វិទ្យាល័យផ្តើមស្នេហ៍

វិទ្យាល័យផ្តើមស្នេហ៍

ថ្ងៃចូលរៀនដំបូងនៃឆ្នាំសិក្សាចុងក្រោយរបស់ខ្ញុំ

*ថ្ងៃបើកបវេសមនកាលបានមកដល់

ថ្ងៃនេះខ្ញុំបានភ្ញាក់ពីព្រលឹមព្រោះថាវាគឺជាថ្ងៃចូលរៀនដំបូងសម្រាប់ឆ្នាំសិក្សាចុងក្រោយ នៃជីវិតជាសិស្សវិទ្យាល័យរបស់ខ្ញុំ។ គិតៗទៅពីមួយឆ្នាំទៅមួយឆ្នាំគឺវាពិតជាលឿនខ្លាំងមែនទែន។ កំពុងតែដើរបណ្ដើរគិតបណ្ដើរក៏បានមកដល់សាលាមុខសាលាល្មម ពេលនេះខ្ញុំកំពុងនៅនឹងមុខក្លោងទ្វារសាលាដែលពោរពេញទៅដោយភាពអ៊ូអរចរចេកចរចាចពេញទីធ្លាសាលាតែម្តង។

“លីសាគ្នានៅទីនេះ!”

ខ្ញុំងាកទៅរកសម្លេងនោះ អ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយថា គេនោះគឺជានរណា?

គេគឺឈ្មោះថាឡូរ៉ា គេជាមិត្តសំណព្វបេះដូងតែមួយគត់របស់ខ្ញុំ។ ពួកយើងជាមិត្តនឹងគ្នាតាំងពីពួកយើងរៀននៅបឋមមកម្ល៉េះ។ខ្វះគ្នាមិនបានទេ គឺថាស្រឡាញ់ស្ទើរលេបចូលទៅក្នុងពោះទៅហើយ។

“លីសា! នេះគ្នាពិតជានឹកឯងខ្លាំងណាស់នៀក ។ វិស្សមកាលក៏យូរ ចំណែកផ្ទះឯងក៏នៅឆ្ងាយពីផ្ទះគ្នា គ្នានឹកឯងសឹងដាច់ខ្យល់ស្លាប់ហើយនៀក។”

ឡូរ៉ា និយាយទាំងកាយវិការនិងទឹកមុខម្ញិកម្ចក់ដូចកូនក្មេងមកកាន់ខ្ញុំ។

“អឺ! អឺ! ហើយក្រែងគ្នាទាក់ទងទៅឯងរហូតតើអី? ហើយមិចក៏មកធ្វើទឹកមុខកំសត់អីហាស៎!”

ភ្លាមៗនោះក៏ឮសម្លេងមនុស្សប្រុសម្នាក់បាននិយាយកាត់ “បានហើយៗ ល្មមដល់ម៉ោងចូលថ្នាក់ហើយ តិចថាអត់តុអង្គុយ ប្រយ័ត្នអង្គុយក្រោយគេណា៎ ភ្នែកគ្នាកំពុងតែបួនផង><។”

នេះគឺជានិកគេជាមិត្តភក្កិប្រុសម្នាក់គត់ដែលខ្ញុំមាន។

និកនេះឯងកើតស្អីឯងបានជា មកដល់សាលាទាន់ម៉ោង រាល់ដងណា បើមិនម៉ោង៨ទេ ក៏ម៉ោង៩ដែរ។ ខ្ញុំសួរបណ្តើរដើរបណ្តើរ ព្រោះមិនចង់ខាតពេលវេលាច្រើន ស្រាប់តែពេលនោះឡូរ៉ាក៏បានបន្ថែម “ហើយឯងទៅឆ្ងល់អីទៅ គឺមកពីកត្តាស្រីស្អាតហ្នឹងហើយ។”

និកបន្តថា “គឺមកពីគ្នាហ្នឹងវាភ្នែកបួន ហើយណាមួយក៏ជាថ្ងៃដំបូងនៃឆ្នាំសិក្សាចុងក្រោយដែរ អញ្ចឹងហើយគ្នាចង់ធ្វើសិស្សល្អ មកទាន់ម៉ោងខ្លះមិនបានទេអី?”

គិតគេក្នុងផ្លូវអាក្រក់រហូតពីរនាក់ឯងនេះ និកធ្វើមុខស្រពោនបែបcute cute ដូចកូនក្មេងហើយក៏និយាយខ្សិបៗទៀតថា មកពីកត្តាស្រីស្អាតក៏ថាបាន ហិហិហិ! ឡូរ៉ា និយាយទាំងសម្លេងម៉ាត់ៗ ថាមែន មែន មុនហ្នឹងធ្វើឯងត្រឹមត្រូវអីណា។

“អើយ! បានហើយៗនៅប្រកែកគ្នាដល់ណាទៀត ឲ្យលឿនឡើងមកឆាប់ទៅទីចាត់ការសាលាឲ្យលឿនទៅ គ្នាឮថាសាលានឹងមានគោលការណ៍ថ្មី ដែលទើបនឹងចែង” ខ្ញុំនិយាយបណ្តើររត់បណ្តើរព្រោះចង់ឲ្យពួកគេ ចាប់អារម្មណ៍នឹងសម្តីរបស់ខ្ញុំនិងឆាប់រត់មកតាមខ្ញុំ។

ទីធ្លាទីចាត់ការរបស់សាលា

ពួកយើងក៏បានមកដល់ និង ឈរតំរង់ជួរ ចាំស្តាប់លោកនាយកសាសា ធ្វើការប្រកាសអំពីគោលការណ៍ថ្មីនៃការចាប់ផ្តើមបើកបវេសនកាលឡើងវិញក្រោយពីវិស្សមកាលជាច្រើនខែកន្លងមក។

អ៊ែ្ហម ! អ៊ែ្ហម! លោកគ្រូជានាយកសាលាថ្មីរបស់ប្អូនៗទាំងអស់គ្នា ថ្ងៃនេះដែរ លោកគ្រូតំណាងឲ្យលោកគ្រូអ្នកគ្រូទាំអស់នៃវិទ្យាល័យ យុទ្ធិស័ក្ក ផងដែរ។លោកគ្រូសូមជូនដំណឹងថ្មីទៅកាន់ប្អូនៗទាំងអស់គ្នាឲ្យបានដឹងថាគ្រប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ទាំងអស់ត្រូវបានកែប្រែនិងរៀបចំសារជាថ្មីដែលពួកយើងមានគោលការណ៍ថ្មីដោយជ្រើសរើសសិស្សពូកែទាំងថ្នាក់ទី ៩ និងទី ១២យកមករៀនដាច់ដោយឡែក។ពួកគេត្រូវផ្លាស់ប្ដូរថ្នាក់របស់ខ្លួនដោយបំបែកមកកាន់ថ្នាក់តែមួយ ដោយថ្នាក់នោះហៅថាថ្នាក់

«សិស្សឯក» ដោយក្នុងនោះផងដែរលោកគ្រូ នឹង ប្រកាស ប្អូនៗសិស្សថ្នាក់ទី៩មុន ហើយបន្ទាប់មកគឺវេនប្អូនៗថ្នាក់ទី១២វិញម្ដង។លោកគ្រូអ្នកគ្រូនឹងទុករយៈពេលឲ្យប្អូនៗទាំងអស់គ្នាចំនួនមួយអាទិត្យដើម្បីរៀបចំតារាងឈ្មោះថ្មីសម្រាប់ប្អូនៗណាដែលត្រូវប្ដូរចេញទៅថ្នាក់ សិស្សឯក។

ក្រោយពីការប្រកាសអំពីសិស្សប្អូនៗទី៩រួចមក ក៏មកដល់វេនរបស់ពួកខ្ញុំម្តង តែខ្ញុំ ក៏មិនរំពឹងអ្វីដែរ។ ព្រោះថាអារឿងសិស្សឯក អីគេនោះគឺគេយកតែចំនួន ២៥នាក់ប៉ុណ្ណោះ ប្រាកដណាស់ខ្ញុំច្បាស់ជាអត់ស្រាប់ទៅហើយ។ លោកនាយកក៏បានបន្ថែមទៀតថាលើសពីនេះទៅទៀតពួកយើងនឹងត្រូវផ្លាស់ប្ដូរកាលវិភាគថ្មីផងដែរដោយប្អូនៗថ្នាក់ទី ១២ ទាំងអស់មិនថាទាំងសិស្សឯកឬសិស្សទី ១២ ធម្មតានោះទេគឺត្រូវបានបន្ថែមម៉ោងសម្រាប់កម្មវិធីសិក្សាថ្មីនេះដោយមួយថ្ងៃរៀនចាប់ពី ៥ ម៉ោងទៅ ៧ ម៉ោង ដោយចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១ ថ្ងៃត្រង់ពិសេសជាងនេះទៅទៀតសាលានឹងមានការរៀបចំអាហារថ្ងៃត្រង់ជូនដោយឥតគិតថ្លៃទៀតផង។

ហើយសូមត្រៀមខ្លួនផងដែរដោយអ្នកទី១សូមចូលរួមអបអរសាទរដល់ប្អូន ស័ក្ក អេឡិចត្រា អ្នកទី២ ប្អូន រ៉ាម៉ា វ៉ាឌី ..................គ្រាន់តែឮឈ្មោះនោះភ្លាម នរណាក៏អើតក ចាំមើលដែលថា តើគេនោះជាអ្នកណា ព្រោះបើតាមតែដឹង អ្នកដែលមានរង្សត្រកូលស័ក្ក ឬ ខ្សែស្រឡាយស័ក្កនេះគឺមានវង្សត្រកូលខ្ពង់ខ្ពស់ណាស់ តាំងតែពីដើមមកម៉្លេះហើយមានមនុស្សតែ៣នាក់ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាជាអ្នកដែលនឹងមានសិទ្ធិពេញលេញក្នុងការទទួលកេរមរតក និងជាអ្នកដែលត្រូវមានសិទ្ធិក្នុងការគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេក្នុងរាជធានីភ្នំពេញនេះផងដែរ ។

ជាពិសេសទៅទៀត តាំងពីដើមមកមានតែម្នាក់ទេដែលគេបានដឹងថាប្រើប្រាស់នូវត្រកូលមួយនេះ

នោះគឺ លោកប្រុសទី១នៃត្រកូល ស័ក្ក គឺលោក “ស័ក្ក ពុទ្ធិសត្យា”។

តើអ្នកដឹងទេថាលោក“ស័ក្ក ពុទ្ធិសត្យា” នេះគឺជានរណា?

