលខ្ញុំគ្រប់ៗគ្នាថែមទាំងលោកគ្រូផងដែរ លោកគ្រូ "អេ៎! សៀវវិន តើកូនកើតអីនឹង? បានជាក្រោកឈរចឹង? មានរឿងអីមែនទេ?" ។ "អត់ទេ! លោកគ្រូ ខ្ញុំគ្រាន់តែមិនស្រួលខ្លួនមានអារម្មណ៍ថាក្ដៅ តើខ្ញុំអាចសុំលោកគ្រូប្ដូរកន្លែងអង្គុយបានទេ?"។ "តើកូនចង់អង្គុយនៅកន្លែងណាវិញ? គ្មានកន្លែងទំនេរទេ" ។ "គឺនោះ! លោកគ្រូ កន្លែងរបស់បងស៊ូហ្វឹង មានកន្លែងទំនេរមួយដែរ! អឺ... បងស៊ូហ្វឹង ហា៎ តើខ្ញុំអាចអង្គុយជាមួយបងបានទេ? (ខ្ញុំញញឹមនឹងទឹកមុខគួរអោយអាណិត) ។ គេមិននិយាយនិងមើលមុខខ្ញុំបន្ដិចរួចក៏ងាកមុខចេញទៅ [ឆឺស! មនុស្សស្អីក៏រឹកម្ល៉េះលោក គេខំនិយាយជាមួយប៉ុណ្ណឹងហើយនៅធ្វើមិនដឹងទៀត ហុឺស!] (និយាយក្នុងចិត្តទាំងខឹង រួចចាប់ផ្ដើមធ្លាក់ទឹកមុខ) ។ "តោះៗ! បានហើយ សៀវវិនកូនទៅអង្គុយជាមួយស៊ូហ្វឹងចុះ តោះពួកយើងចូលមេរៀនយើងវិញ!" ។ ទះតុផាំង សម្លេងមនុស្សប្រុសម្នាក់ក៏និយាយកាត់ "អឺ...លោកគ្រូ.....!!!???

Download NovelToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play