ស្នាមញញឹមម៉ាហ្វៀម

ស្នាមញញឹមម៉ាហ្វៀម

ep 1

5:00 pm

"ម៉ាក់ខ្ញុំមកវិញហើយ"teahyung ដើរចូលមកផ្ទះចាស់តូចល្មមមួយដែលអាចនៅបានពីរទៅបីនាក់និងក្នុងដៃមានអាហារបន្តិចបន្តួច ដែលទិញតាមផ្លូវ។

"អើ...មានលុយទេ អញ់ យកទៅស្រង់ដើម" អ្នកស្រី Kim និយាយទាំងមុខ ធុញទ្រាន់ ហើយលាដៃដើម្បីយកលុយ។

"ខ្ញុំអត់សូវមានទេម៉ាក់ ថ្ងៃនេះរកបានតែ 11000 វ៉ុន (10$)ប៉ុណ្ណោះម៉ាក់" teahyung យកលុយចេញពីក្នុងហោប៉ៅខោហុចអោយអ្នកស្រី Kim។

"ធ្វើការងារឡើងមួយថ្ងៃបានតែប៉ុននឹង មើល៎…អញ់វាយវាមួយមើល…ធ្វើការងារមួយថ្ងៃពីព្រឹក វាល់ល្ងាច បានតែ 11000 វ៉ុន ធ្វើមិចអញ់ស្រង់ដើមបាន"អ្នកស្រី Kim និយាយរួចក៏ដើរទៅយករំពាត់មក វាយteahyung ដៃម្ខាងកាន់ស្មា teahyung ដៃម្ខាងទៀតកាន់រំពាត់វាយទៅលើខ្នងដ៏សស្អាត ប្រែទៅជាស្នាម។

ឆ្វាច់ ឆ្វាច់ ឆ្មាច់ៗៗ….

"ម៉ាក់… ហ៊ឹកៗ ម៉ាក់បានហើយ ហ៊ឹក…ហ៊ឺ ហ៊ឹក...ម៉ាក់" teahyung លើដែសំពះអង្វរ ម្ដាយ

"បើកយើងមិនវាយឯង ឯងវាមិនស្ដាប់យើងឡើយ អញ់ប្រាប់ហើយថា ឲទៅធ្វើការនៅក្លឹប ទៅបម្រើ អាប្រុសអ្នកមានៗវាបានលុយច្រើនតែអាខួរក្បាលនេះមិនចេះគិតខ្លះទេឬបានវាល្ងង់ៗថ្នាក់នេះ ប្ញមួយក៏ត្រចៀកឯងរាខូចហើយ"អ្នកស្រី kim វាយ រួចទម្លាក់រំពាត់ ចោលើដៃទៅចង្អុលក្បាលនិងមួលស្លឹកត្រចៀកឡើងក្រហម។

"ម៉ាក់កូនអត់ហ៊ឹក… ហ៊ឹកអត់ទៅទេហ៊ឹក… ចាំកូនទៅរកលុយមកទៀតណាម៉ាក់ហ៊ឹក…តែម៉ាក់មិនបាច់អោយកូនហ៊ឹក…ទៅធ្វើការទៅក្លឹបទេហ៊ឹក" រាងតូចអង្វរទាំងដង្ហក់ និងអង្គុយលើឥដ្ឋការ៉ូ។

"ទៅ…ចេញពីផ្ទះអោយបាត់ៗទៅកុំអោយអញ់ឃើញមុខអោយសោះ"អ្នកស្រី គីម យកជើងទាត់រាងតូចមួយទំហឹងមនុស្សចាស់ ចំ ពោះ ធ្វើឲរាងតូចអួលជាខ្លាំង

"អត់ទេម៉ាក់…ម៉ាក់កុំដេញខ្ញុំចេញអីហ៊ីក "រាងតូចយំអោបជើងម្ដាយ។

"កុំឲអញ់និយាយច្រើនឆាប់ចេញទៅ…ប្ញ អោយអញ់យកឯងទៅលក់ ហាស់" អ្នកស្រី Kim ចាប់បោចសក់ដ៏ទន់រលងឡើងលើ។

"អត់ទេម៉ាក់កុំយកខ្ញុំទៅលក់អី"teahyung

"បើមិនចង់អោយអញលក់ឆាប់ចេញទៅ"អ្នកស្រី Kim ចង្អុលទៅទ្វា

"…"រាងតូចមិននិយាយអ្វីក៏ដើរចេញទៅទាំងមានរបួសពេញខ្លួនថែមទាំងមានទឹកភ្នែកដាប់ជាប់ថ្ពាល់ទៀតផង។