លោក “ស័ក្ក ពុទ្ធិសត្យា” គឺជាសង្សាសំណព្ធរបស់ខ្ញុំនេះឯង ហើយក៏ជា Idol របស់ស្រីជាច្រើនរូបផងដែរ។ តែជាសំណាងរបស់នីសាខ្ញុំហើយត្រូវទេ!

ចំណេកឯ២នាក់ទៀតដោយដឹងថា លោកប្រុសទី២រៀននៅបរទេស តែមានមនុស្សមិនប៉ុន្មាននាក់ទេដែលបានស្គាល់ថា គេគឺជានរណា តែថ្ងៃនេះប្រាកដហើយ ម្នាក់សង្ហារនោះហើយ គ្រាន់តែមើលពីចម្ងាយ គេស្អាតម្លឹងៗហើយ សង្ហារ ខ្ពស់ ស មុខដូចកូនកាត់អឺរ៉ុប បបូរមាត់ស៊ីជម្ពូរ រៀនពូកែ កែវភ្នែកទាក់ទាញមានមន្តស្នេហ៍ ស្ទើរតែចាប់យកបេះដូងខ្ញុំបាត់ទៅហើយ តែគួរអោយសោកស្តាយ លី នីសាខ្ញុំនៀក taken បាត់ទៅហើយ ហើយណាមួយក៏នៅតែចាញ់ បង ប៊ី របស់ខ្ញុំដដែលហ្នឹង គាត់នៅតែសង្ហា គ្មាននរណាប្រៀបបានទេ ខ្ញុំហៅគាត់ថាប៊ីព្រោះស្តាប់ទៅខ្លី ស្រួលហៅ ហើយណាមួយវាជាឈ្មោះក្រៅរបស់គាត់ បងប៊ីគាត់ចូលចិត្តប្រើ ជិវីតសាមញ្ញ គាត់មិនចង់ឲ្យគេស្គាល់ច្រើន ឫ អួតអាងអ្វីទេ។ តែចំណែក កូនស្រីពៅម្នាក់ទៀតនោះគឺ រ៉ាម៉ា វ៉ាឌី ដែលលោកនាយកសាលាទើបតែបានប្រកាសមុននេះបន្តិចហ្នឹងឯង តែមានមនុស្សមិនប៉ុន្មាននាក់ទេដែលបានដឹងរឿងនេះ ព្រោះថាបងប៊ី គាត់តែងតែនិយាយប្រាប់ខ្ញុំ តែខ្ញុំក៏នៅតែឆ្ងល់ថា តើហេតុអីបានជានាងយកឈ្មោះម្ដាយរបស់នាងមកធ្វើជាត្រកូលរបស់ខ្លួនទៅវិញ បើនាងមានវង្សត្រកូលវិសេសវិសាលយ៉ាងនេះ!

អារម្មណ៍របស់ខ្ញុំកំពុងតែនឹកដល់រឿងរបស់គេនេះឯង ទើបធ្វើឲ្យភ្លេចខ្លួនថា ខ្លួនឯងកំពុងតែឈរស្តាប់ឈ្មោះសិស្សដែលត្រូវប្តូរទៅថ្នាក់សិស្សឯក។ខ្ញុំឈរស្ដាប់ទាំងអារម្មណ៍មិននៅក្នុងខ្លួនព្រោះថាក្នុងនោះច្បាស់ណាស់គឺគ្មានខ្ញុំទេ។ហើយអ្នកចុងក្រោយនោះគឺ “លី នីសា”។

ដូច្នេះហើយប្អូនៗដែលមានឈ្មោះនៅក្នុងថ្នាក់សិស្សឯកទាំងអស់ត្រូវខិតខំប្រឹងឡើងព្រោះអ្នកទាំងអស់គ្នាគឺជាអ្នកដែលត្រូវបំប៉នខ្លាំងជាងគេនៅក្នុងសាលាយើងនេះ។ការប្រជុំគ្នាថ្ងៃនេះក៏ត្រូវបានបញ្ជាប់ ហើយបើប្អូនៗណា មានចម្ងល់បន្ថែម ប្អូនៗអាចសាកសួរទៅកាន់ លោកគ្រូអ្នកគ្រូរបស់ប្អូនៗបាន ព្រោះព័ត៌មានទាំងអស់លោកគ្រូបានប្រាប់ទៅកាន់លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់របស់ប្អូនរួចរាល់អស់ហើយ។

អារម្មណ៍របស់ខ្ញុំបន្ទាប់ពីបានឮឈ្មោះខ្លួនឯងហើយ គឺ ខ្ញុំបានត្រឹមតែឈរទ្រឹងហើយគិតថា តើខ្ញុំគួរតែចាប់ផ្ដើមពីចំណុចណាទៅចំណុចណា?

ព្រោះខ្ញុំមិនទាន់បានទាំងត្រៀមខ្លួនផង ព្រោះថាថ្នាក់សិស្សឯកនោះបើគិតទៅប្រៀបជាមួយខ្ញុំគឺវាប្រៀបបាននឹងពាក្យចាស់ដែលតែងតែនិយាយថាដឹកគោមើលវីដេអូនោះអី។ស្លាប់ហើយខ្ញុំពេលនេះ។

នីសាឯងត្រូវដូរថ្នាក់ហើយឯងទុកឲ្យគ្នានៅជាមួយអានិកតែពីរនាក់អញ្ចឹងហ៎។

ឯងក្បត់នឹងពួកយើងហើយមិនថែមតែប៉ុណ្ណោះទេឯងបានទៅរៀនជាមួយម្នាក់ប្រុសស្អាតដែលទើបនឹងប្ដូរមកថ្មីនោះទៀតផង គ្នាមិនសុខចិត្តទេ!!មិនសុខចិត្តទេ!!ឡូរ៉ាវាធ្វើសំឡេងកំសត់ហើយគេបានមករករឿងខ្ញុំ-,-។

និកក៏និយាយ “ឡូរ៉ាវាកើតស្អីឯង ឯងកើតទុក្ខមិនសុខចិត្តរឿងនីសាត្រូវផ្លាស់ប្ដូរទៅរៀនថ្នាក់ផ្សេង ឬរឿងដែលឯងមិនបានរៀនជាមួយសិស្សថ្មីសង្ហារម្នាក់នោះឲ្យបាកដ”

និកនិយាយទាំងក្នុងចិត្តរបស់វាដឹងស្រាប់ទៅហើយថាប្រាកដណាស់សិស្សថ្មីនោះមិនខាន។

ឡូរ៉ាតប មិនថ្វីទេ!ទោះយើងមិនបានរៀនជាមួយគេក៏មិនអីនោះដែរ ព្រោះថាយើងបានបញ្ជូននីសាទៅហើយចាំជួយចាត់ចែងឲ្យគ្នាផងណាមិត្ត។

“អឺ!!!អូខេអូខេ”

តែគ្នាកំពុងតែពិបាកចិត្តថាត្រូវធ្វើអ្វីទៅបើស្អីក៏មិនចេះដែរនៀក ហើយឲ្យគ្នាត្រូវមកផ្លាស់ប្តូរថ្នាក់ទៀតគ្មានសង្ឃឹមអីបន្តិចណាទេ បើគ្រាន់តែកូនសមីការមួយគ្នាដោះស្រាយយូរនោះយូរសឹងតែមិនត្រូវផង ហើយចុះទម្រាំតែជួបតែសិស្សពូកែៗទៀតនោះ។ ឱ! ជីវិតខ្ញុំអើយ

ខ្ញុំរអ៊ូបណ្ដើរដើរបណ្ដើររហូតទាក់តែដល់ថ្នាក់របស់ខ្ញុំវិញ។

*ក្នុងថ្នាក់រៀន

ខ្ញុំដាក់គូថអង្គុយមិនទាន់បាត់ហត់ផង អ្នកគ្រូបន្ទុកថ្នាក់របស់ខ្ញុំក៏បានមកដល់ល្មម ហើយពួកយើងក៏បានក្រោមឈរដើម្បីបង្ហាញពីការគោរព រួចអ្នកគ្រូក៏សំដៅមករកខ្ញុំតែម្ដង

“នីសា?”

ឯងត្រូវផ្លាស់ប្ដូរថ្នាក់ទៅថ្នាក់សិស្សឯកដូច្នេះហើយតំណែងរបស់ឯង ដែលជាប្រធានថ្នាក់នោះអ្នកគ្រូនឹងលើកទៅឲ្យឡូរ៉ាជាមិត្តសម្លាញ់របស់ឯងទៅចុះ ព្រោះថាឡូរ៉ាអាចនឹងយល់ច្រើនបន្ទាប់ពីនីសា។

ខ្ញុំឆ្លើយតបទៅអ្នកគ្រូ«ចាសអ្នកគ្រូ»ហើយអ្នកគ្រូក៏បន្តទៀតថា “នីសាអ្នកគ្រូនឹងប្រាប់ឱ្យលោកគ្រូបន្ទុកថ្នាក់ថ្មីរបស់កូនយកកូនធ្វើជាប្រធានថ្នាក់ឬអនុប្រធាន ព្រោះថាកូនបានជួយគ្រប់គ្រងថ្នាក់មួយនេះបានល្អណាស់ក្នុងរយៈពេលកន្លងមក។ហើយនីសាមានអ្វីចង់សួរអ្នកគ្រូទេ?ខ្ញុំឆ្លើយតបទៅអ្នកគ្រូវិញ”ចាសអ្នកគ្រូអត់មានទេ។

អ្នកគ្រូក៏បន្តទៀតថា “ល្អហើយថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលដំបូងអញ្ចឹងហើយអ្នកគ្រូក៏មិនមានអ្វីច្រើនដែរយកក្រដាសនេះចែកគ្នាធ្វើលំហាត់ទៅអ្នកគ្រូគ្រាន់តែរំលឹកមេរៀនចាស់ៗតែប៉ុណ្ណោះ”។

ពីរម៉ោងថ្ងៃនេះរបស់អ្នកគ្រូបានតែប៉ុណ្ណេះឯង ពីព្រោះថា លោកនាយកគាត់យកមកម៉ោងអ្នកគ្រូអស់មួយម៉ោងបាត់ហើយ ដើម្បីនិយាយពីគោលការណ៍ថ្មីតោះបានហើយ យកទៅធ្វើបន្តនៅផ្ទះចុះ ចេញលេងបានហើយ។អ្នកគ្រូនិយាយចប់ក៏បានដើរចេញបាត់ទៅ។

តោះស៊ីអីយើងឃ្លានចង់ដាច់ពោះវៀនហើយនៀកលឿនមកមួយៗហ្នឹងហើយ ឡូរ៉ាទាញដៃខ្ញុំស្ទើរតែមុខរបស់ខ្ញុំផ្កាប់ចូលទៅក្រោមតុទៅហើយ។និកមិននិយាយច្រើនក៏ដើរតាមក្រោយពួកខ្ញុំ។ ។

*តូបលក់បាយក្នុងសាលា

អ៊ុំ !សុំបាយបីចានមកយកអាដដែល យកអាឆ្ងាញ់ដូចរាល់ដងណា។ចាសក្មួយចាស ចាំអ៊ុំដាក់អាឆ្ងាញ់ដូចដើមឱ្យចាំបន្តិចណា។

និយាយចប់ភ្លាម សុខៗអានិកវាដូចអត់ស្រួលម៉េចវាទេដូចអៀនៗមិនសូវនិយាយច្រើនដូចរាល់ដងមិនឈ្លោះគ្នាជាមួយឡូរ៉ា ខ្ញុំក៏ក្រឡេកមើលទៅជុំវិញខ្លួនក៏បានឃើញថាអូបែបហ្នឹងតើ បានជាមើលទៅវាដូចចាប់នេះមិនត្រូវចាប់នោះមិនត្រូវសោះ តាមពិតគ្មានអីក្រៅពីវាជួប crush របស់វានោះអី ជិតៗស្តែងៗតែម្តង អ្វីដែលលើសពីនោះទៀតគឺអង្គុយចំទល់មុខគ្នាតែម្ដង។

បែបនេះហើយទើបគេព្រឹងរៀបរឹករៀបពារ ព្រោះថាcrushរបស់គេគឺជាមនុស្សរំទុំសុភាពរាបសារមិននិយាយស្តីច្រើន ហើយមើងម៉ាត់ទៀតផង មិនមែនឡិកឡក់ដូចអានិកទេ គិតទៅមនុស្សវង្សត្រកូល ស័ក្កនេះ សិទ្ធសឹងតែជាមនុស្សម៉ត់ចត់ទាំងអស់ មិនត្រឹមតែការនិយាយស្តីទេ បើតាមតែអ្នកផ្សេងមើលទៅ អ្នកគ្រួសារត្រកូលស័ក្កនេះមានអំណាចណាស់ ហើយក៏មិនងាយនិយាយលេងសើចច្រើនដែរ។

ហើយមិនត្រឹមតែប៉ុណ្ណោះទេ អានិកវាcrushលើរ៉ាម៉ាវ៉ាឌីតាំងពីគេរៀនថ្នាក់ទី 7 មកម្ល៉េះ បើគិតៗទៅវា៥ឆ្នាំហើយ។ទោះបីជាមិត្តខ្ញុំវាឆ្កួតៗមែនប៉ុន្តែបើយើងស្រឡាញ់នរណាម្នាក់ហើយវាស្រឡាញ់ខ្លាំងណាស់ មិនងាយនិងប្តូរចិត្តទេ ទោះវាដឹងច្បាស់ថា០%ក៏ដោយចុះ។

បានឱកាសល្អរបស់ឡូរ៉ាហើយ ខ្ញុំយកស្មារបស់ខ្ញុំទៅប៉ះនឹងស្មារបស់ឡូរ៉ា ព្រោះថាចង់ឲ្យឡូរ៉ាដឹងថា វ៉ាឌីក៏នៅតូបអាហាររួមជាមួយពួកយើងដែរ ឡូរ៉ាឃើញបែបនោះមិនបង្អង់យូរទេគឺបានដៃគេហើយ ឡូរ៉ាស្រាប់តែទៅខ្សឹមជិតត្រជៀកអានិកថា វ៉ាឌី វ៉ាឌី វ៉ាឌី វ៉ាឌី វ៉ាឌី វ៉ាឌី........... រហូតធ្វើឲ្យអានិកមុខក្រហម ខឹងផង អៀនផង ក្លាចcrushដឹងផង វាបានត្រឹមយកទូរសព្ទមកចុចធ្វើមិនដឹងខ្លួនហើយយកកាសមកដាក់នឹងត្រចៀកទាំងដែលក្នុងកាសនោះគ្មានសំឡេងអ្វីចេញមកទេ ពីព្រោះគេអៀនពេកមិនដឹងដោះស្រាយដោយរបៀបណានិយាយទៅពីរនាក់ហ្នឹងដូចTom and Jerryអញ្ចឹងឯង។

អ៊ុំគាត់លើកបាយយកមកឱ្យពួកយើងល្មម ពួកយើងក៏ប្រញាប់ញ៉ាំដើម្បីទៅថ្នាក់វិញព្រោះម៉ោងក៏កៀកនឹងចូលរៀនទៅហើយ។

*ក្នុងថ្នាក់រៀន

មានអ្នកគ្រូស្អាតម្នាក់បានចូលមកកាន់ថ្នាក់របស់ខ្ញុំដោយ គ្រប់គ្នាភ្ញាក់ផ្អើលមែនទែន មើលទៅរូបរាងគាត់ដូចជាអ្នកគ្រូថ្មីក៏ថាបាន ព្រោះគាត់មើលទៅក្មេងជាងអ្នកគ្រូផ្សេងៗក្នុងសាលានេះ រីឯការតែងខ្លួនរបស់គាត់មើលទៅប្លែកតែម្ដង បែបថាត្របកភ្នែករបស់គាត់គាត់លាភពណ៌ផ្កាឈូក បបូរមាត់របស់គាត់ក៏ពណ៌ផ្កាឈូក ក្រែមរបស់គាត់ក៏ពណ៌ផ្កាឈូក អាវនិងសំពត់របស់គាត់ក៍ពណ៌ផ្កាឈូក មិនតែប៉ុណ្ណោះទេស្បែកជើងរបស់គាត់ក៏ពណ៌ផ្កាឈូកផងដែរ ថែមទាំងblink blink ទៀតផង អាចនិយាយបានថាSETS តាស៎ម៉ង!!!

« សួស្ដីប្អូនៗទាំងអស់គ្នាសុខសប្បាយទេ?»

អ្នកគ្រូឈ្មោះ លឹម លក្ខិណា ជាអ្នកគ្រូថ្មីដែលរងកាតព្វកិច្ចជាអ្នកគ្រូផ្នែកតន្ត្រីព្រោះថាក្នុងឆ្នាំនេះមានការប្រកួតកីឡាដែលតម្រូវឱ្យអ្នកគ្រូមកជ្រើសប្អូនៗមួយចំនួនទៅធ្វើជាអ្នកលើកទឹកចិត្តកីឡាករដែលអាចហៅបានថាជាcheerleadersព្រោះលោកនាយកថ្មីគាត់ចង់លើកស្ទួយវិស័យកីឡា ប្អូនៗទាំងអស់គ្នាប្រហែលជាមិនទាន់ដឹងទេថា មានអ្នកគ្រូផ្នែកតន្រ្តីអីបែបនេះ តែត្រូវហើយមកពី លោកនាយកថ្មីគាត់ ថ្មីផ្លាស់ប្ដូរផែនការ លោកនាយកគាត់ទើបតែខលទៅប្រាប់អ្នកគ្រូមុននេះបន្តិចទេ ហើយអ្នកគ្រូក៏ប្រញាប់យកដំណឹងនេះមកប្រាប់ប្អូនៗតែម្ដង អូខេៗបានហើយចូលរឿងពួកយើងវិញ ថ្ងៃនេះអ្នកគ្រូជ្រើសរើសយកថ្នាក់ប្អូនតែម្តង ព្រោះថាថ្នាក់ប្អូនៗមានសិស្សស្រីច្រើនជាងថ្នាក់ណាៗទាំងអស់ ណាមួយអ្នកគ្រូក៏បានដឹងទៀតថាថ្នាក់ប្អូនៗជាថ្នាក់ដែលគំរូទៀតផងដូច្នេះហើយអ្នកគ្រូត្រូវតែមករកពួកប្អូនៗមុនថ្នាក់ដទៃគឺត្រូវហើយ។អ្នកគ្រូជ្រើសរើសប្អូនៗណាដែលមានចំណាប់អារម្មណ៍ខាងតន្រ្ដី និង រាំ បើមានប្អូនៗណាចង់ចុះឈ្មោះប្រាប់អ្នកគ្រូ បើកមិនចុះអ្នកគ្រូនិងគូរឈ្មោះឲ្យចូលតែម្តង អស៎!អ្នកគ្រូនិយាយលេងទេអ្នកគ្រូមិនចាប់បង្ខំទេ។អញ្ចឹងប្អូនៗណាដែលចង់ចូលឈ្មោះឆាប់មកចុះឈ្មោះមកមិនថាតែសិស្សស្រីទេ សិស្សប្រុសក៏អ្នកគ្រូជ្រើសរើសដែរ។ ក្នុងថ្នាក់របស់ខ្ញុំមានមនុស្សមិនប៉ុន្មានទេ ដែលចាប់អារម្មណ៌ទៅលើថ្នាក់តន្ត្រីបែបនេះ ដោយអ្នកគ្រូ ពេលនេះមានសិស្ស៤នាក់ប៉ុណ្ណោះដែលចុះឈ្មោះ ព្រោះម្នាក់ៗ ពួកគេគិតថាឆ្នាំនេះ ឆ្នាំប្រឡងគ្មានពេលវឹកហាត់ទេ។អ្នកគ្រូ បានត្រឹមតែធ្វើមុខស្រពោត ដោយហេតុដូចនេះខ្ញុំក៏ សម្រេចចិត្តជួយអ្នកគ្រូ រកសិស្សឲ្យគាត់។ អ្នកគ្រូប្រាប់ឲ្យខ្ញុំយកដំណឹងនេះ ទៅសួរក្នុងថ្នាក់ផ្សេងៗទៀតនៅថ្ងៃស្អែក និយាយគ្នាបានតែប៉ុននេះ កណ្តឹងក៏បានបន្លឺសម្លេងឡើង ព្រោះថាពេលនេះ ដល់ម៉ោងទៅផ្ទះហើយ អ្នកគ្រូមិនបាននិយាយអ្វីច្រើន ក៏ញញឹម អគុណខ្ញុំ រួចចេញបាត់ទៅ។ខ្ញុំដើរចេញពីក្នុងថ្នាក់បីនាក់ ឡូរ៉ា និង និក ដូចរាល់ដងសំដៅទៅក្រៅក្លោងទ្វារ។