Kim teahyung ជាកូនក្រីក្រម្នាក់ដែលមានម្ដាយជាអ្នកញៀនល្បែងហើយឪពុកស្លាប់តាំងពី 5 ឆ្នាំមុនម្លេះ ។teahyung មានអាយុ19ឆ្នាំមានរូបរាងស្អាតបាត ថ្ពាល់រលង រោមភ្នែកវែងៗ ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូក ដៃជើងដូចមនុស្សស្រីនិងមានចង្កេះមួយក្ដាប់  គេរៀនបានត្រឹមថ្នាក់ទី12 ហើយគេក៏ជាសិស្សរៀនពូកែម្នាក់ដែល កាល់ពីមុនគេជាកូនអ្នកធូធាម្នាក់ដែលតែនៅពេលឪពុកគេស្លាប់ទៅ ម្ដាយគេក៏ចាប់ផ្ដើមលេងល្បែងដោយខ្វះខាត់លុយកាក់រាងតូចក៏ឈប់រៀន និងរកលុយដើម្បីចិញ្ចឹមជីវិត។

នៅតាមផ្លូវ🛣️

រាងតូរដើរបណ្ដើយំបណ្ដើហើយអាកាសធាតុនៅពេលយប់ក៏ត្រជាក់ទៀតធ្វើរាងតូចរងាបបូរមាត់ប្រែជាស្វាយ ដើរបាន10នាទី teahyung ក៏សន្លប់បាត់ទៅដោយសារមិនបានញ៉ាំអាហារនិងរបួសជើអោយគេសន្លប់នៅលើផ្លូវតែម្ដង់ ។

ងាកមកមើលកម្លោះសង្ហារឯនេះវិញអង្គុយជួកបារីបង្ហូយ ផ្សែងធ្វើមិនដឹង តែមើលការស្លៀងពាក់គេចុះខោអាវ ក្រស៊េតម្លៃថ្លៃកប់ពពកមួយឈុតនេះមើលទៅសង្ហា ថែមទាំងមានអំណាចទៀតផងសូម្បីមនុស្សជំនិតរបស់គេក៏មើលទៅមានអំណាចនិងម៉ត់ចត់ដែរ  ហើយអ្នកជួកបារីមិញនេះគ្នាននរណក្រៅពី ម៉ាហ្វៀមមុខងាប់Jeon Jung kookឡើយ         ។

Jeon Jungkook មានអាយុ28ឆ្នាំជាម៉ាហ្វៀមលំដាប់ជួរមុខទាំង ឃោឃៅព្រៃផ្សៃ សម្លាប់មនុស្សគ្មានញញើតដៃបន្តិចឡើយ គេជាម្ចាស់ក្រុមហ៊ុនលក់ ពេជ្រដ៏ល្បីមួយកន្លែងថែមទាំងមាន សណ្ឋាគារ កាស៊ីណូ និង ក្លឹប ស្រប ច្បាប់ទាំងអស់។គេជាក្មេងដែលរស់នៅមណ្ឌលកុមារកំព្រា តាំងពីអាយុ 1 ឆ្នាំម្លេះ នៅអាយុ 15 ឆ្នាំគេក៏បានសម្រាចចិត្តចេញពីទីនោះដើររក កន្លែងរស់នៅថ្មី នៅពេល ដើរតាមផ្លូវគេបានឃើញបុរសចំណាស់ម្នាក់រកឆ្លងផ្លូវ ទើបគេទៅជួយចម្លងគាត់ នៅពេលបុរសនោះឃើញគាត់ អាណិត រួចក៏យកនៅជាមួយ ធ្វើជាកូនធម៌ ដោយសារតែគាត់ថាម៉ាហ្វៀម ទើបគាត់បង្ហាត់បង្រៀន Jungkook អោយក្លាយជាម៉ាហ្វៀមម្នាក់ដែលនៅអាយុ 21 ឆ្នាំ ហើយគាត់ក៏ចូលនិវត្តទៅ។

"ចៅហ្វាយទៅ ណាបន្ត"Su won សួរ នៅពេលឃើញចៅហ្វាយ ខ្លួនក្រោកឈរទើបសួរ។

"ទៅភូមិគ្រឹះ"Jungkook ពោល រួចដើរចេញពីក្លឹបរបស់ខ្លួនទៅឡានដោយមានមនុស្សជំនិតបើកទ្វាអោយ។

នៅតាមផ្លូវមានសភាពស្ងប់ស្ងាត់ Su won កំពុងបើកឡានក៏ឈប់ភ្លាមៗដោយសារ………

តើ Su won ឈប់ឡានដោយសារអ្វី?

To be Continued.....

សូមជួយ ខមិន និង vote ម្នាក់មួយផង។

សូមអរគុណ !

និពន្ធដោយ: Mey jin

Episodes
Episodes

Updated 1 Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play