ឡូរ៉ា និង និក ពួកគេ ទៅផ្ទះជា មួយគ្នាព្រោះថាផ្លូវទៅផ្ទះឡូរ៉ា គឺតែមួយជាមួយផ្លូវទៅផ្ទះអានិក ។ពួកគេលាខ្ញុំ រួចជិះឡានចេញទៅ និកមិត្តខ្ញុំក៏មិនធម្មតាដែរ ជាកូនម្ចាស់ភាគហ៊ុនអចលនទ្រព្យធំជាងគេបន្តាប់ពី ក្រុមហ៊ុនរបស់ គ្រួសារត្រកូលស័ក្ក ។ខ្ញុំក៏ឈរមុខក្លោងទ្វារដូចសព្វដងដើម្បីចាំបងប៊ីចេញពីសកលមកទទួលខ្ញុំ។

គាត់បានមកដល់ហើយ ខ្ញុំក៏ប្រញាប់ចូលឡាន ខ្ញុំរៀបនឹងដាក់ខ្សែក្រវ៉ាត់គាត់ក៏និយាយថា «ចាំបងជួយ»នេះហើយជាទម្លាប់រាល់ដងរបស់គាត់ គាត់តែងតែធ្វើបែបនេះមកលើខ្ញុំជារៀងរាល់ពេលដែលខ្ញុំនៅជាមួយគាត់។សុភាពបុរសបែបនេះហើយទើបធ្វើឱ្យខ្ញុំប្ដូរចិត្តមិនបានទោះបី ទេវបុត្រជិះសេះសឬធ្លាក់ពីលើមេឃក៏ដោយមិនអាចប្រៀបបានជាមួយបុរសល្អរបស់ខ្ញុំម្នាក់នេះទេ។អូនឃ្លានទេ? បងប៊ីសួរខ្ញុំទាំងសម្តីទន់ភ្លន់។ អូនឃ្លានហើយ តែអូនបានសន្យាជាមួយម៉ាក់ហើយថាទៅញុំបាយផ្ទះជាមួយគាត់ បងនៅញុំជាមួយអូនទេ? បងប៊ីក៏តបមកខ្ញុំវិញថា បងអត់បាននៅញុំជាមួយអូនទេ បងសុំទោលណា ព្រោះបងត្រូវត្រៀមកិច្ទការមួយចំនួនឲ្យលោកគ្រូវិសាល ព្រោះគាត់ចាប់តាងបង ជាប្រធានក្រុម និងរៀបចំផែនការថ្មី ដើម្បីចុះទៅស្តារនៅឯខេត្តសៀមរាប។«អត់អីទេ ចឹងចាំថ្ងៃក្រោយក៏បាន»ខ្ញុំតបទៅគាត់។

និយាយអញ្ចឹងថ្ងៃចូលរៀនដំបូងរបស់អូនយ៉ាងម៉េចដែរ??បងប៊ីសួរបន្ត ។ល្អក៏ល្អ មិនល្អក៏មិនល្អ ព្រោះថាគ្រាន់តែថ្ងៃទីមួយអូនជិតឆ្កួតទៅហើយ លោកគ្រូនាយកថ្មីគាត់បានរៀបចំផែនការថ្មីអ្វីមិនដឹងទេ គាត់ជ្រើសរើសសិស្សដែលពូកែទៅដាក់ចូលក្នុងថ្នាក់តែមួយ ហើយក្នុងនោះក៏មានអូនដែរ។មិនត្រឹមតែប៉ុណ្ណោះទេនៅមានអ្នកគ្រូផ្នែកតន្ត្រីអីទៀត អ្វីដែលគួរឲ្យឈឺក្បាលជាងហ្នឹងទៅទៀតអូនត្រូវជួយអ្នកគ្រូ រកសិស្សដើម្បីចូលថ្នាក់តន្ត្រីនោះទៀត។រឿងប្ដូរផែនការសាលាអីនេះបងបានដឹងហើយនាយកថ្មីដែលផ្លាស់ប្ដូរមកកាន់កាប់សាលាអូននោះគឺជាប៉ារបស់អាត្រាពូរបស់បង អាត្រាប្តូរពីបរទេសមករៀនសាលានេះ ក៏ព្រោះតែបងឲ្យវាមកជួយបង្រៀនអូន ហើយនិងជួយមើលខុសត្រូវការគ្រប់គ្រងសាលា។អាត្រាមិនចង់មកទីនេះប៉ុន្មានទេព្រោះថាវាធ្លាប់តែរស់នៅបរទេសរៀនសាលាឯកជន សាលាល្អៗមកប្ដូរបែបនេះវាដាក់លក្ខខណ្ឌជាមួយបងច្រើនណាស់។បងត្រូវចំណាយទុនមិនស្ទើរទេហើយទៅលើរឿងនេះដើម្បីអូន គេនិងមកធ្វើជាគ្រូក្រៅម៉ោងរបស់អូន ចាប់ពីថ្ងៃស្អែកនេះទៅ។

ស្អែក?? គ្រាន់តែឮស្អែកភ្លាម ខ្ញុំចំហរមាត់ប៉ុណ្ណាណី

តែបងស្អែកលឿនពេកហេីយ ។បងចង់ឱ្យអូននិងគេឆាប់ស្គាល់គ្នា ថ្ងៃស្អែកនេះចេញពីរៀនបងទៅយកអូន យើងទៅជួបគ្នាជាមួយនឹងអាត្រានៅហាងខេកក្បែរសាលា ហើយអូនកុំភ្លេចយកដំណឹងនេះប្រាប់ម៉ាក់ផង កុំឲ្យគាត់បារម្ត។«ចាស»ខ្ញុំក៏ឆ្លើយទាំងអារម្មណ៍មិនសូវពេញចិត្ត។

*ថ្ងៃស្អែកបានមកដល់

បងប៊ីគាត់មកយកខ្ញុំទៅសាលាដូចទម្លាប់របស់គាត់។ម៉ាក់កូនទៅសាលាហើយ បងប៊ីមកយកកូនហើយ។

«ចាសកូន ខំរៀនណា»ម៉ាក់តប ហើយខ្ញុំក៏លើកដៃលាគាត់រួចចូលទៅក្នុងឡាន ប្រាកដណាស់បងប៊ីគាត់ដាក់ខ្សែក្រវាត់ឲ្យខ្ញុំដូចរាល់ដងនោះឯង។ភ្លាមៗនោះបងប៊ី គាត់ស្រាប់តែសួរខ្ញុំ “អូន ញុំបាយពេលព្រឹកហើយនៅ?”

ខ្ញុំក៏ឆ្លើយធម្មតា អូននៅទេ ថ្ងៃនេះអូនងើបយឺត អូនមិនបានញុំទេ ក្លាចយឺត។ចឹងចាំបងទិញយកមកឲ្យអូនពេលម៉ោងសម្រាក ហាមតវ៉ា ខ្ញុំរៀបនិងហាមាត់ហាមហើយ តែគាត់ក៏បន្តទៀតថា បងដឹងថាអូនចង់និយាយអីមកហើយ មិនបាច់មកហាមបងទេ បងត្រូវតែប៉ូវអូនបន្តិចហើយ ព្រោះអូនត្រូវរៀនឲ្យពូកែ និង បានរៀនសាកលជាមួយបងកុំឲ្យបងបារម្ភត្រូវតាមថែរអូនរហូតនោះអី បងក្លាចអូនឈឺ បងបារម្ភ។ហូហ៊ូនែក៎ អូនស្គាល់បងជិត២ឆ្នាំហើយ តែទើបតែថ្ងៃនេះទេ អូនមានអារម្មណ៍ថាបងចេះ sweet បងទៅលួចរៀនមកពីណាហ៎ាស? ហាស៎?ប្រាប់អូនភ្លាម បងប៊ីគាត់សើចហើយនិយាយឌឺថា ចេះតាមអូននឹងហើយ អូនបង្រៀនបង។កំពុងតែនិយាយបណ្ដើរសើចបណ្ដើរ ពេលនោះពួកយើងមកដល់សាលាល្មម ខ្ញុំក៏បានចុះពីលើឡានហើយលាដៃបាយៗដាក់គាត់ ខ្ញុំនៅឈរមើលឡានរបស់គាត់បើកចេញទៅរហូតដល់ផុតកន្ទុយភ្នែករបស់ខ្ញុំ ទើបខ្ញុំដើរចូលក្នុងសាលា។ខ្ញុំប្រញាប់ទាញយកទូរសព្ទដៃរបស់ខ្ញុំខលទៅឡូរ៉ាព្រោះឡូរ៉ានិងអានិកពួកគេមកជាមួយគ្នា។អើយមកដល់ហើយមិនបាច់ចាំខលទេ នៅក្រោយខ្នងឯងហ្នឹងហើយ។សំឡេងរបស់ឡូរ៉ាបន្លឺចេញពីក្រោយខ្នងរបស់ខ្ញុំ ខ្ញុំក្រឡែកគឺឡូរ៉ានិងនិកមកជាមួយគ្នា ព្រមទាំងមានក្រដាស់អ្វីមិនដឹងទេនៅក្នុងដៃ។នីសា នេះប្រដាសកាលវិភាគម៉ោងតន្រ្តី យើងជួបអ្នកគ្រូលក្ខណាមុននេះបន្តិច គាត់សួរនាំយើង ហើយគាត់ផ្តាំយើងថាឲ្យជួយយកក្រដាសនេះឲ្យទៅឯងផង ព្រោះគាត់មានការចេញទៅក្រៅ ត្រូវត្រៀមកីឡាករបាល់ទាត់អ្វីមិនដឹងទេ នេះឯងយកទៅ ឡូរ៉ានិយាយចប់ក៏ប្រគល់ក្រដាសនោះមកឲ្យខ្ញុំ។

*ម៉ោងសម្រាក

លឿនៗមកគ្នាប្រញាប់ ខ្ញុំឆ្លេឆ្លាដូចមាន់រកពងអញ្ជឹងនៅពេលនោះ។ ថីអែងនិងទើបតែកណ្តឹង អំបាញ់មិញតើ ហើយទៅប្រញាប់ណាស់ណាអីទៅ ឡូរ៉ានិយាយទាំងដែលដៃម្ខាងរបស់នាងនៅសរសេរ និងម្ខាងទៀតកំពុងតែត្រូវបានខ្ញុំទាញ។អើ អើ គ្នាបង្ហើយបន្តិចសិន ធ្វើចាំបន្តិចមើលរកតាស៎ដកដង្ហើមតិចមិនបាន ហើយៗ។ខ្ញុំអូសឡូរ៉ាមកតែម្តងមិននិយាយច្រើន ព្រោះមុននេះបន្តិចអ្នកគ្រូលក្ខិណាបានផ្ញើរសារមកទៀតហើយថា និងមានការប្រកួតបាល់នៅចុងសប្តាហ៍នេះ ព្រោះលោកនាយកក៏ទើបតែបានដំណឹងពីសាលាផ្សេង ដែលជាដៃគូរប្រកួតប្រជែងជាមួយសាលាយើង។ដោយលោកនាយកសាលានោះអាចនិងមានគំនិតចង់ដណ្តើមតំណែងសាលាលេខ១ដែលមានក្រិត្យក្រមល្អដាច់គេ មិនថាវិន័យ សីលធម៌ ឬ កីឡា សាលារបស់យើងតែងតែនាំមុខសាលារបស់គាត់ជានិច្ចនិងជារៀងរាល់ឆ្នាំ ដោយសេចក្តីប្រកាសទើបតែនិងចេញកាលពីម្សិលមិញនេះឯងថា សាលាយើងនៅតែរក្សាកន្លែងដើមបានដដែល រីឯកសាលាបរិវិចិត្រវិញគឺជាប់ចំណាត់ថ្នាក់លេខរៀងទី២បន្ទាប់ពីសាលាយើង ដោយហេតុនេះហើយទើប គាត់ប្រាប់ដំណើងយើងភ្លាមៗទាំងដែលមិនទាន់បានត្រៀមនិងហាត់សមអ្វីទាល់តែសោះ រីឯរឿងដែលអ្នកគ្រូឲ្យ រក cheerleaders ដើម្បីរាំលើកទឹកចិត្តនោះក៏ត្រូវប្រញាប់ព្រោះការប្រកួតក៏ត្រូវលើក បែបនេះហើយក៏ត្រូវតម្រូវឲ្យរក cheerleaders យ៉ាងប្រញាប់មករាំនៅចុងសប្តាហ៍នេះវិញ រីឯប្រុសៗសម្រាប់លេងតន្រ្តីវិញ ក៏ត្រូវអ្នកគ្រូ សម្រេចចិត្តថានិងជួលគេវិញ ព្រោះបង្រៀនមិនទាន់។តែអ្វីដែសំខាន់នោះអ្នកដែលស្ម័គ្រចិត្តចូលទើបតែបាន៤នាក់ ណាមួយស្ថានកាលប្រធុចញុចទៀតមើលទៅគ្មានអ្នកចាប់អារម្មណ៌ទេ ខ្ញុំនិយាយទាំងអស់សង្ឃឹមទៅប្រាប់ឡូរ៉ា។ខ្ញុំដើរបណ្ដើររត់បណ្ដើរសំដៅទៅថ្នាក់ទី «១២ក» ព្រោះខ្ញុំរៀននៅថ្នាក់ «១២ឃ»បែបនេះខ្ញុំត្រូវសួរពីថាថ្នាក់ «១២ក»រហូតដល់ថ្នាក់« ១២ង» ព្រោះថាសាលារបស់ខ្ញុំមានចំនួនតែ ៥ ថ្នាក់ប៉ុណ្ណោះ ព្រោះសាលានេះវិន័យតឹងតែងសិស្សធម្មតាខ្លះមិនអាចចូលរៀននៅសាលានេះបានទេ ទើបធ្វើឱ្យមានថ្នាក់ចំនួនតិចប៉ុណ្ណឹង បើគិតទៅអ្នកដែលរៀនសាលានេះភាគច្រើនគឺដោយសារប៉ាម៉ាក់របស់គេមានមុខមានមាត់ដែលអាចជួយឲ្យកូនបានរៀននៅសាលានេះឬក៏អ្នកខ្លះទៀតមានសមត្ថភាពខ្លាំងនិងមានការធ្វើតេស្តសម្ថភាពទៀតផង ទើបអាចចូលសាលានេះបានសាលានេះភាគច្រើនសុទ្ធតែជាសិស្សពូកែនិងម្យ៉ាងទៀតវិន័យពិតជាតឹងរឹងជាងសាលាផ្សេងៗដែលបែបនេះហើយទើបសាលានេះតែងទទួលបានចំណាត់ថ្នាក់លេខ ១ លើសាលាដទៃជារៀងរាល់ឆ្នាំ។ ខ្ញុំព្យាយាមសួរពីថ្នាក់មួយទៅថ្នាក់មួយរហូតដល់ឥឡូវនេះខ្ញុំទើបបានសមាជិក២០ទេ ខ្ញុំព្យាយាមបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឲ្យគ្រប់ចំនួញ ២២ នាក់ប៉ុន្តែគ្មាននរណាម្នាក់ស្ម័គ្រចិត្តនឹងចូលរួមនោះទេទំរាំតែបាន ១៦នាក់មុននេះខ្ញុំអង្វរគេសឹងតែគ្រប់គ្នាស្ទើរតែដាច់ខ្យល់ទៅហើយ។ឡូរ៉ាឯងជួយគ្នាបានទេ? ខ្ញុំសួរទៅឡូរ៉ាទាំងដែលខ្ញុំនិងឡូរ៉ាកំពុងតែរត់ទៅថ្នាក់វិញ។ឲ្យគ្នាជួយរឿងអី?ឡូរ៉ាសួរមកកាន់ខ្ញុំទាំងនើយឆ្ងល់ គឺជួយចូលជាសមាជិកអ្នករាំផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករនោះអី ព្រោះថាគ្នាមិនដឹងទៅរកទីណាទៀតទេមានតែឯងជាមួយគ្នាចូលដើម្បីបង្គ្រប់តែប៉ុណ្ណោះ តាមពិតទៅខ្ញុំមិនចង់បង្ខំឡូរ៉ាទេពីព្រោះខ្ញុំដឹងថាគេមិនចូលចិត្តកម្មវិធីអីបែបនេះប៉ុណ្ណានទេ ប៉ុន្តែធ្វើយ៉ាងម៉េចបើពេលនេះខ្ញុំទាល់មែនទែនហើយ។«Mmmm»ដើម្បីឯងយើងព្រម ឡូរ៉ាតបមកកាន់ខ្ញុំទាំងសម្ដីស្មើថេង។ពួកយើងមកដល់ថ្នាក់វិញហើយពួកយើងក៏ចាប់ផ្ដើមរៀនដូចធម្មតា។តឹងៗ សំឡេង SMS របស់ទូរសព្ទខ្ញុំបានបានលាន់ឡើង ខ្ញុំទាញទូរស័ព្ទមកមើលក៏បានដឹងថាបងប៊ីបាន SMS មកខ្ញុំហើយសួរថា អូនមានញ៉ាំអីនៅព្រឹកមិញ? ខ្ញុំក៏លួចតបសាររបស់គាត់វិញក្នុងម៉ោងកំពុងរៀន ថាអូននៅទេព្រោះរវល់។គាត់ក៏នៅតែផ្ញើសារមកទៀតថាបងបានទិញរបស់ដែលអូនចូលចិត្តមកឱ្យអូនបងចាំអូននៅមុខខ្លោងទ្វារសាលាបើអាចអូនចេញមកយកបន្តិចមក បងចាំអូនណា ខ្ញុំក៏ព្យាយាមតបទៅគាត់វិញជាលើកចុងក្រោយដើម្បីឲ្យគាត់អស់ចិត្ត តែម៉ោងនេះគឺជាម៉ោងសីលធម៌អ្នកគ្រូយ៉ាងកាចខ្លាំងណាស់អូនមិនហ៊ានសុំគាត់ចេញទៅទេ។គាត់ក៏នៅតែផ្ញើសារមកខ្ញុំទៀតថាឬចង់ឱ្យបងយកទៅឱ្យអូនដល់ក្នុងថ្នាក់ បងធ្វើបាន។ខ្ញុំក៏ព្យាយាមសម្រួល អូខេៗពេលអូនដល់ម៉ោងសម្រាកអូននឹងចេញទៅយក បងចាំអូនបន្តិចអូខេ គាត់ក៏បានផ្ញើរ sticker បែបមុខញញឹមដ៏រីករាយមកកាន់ខ្ញុំ។

*មុខក្លោងទ្វារសាលា

បងចាំអូនយូរនៅ?ខ្ញុំសួរទាំងអារម្មណ៍ខ្លាំងខ្វល់ពីគាត់ បងចាំអូនមិនយូរទេកុំបារម្ភអី បងទិញរបស់ដែលអូនចូលចិត្តយកមកឲ្យ ហើយកុំភ្លេចញុំឲ្យអស់ផងណា ព្រោះបងប្រញាប់ទៅសាកលវិទ្យាល័យវិញមួយរយៈនេះ assignment របស់បងច្រើនណាស់ ហើយបងក៏ត្រូវគ្រប់គ្រងក្រុមទៀត បងរវល់ច្រើនអូនត្រូវគិតពីសុខភាពរបស់ខ្លួនឯងផង ប្រយ័ត្នឈឺ បងមិកបាននៅក្បែរអូនគ្រប់ពេលនោះទេ។លឺហើយមានអារម្មណ៍ថាចង់តែលេបគាត់ចូលទៅក្នុងពោះទេ សង្សារអីល្អនោះល្អវេចអង្ករដើររកជុំវិញពិភពលោកទៅឲ្យតែមានសង្សារល្អបែបនេះ។

ខ្ញុំឆ្លើយទាំងមានអារម្មណ៍ថាខ្នាញ់ចំពោះគាត់។សង្សារនរណាគេទេល្អនោះល្អ។ដើររកមើលមួយផែនដីនេះទៅឲ្យតែជួប តែបែរជាសំណាងរបស់នីសាទៅវិញ ខ្ញុំនិយាយផងកាយវិការផងធ្វើឲ្យបងប៊ីដែលនៅក្នុងឡានមានអារម្មណ៍ថាអៀននិងអស់សំណើច បងប៊ីជាមនុស្សអៀនច្រើន មិនសូវហ៊ាននិយាយឬបញ្ចេញអារម្មណ៍ពីសេចក្តីស្រឡាញ់របស់គាត់មកលើខ្ញុំប៉ុន្មានទេ។ប៉ុន្តែទង្វើរបស់គាត់ធ្វើគឺគ្រប់គ្រាន់ឲ្យខ្ញុំដឹងបានថាគាត់ខ្វល់ពីខ្ញុំគ្រប់ពេល ស្រឡាញ់ខ្ញុំលើសអ្វីៗទាំងអស់។ខ្ញុំក៏ក្រវីដៃលាទៅកាន់គាត់ ហើយគាត់ក៏បើកឡានចេញទៅ។

ខ្ញុំដើរបណ្តើរសំឡឹងទៅមើល spaghetti ដែលគាត់ទិញឲ្យខ្ញុំបណ្តើរ ស្រាប់តែពេលនោះក៏

“បឹប!” សម្លេង ដើរទង្គិចគ្នា។ ខ្ញុំក្រឡែកទៅក៏ឃើញថា ប្រុសសង្ហាររបស់ឡូរ៉ាសស់។

ខ្ញុំក៏សំទោសគេ ដើម្បីបញ្ជាប់រឿងព្រោះថាខ្ញុំក៏មានចំណែកខុសព្រោះដើរមិនបានមើលមុខមើលក្រោយ។គេនោះក៏គ្រឡែកមកមើលមុខខ្ញុំ ហើយក៏ដើរចេញទៅបាត់ ធ្វើដូចមិនដឹងខ្ញុំនិយាយជាមួយគេអញ្ជឹង។ខ្ញុំក៏មិនបានខ្វល់ច្រើនក៏បន្តដើរទៅថ្នាក់រៀនដូចធម្មតា។

ខ្ញុំមកដល់ថ្នាក់ក៏ឃើញថាបងប៊ីផ្ញើសារមកខ្ញុំ ថ្ងៃនេះបងមកយកអូនចេញពីរៀនហើយទៅជួបអាត្រា កុំភ្លេចណា។ខ្ញុំគ្រាន់តែឃើញសារនោះភ្លាមក៏មានអារម្មណ៍ខ្ជិលបាត់ទៅហើយ។

*ចេញពីរៀន

នីសាព្រឹកមិញយើងជិះមកជាមួយអានិកឃើញហាងខេកមួយកន្លែងទើបបើកថ្មីហើយបញ្ជុះតម្លៃ 50 ភាគរយទៀតផង គ្នាចង់ទៅសាកឯងទៅជាមួយយើងអត់ អានិកវាអូខេហើយ ចុះឯងទៅជាមួយពួកយើងទេ ឡូរ៉ាសួរមកកាន់ខ្ញុំ ខ្ញុំគ្រាន់តែឮថានំខេកភ្លាមខ្ញុំហ៊ាទឹកមាត់ទៅហើយ ព្រោះនេះគឺជារបស់សណព្ធចិត្តរបស់ខ្ញុំ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាទេបើថ្ងៃនេះត្រូវជាប់ណាត់ជាមួយបងប៊ីទៅហើយ គ្នាសុំទោសឯងណាថ្ងៃនេះគ្នាជាប់ណាតជាមួយបងប៊ីហើយ គាត់មានការសំខាន់និយាយជាមួយគ្នា ដូច្នេះហើយគ្នាមិនបានទៅជាមួយពួកឯងទេ សុំទោសណាចាំលើកក្រោយគ្នាទៅជាមួយពួកឯងហើយ pay ពួកឯងទៀតអូខេទេ? អូខេក៏អូខេឡូរ៉ាតបមកកាន់ខ្ញុំទាំងសម្ដីមិនសូវជាសប្បាយចិត្ត។ពួកយើងក៏បានបែកគ្នាត្រឹមនោះដោយឡូរ៉ានិងនិកជិះឡានចេញទៅជាមួយគ្នាទៅហាងនំមួយកន្លែងនោះ ដោយខ្ញុំឈរនៅមុខក្លោងទ្វារធំចាំបងប៊ីមកយកដូចសព្ធដង។មិនយូរប៉ុន្មាន បងប៊ីក៏មកដល់ បងប៊ីនាំខ្ញុំទៅហាងមួយកន្លែង ដោយហាងនោះមើលពីខាងក្រៅទៅដូចជាហាងនំខេក ខ្ញុំមិនខ្វល់ច្រើនហើយក៏ចុះពីលើឡាននិងបម្រុងនាំគ្នាចូលទៅក្នុងហាង ពេលចូលទៅដល់ក៏ស្រាប់តែឃើញថាឡូរ៉ានឹងនិកក៏នៅទីនោះដែរ។ឡូរ៉ាក៏ហៅខ្ញុំនឹងបងប៊ីមករួមតុជាមួយ ពួកយើងទាំងបួននាក់កំពុងនិយាយលេងពីនេះពីនោះ បងត្រូវការកម្មង់អ្វីដែរ?សំឡេងអ្នករត់ទុកកាន់ menu សួរមកកាន់ពួកខ្ញុំ ខ្ញុំកម្មង់ហើយៗជាមួយអានិក ចុះបងប៊ីនិងនីសា ចង់ញ៉ាំអីដែរនៅទីនេះមិនត្រឹមតែមានខេកតែប៉ុណ្ណោះទេ គឺមាននំប៉័ង ដូណាត់ ខុគឃី និង ភេសជ្ជៈប្លែកៗផ្សេងៗមើលទៅសុទ្ធតែឆ្ងាញ់ទាំងអស់ នីសាឯងចង់ញាំអីឆាប់កម្មង់ទៅឆាប់បានញ៉ាំគ្នាឃ្លានណាស់ កម្មង់ឲ្យច្រើនទៅហើយpayថ្ងៃនេះតែម្តងទៅ កុំបាច់ថ្ងៃក្រោយអី។

រំពេចនោះក៏លេចចេញមនុស្សម្នាក់ដើរចូលមកក្នុងហាងដោយពេលដែលគេចូលមកមនុស្សគ្រប់គ្នាគឺបាញ់ក្រសែភ្នែកសម្លឹងទៅរកគេគ្រប់ៗគ្នា នេះប្រសិនបើភ្នែកគ្រប់គូររបស់ពួកគេអាចបញ្ជេញកាំរស្មីវិញណា ខ្ញុំសូមធានាថាអាវប្រុសសង្ហាម្នាក់នោះប្រាកដជាឆេះជាមិនខាន ព្រោះក្រសែភ្នែកមនុស្សនៅក្នុងហាងនោះទាំងអស់គឺសម្លឹងទៅរកគេគ្រប់គ្នា។នៅពេលដែលគេកំពុងតែរុញទ្វារចូលមកឃើញថាគេខ្លួនពិតជាសង្ហាមែនទែនគ្រាន់តែគេពាក់ឯកសណ្ឋានជាសិស្សដូចពួកយើងហ្នឹងឯងទោះបីជាគេប្រើឯកសណ្ឋានសិស្សដូចយើងធម្មតាមែនពិតតែនិយាយពីថា អ្វីដែលសំខាន់ឬគេតម្រង់មករកពួកយើងហើយអង្គុយនៅកន្លែងជាមួយពួកយើងទៀតផង “មកដល់ហើយហ៎ស?” បងខលទៅអត់លើកទេ

បងប៊ីសួរទៅម្នាក់ប្រុសដែលដើរចូលមុខមុននេះបន្តិច ទូរស័ព្ទបិទsilentទើបមិនដឹងថាខលមក ម្នាក់ប្រុសនោះក៏តបមកកាន់បងប៊ី បែបនេះហើយពួកយើងក៏អាចដឹងបានហើយថាម្នាក់បាញ់មិញនេះគឺលោកអេឡិចត្រានេះឯង ជាប្អូនជីដូនមួយជាមួយបងប៊ី ដែលជាលោកប្រុសទី២ស្នងរាជសម្បត្តិនៃត្រកូលស័ក្កនោះអី រូបរាងគេមើលទៅស្រស់សង្ហាមិនចាញ់បងប៊ីប៉ុណ្ណានទេ។ប៉ុន្តែបើនិយាយពីអត្ថចរិកវិញខុសគ្នា ៣៦០ដឺក្រេ បងប៊ីសុភាពរាបសារ រមទម្យប៉ុន្តែអាប៉ិនេះវិញអើយចេញមកវ៉ៃរឹកប្រុសស្អាតតែម៉ងនិយាយដាច់ក្បាលដាច់កន្ទុយដូចគ្មាននរណាដល់គេអញ្ចឹង តែធ្វើម៉េចទេកើតមកប្រុសស្អាត តែស្អាតអីស្អាតទៅ បើឱ្យខ្ញុំទទេរណាក៏ខ្ញុំមិនយកដែរ ថ្វាយឱ្យក៏មិនយកដែរ។ និយាយអញ្ចឹងអ្នកណាដែលបងចង់ឲ្យខ្ញុំស្គាល់ហើយចង់ឱ្យខ្ញុំជួយបង្រៀន នាយនោះបានសួរមកកាន់បងប៊ី នេះសង្សារបងនីសាដែលបងតែងតែនិយាយប្រាប់ឯងហើយចង់ឲ្យឯងជួយពន្យល់នឹងបង្រៀននាងនោះអី បងចង់ឱ្យឯងនិងនីសាឆាប់ស្គាល់គ្នាហើយថ្ងៃស្អែកចាប់ផ្ដើមរៀនតែម្ដងទៅ។នេះនំនិងភេសជ្ជៈដែលបងបានកុម្ម៉ង់ អរគុណខ្ញុំនឹងឡូរ៉ានិយាយទាំងនេះក្តីសុខបំផុតហើយភ្នែកពួកយើងទាំងពីរក៏កំពុងតែសម្លឹងទៅនំដែល គេបម្រុងនឹងដាក់លើតុ នឹងមិនបានខ្វល់នឹងសម្ដីដែលគេកំពុងនិយាយគ្នាប៉ុន្មានទេ។

“នីសា?” បងប៊ីហៅខ្ញុំ អូនចង់កម្មង់ថែមយកទៅផ្ទះទេចាំបងប្រាប់គេហើយ អត់ទេមិនបាច់ទេ។

ញុំឆ្លើយទៅកាន់គាត់យ៉ាងលឿនព្រោះមិនចង់បូរបាច់ច្រើន។ត្រាបងចង់ឱ្យឯងនឹងនីសាចេញពីរៀនមកជាមួយគ្នាព្រោះថាមួយរយៈនេះបងរវល់ណាស់ ហើយណាមួយពីអ្នកឯងត្រូវមកជួបគ្នាដដែល អញ្ចឹងបងសូមផ្ញើនីសានៅនឹងឯងផង។កុំភ្លេចណា ចាប់ពីស្អែកទៅ។បាទខ្ញុំដឹងហើយ ម្នាក់នោះតបហើយក៏បន្តទៀតថា បើមានតែពិននឹងទេ ខ្ញុំទៅវិញហើយ នីសាជួបគ្នាថ្ងៃស្អែក ហើយគេក៏ចាក់ចាញទៅ។អេ!មិចដែល ជួបcrushចំៗគៀកៗចឹង ខ្ញុំសួរហើយធ្វើមុខឌឺទៅកាន់ឡូរ៉ា មានអីធម្មតា គ្នាចេះតាស៎និយាយលេងទៅ ឃើងនរណាស្អាតក៏ចេះតាស៎crushទៅ crush យើងច្រើនណាស់ មិនមែនមានតែមួយា តែទោះជាយ៉ាងណាក៏មានតែម្នាក់ប៉ុណ្ណោះដែលអាចឆក់យកបេះដូងគ្នាបានគឺ jungkook នោះអីទោះcrushយើងផ្សេងៗសង្ហារពិនណាក៏ប្រៀបពុំបាន jungkook យើងដែរ គ្មានផ្លូវស៊ូរួចទេ ឡូរ៉ានិយាយទាំងសម្លេងជឿជាក់។ឈ្លាតពេលឡូរ៉ាកំពុងនិយាយគឺខ្ញុំកំពុងកាយញាត់ៗពេញៗតែម្តង អេ! ឡូរ៉ាស្រែកដាក់ខ្ញុំ ហ៊ូយឯងហស៎ គ្នាអត់ទាន់បានញុំផងឯងញុំអស់ពាក់កណ្តាលហើយនិង ឯងរៀបរាប់ច្រើនធ្វើអីចុះ នោះរបស់អានិកនៅច្រើនដណ្តើមវាទៅ ខ្ញុំតបទៅឡូរ៉ា។បន្ទាប់ពីញុំរួចរាល់ហើយ ពួកយើងក៏ចែកផ្លូវគ្នាទៅផ្ទះ។ត្រឺតៗ ច្បាស់ណាស់សម្លេងTelegram ហើយក៏មិនឆ្ងល់ដែលថាជានរណា យ៉ាងប្រាកដគឺអ្នកគ្រូលក្ខិណា ថ្ងៃស្អែកយើងជួបគ្នានីសាពីព្រោះថ្ងៃស្អែកពួកយើងត្រូវជួបជុំគ្នាដើម្បីនិយាយអំពីផែននិងការរៀបចំខ្លួនសម្រាប់ចុងសប្តាហ៍នេះ ហើយនេះជាតារាងឈ្មោះរបស់player និង cheerleader ទាំងអស់ ឡូរ៉ាកុំភ្លេចជួយយកវាទៅធ្វើជាតារាងថ្មីឱ្យអ្នកគ្រូផងហើយកុំភ្លេចបញ្ចូលឈ្មោះកីឡាករម្នាក់ទៀតដែលអ្នកគ្រូសរសេរក្រោមនេះគឺស័ក្ក អេឡិចត្រា អ្នកគ្រូអរគុណនីសាទុកជាមុនស្អែកជួបគ្នា។បន្ទាប់ពីឃើញសារនេះហើយខ្ញុំអស់កម្លាំងតែម្តង នៅណាផ្ញើសារមកអូន? បងប៊ីសួរបានតែត្រឹមនោះក៏THAT SHOULD BE ME FEELING YOU KISS THAT SHOULD BE BUYING YOU A GIFT THIS’S SO WRONG ....... នេះជាសម្លេងright toonsទូរស័ព្ទរបស់បងប៊ីនេះឯង អាឡូ? អត់អីទេចាំអាទិត្យក្រោយក៏បាន ប៉ុន្តែថ្ងៃស្អែកឯងកុំភ្លេចជួយជូននីសាទៅផ្ទះផង ដូចបងប្រាប់ឯងអញ្ចឹងបងរវល់ បងពឹងឯងតែមួយរយៈទេ បងអរគុណណា បានហើយចឹងបងបិទហើយ អេឡិចត្រាមែន?គាត់និយាយជាមួយបងរឿងអ្វី? គេខលមកប្រាប់ថាថ្ងៃស្អែកមិនបានបង្រៀនអូនទេព្រោះជាប់ទៅប្រជុំជាមួយនឹងលោកគ្រូកីឡា សាលានឹងមានការប្រកួតកីឡាចុងសប្តាហ៍នេះ អញ្ចឹងហើយទើបគេខលមកប្រាប់បង អ៎! រឿងនេះហើយដែលអូនចង់និយាយប្រាប់បងមុននេះ ថ្ងៃស្អែកអូនក៏ត្រូវទៅស្តាប់និងរៀបចំក្រុមដែរ។អ្នកគ្រូលក្ខិណាបានឲ្យអូនធ្វើជាប្រធានក្រុមទៀត អ្វីដែលគួរឲ្យធុងនោះ គឺជាសមាជិក cheerleader ទៀត។ស៊ូៗណាអូនសំលាញ់សម្លេងយ៉ាងផ្អែមល្ហែមរបស់បងប៊ីនិយាយលើកទឹកចិត្តខ្ញុំ ខ្ញុំក៏ស្ទុះទៅចាប់ទាញថ្ពាល់របស់គាត់ ចាសអគុណណាលោកប្រុស អូនទៅហើយ បងចង់ចូលផ្ទះអូនសិនទេ?ពេលនោះគឺដល់ផ្ទះខ្ញុំល្មម អត់ទេបងឆាប់ទៅបញ្ចាប់កិច្ចការរបស់បងសិនណា យប់បន្តិចបងខលទៅអូន ចាសលាហើយ ខ្ញុំនិយាយហើយចុះពីលើឡានដើរសម្តៅទៅក្នុងផ្ទះ តែក៏ដូចសព្វដងអញ្ចឹងខ្ញុំចាំរហូតដល់ឡានរបស់គាត់ចេញផុតពីកន្ទុយភ្នែករបស់ខ្ញុំទើបខ្ញុំចូលទៅក្នុងផ្ទះ។

«ថ្ងៃនេះមកយូរម៉្លេះកូន»ម៉ាក់កំពុងតែស្រោចទឹកសួនផ្កាហើយសួរមកកាន់ខ្ញុំ ចាសម៉ាក់ដូចកូនបានប្រាប់ម៉ាក់ចឹង ថ្ងៃនេះបងប៊ីគាត់នាំឲ្យកូនស្គាល់ជាមួយប្អូនប្រុសគាត់ហើយប្អូនរបស់គាត់ក៏ស្ម័គ្រចិត្តបង្រៀនកូន ហើយចាប់ពីថ្ងៃស្អែកទៅ កូនប្រហែលជាមកផ្ទះល្ងាចបន្តិចហើយ ព្រោះមួយរយៈនេះកូនត្រូវចាប់ចែងរឿងថ្នាក់តន្ត្រី អ្នកគ្រូផ្នែកតន្រ្តីត្រូវបង្ហាតកូននិងអ្នកផ្សេងទៀតឱ្យទាន់កម្មវិធីចុងសប្តាហ៍នេះ គាត់អោយកូនធ្វើជាប្រធានក្រុមcheerleadersលើកទឹកចិត្តដល់ពួកកីឡាករ ហើយក៏ឲ្យកូនជួយគ្រប់គ្រងជំរុំរបស់គាត់ទៀត កម្មវិធីនោះនិងចាប់ផ្ដើមនៅចុងសប្តាហ៍នេះហើយម៉ាក់អញ្ចឹងហើយគាត់បានឱ្យកូនទៅហ្វឹកហាត់ចាប់ពីថ្ងៃស្អែកនៅពេលរសៀល។ គ្រាន់តែគិតកូនហើយមែនទេ កូនត្រូវចាំថាមានម៉ាក់ទៅក្បែរ ចាំផ្តល់កម្លាំងចិត្តកូនជានិច្ទ ទោះម៉ាក់ចិញ្ជឹមកូនមកតែម្នាក់ឯង តែម៉ាក់ក៏ផ្តល់អ្វីគ្រប់យ៉ាងដល់កូនមិនឲ្យកូនខ្វះខាតទេ ម៉ាក់ស្រឡាញ់កូន ខ្ញុំគ្រាន់តែឮហើយ ខ្ញុំក៏ស្ទុះទៅអោបម៉ាក់ ហើយប្រាប់ថា ទោះតាំងតែពីកូនដឹងក្តី មិនស្គាល់មុខប៉ាក៏ដោយ តែម៉ាក់ក៏តែងតែផ្តល់ភាពកក់ក្តៅមកឲ្យកូន ម៉ាក់ខំស៊ូ ជាម៉ាក់ផងជាប៉ាផងដើម្បីកូន ទោះបែបណាក៏កូនមានម៉ាក់ចាំមើលថែស្រឡាញ់អូន អប់រំកូន កូនគិតថាបើប៉ាដឹងម៉ាក់មើសថែកូនបានល្អយ៉ាងនេះ ប៉ាប្រហែលជាសប្បាយចិត្តណាស់ហើយ ។អ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងហើយថាប៉ារបស់ខ្ញុំនៅឯណាឫនៅទីណា ខ្ញុំតែងតែសួរសំណួរនេះទៅកាន់ម៉ាក់ខ្ញុំជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំធំឡើងខ្ញុំមិនដែលហ៊ានសួរគាត់ម្ដងណាទេព្រោះខ្ញុំខ្លាចគាត់មិនសប្បាយចិត្តគាត់តែងតែប្រាប់ខ្ញុំថាទោះបីប៉ារបស់កូនទុកឲ្យយើងរស់នៅតែពីរនាក់ប៉ុន្តែឪពុករបស់កូនគាត់ពិតជាមានគុណដ៏ធំធេងណាស់ដែលបានខ្ញុំធ្វើឲ្យកូនមើលឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះ គាត់ជាមនុស្សល្អប៉ុន្តែគាត់មានភារកិច្ចសំខាន់ដែលត្រូវធ្វើដូច្នោះហើយគាត់មិនអាចមកលេងយើងបានទេណាកូន។ចាប់ពីថ្ងៃនោះមកខ្ញុំតែងទន្ទេញពាក្យនេះដាក់ក្នុងចិត្តថាប៉ារបស់ខ្ញុំជាមនុស្សល្អគាត់មានកិច្ចការសំខាន់ដែលត្រូវធ្វើហើយខ្ញុំក៏មិនដែលសួរនាំរឿងប៉ាពីម៉ាក់ទៀងទេ។

*ព្រឹកឡើង

ម៉ាក់រៀបចំអាហារអោយកូនរួចរាល់ហើយឆាប់ចុះមកញ៉ាំមកហើយម៉ាក់ក៏បានត្រៀមអាហារថ្ងៃត្រង់ឲ្យកូនយកទៅសាលាដែរកូនយកទៅញ៉ាំផង កុំឱ្យម៉ាក់បារម្ភ។អូស៎! ម៉ាក់ភ្លេចប្រាប់នេះរបស់កូនប៊ីយកឱ្យកូនប៊ីផង ម៉ាក់ក៏បានរៀបចំឲ្យកូនប៊ីដែរ។«ចាសម៉ាក់អរគុណហើយ កូនទៅសាលាហើយ»

ខ្ញុំនិយាយលាគាត់ហើយបម្រុងដើរចេញទៅក្រៅផ្ទះ ចា៎កូនទៅចុះ ម៉ាក់តបទាំងទឹកមុខញញឹម។ខ្ញុំនិយាយរួចក៏ដើរចូលមកក្នុងឡាន។

“នេះរបស់បង!” អ្វីហ្នឹង? បងប៊ីសួរមកកាន់ខ្ញុំ។ម៉ាក់គាត់ភ្ញាក់ពីព្រលឹមរៀបចំអាហារ ឲ្យយើងទាំងពីរ នេះជាចំណែកបង គាត់ផ្តាំឱ្យអូនយកមកឱ្យបងផង។

«បាទបងអរគុណអ្នកមីងផងណា »បងប៊ីនិយាយមកកាន់ខ្ញុំ

«ចា៎អត់អីទេ»តែមួយរយៈនេះម៉ាក់សួររកបងរហូតព្រោះមិនសូវឃើញបងមកលេងគាត់។

បងរវល់អូនក៏ដឹង អូនចាំផ្ដាំប្រាប់ម៉ាក់ផងណាថាពេលណាបងទំនេរបងនឹងទៅលេងគាត់ហើយនឹងនៅញ៉ាំបាយនៅទីនោះ។

«ចាស»ខ្ញុំឆ្លើយទាំងពេញចិត្ត។ថ្ងៃនេះអូនចេញពីរៀនម៉ោងប៉ុន្មាន?បងប៊ីក៏បន្តសួរមកកាន់ខ្ញុំទៀត។

“រឿងនេះអូនក៏មិនទាន់ដឹងច្បាស់ដែរ ព្រោះថាអ្នកគ្រូមិនទាន់ប្រាប់ពីម៉ោងនិងពេលវេលាច្បាស់លាស់ឡើយ” ខ្ញុំឆ្លើយទៅកាន់បងប៊ីវិញ។ល្ងាចនេះបងបានផ្តាំអោយអាត្រាជួយជូនអូនទៅផ្ទះហើយ ហើយឱ្យបងក៏សុំទោសអូនផងណា ដែលមិនបានជូនអូនត្រលប់ទៅផ្ទះវិញ។

អត់អីទេអូនដឹងហើយថាបងរវល់«ស៊ូៗណាអូននៅក្បែរបងជានិច្ច»បងប៊ីបានឮហើយក៏ញញឹមបិទមាត់មិនជិត។អូនទៅហើយណាbye bye ខ្ញុំក្រវីដៃលាគាត់ ហើយចាំរហូតដល់ឡានរបស់គាត់ចេញទៅផុតក្រសែភ្នែករបស់ខ្ញុំ។ខ្ញុំចូលមកដល់ក្នុងថ្នាក់ក៏ឃើញថាឡូរ៉ានិកនេះមកដល់ថ្នាក់ហើយ។

« អើ! និយាយអញ្ចឹងពេលចេញពីរៀន ពួកយើងត្រូវតែសមរាំណា!»«អើ!គ្នាដឹងហើយតែគ្នាខ្ចិលដល់ហើយឡូរ៉ាតប។»

ខ្ញុំក៏បន្តសួរទៀតថា ថ្ងៃនេះឯងទៅផ្ទះជាមួយនរណា?ជាមួយអានិកមែន?

ឡូរ៉ាប្រញាប់ឆ្លើយយ៉ាងតក់ក្រហល ពួកយើងទៅជាមួយគ្នាតា៎ស បើអានិកត្រូវសមរាំដែរហ្នឹង បើកាលពីថ្ងៃមុនពេលដែលពួកយើងឆ្លេឆ្លាដើររកcheerleadersអ្នកគ្រូលក្ខិណាបានមកសួរម្ដងទៀតរកក្រុមកីឡាករបាល់ទាត់ហើយអានេះក៏វាចុះឈ្មោះតែម្ដងទៅ។ហើយឯងហ្នឹងអានិកមែន?ម៉េចដឹងរឿងគេច្រើនម្ល៉េះ?ហើយម៉េចយើងអត់ដឹងក្រែងពេលនោះពួកយើងនៅជាមួយត្រូវអត់?!សង្ស័យតែពីរនាក់.......គ្នាហ្មង។ខ្ញុំសួរហើយធ្វើមុខឌឺដាក់ទៀត។គ្រាន់តែឮភ្លៀមអានិកចេញមុខមកអធិប្បាយភ្លាមៗតែម្ដង ស្អី?ឡូរ៉ា ទោះបីឡូរ៉ាជាស្រីស្អាតប្រចាំសាលាក៏ដោយ បេះដូងគ្នាប្រគល់ឲ្យវ៉ាឌីអស់ហើយ គ្មានសេសសស់ឲ្យឡូរ៉ាទេ!អានិកតបបែបនេះគឺថាបាក់មុខឡូរ៉ាមួយទំហឹងតែម្តង ហាហា!នរណាថាយកឯង លង់ខ្លួនឯងពេកដឹង ឡូរ៉ាតបទាំងទឹកមុខសម្លឹងមុខអានិកចង់ជ្រុះគ្រាប់ភ្នែកចេញមកក្រៅ។បានហើយៗពីរនាក់ឯងនេះយ៉ាប់មែន គ្រាន់តែគ្នានិយាយសោះហ្នឹង តែឥឡូវលឿនៗមកអ្នកគ្រូ លក្ខិណាចាំប្រយ័ត្នត្រូវមាត់ទាំងអស់គ្នាថ្ងៃដំបូងផង។

*ថ្នាក់ជំរុំរបស់អ្នកគ្រូលក្ខិណា

សួស្ដីបងប្អូន ថ្ងៃនេះជាថ្ងៃដំបូងណាអ្នកគ្រូចង់ណែនាំឲ្យប្អូនទាំងអស់គ្នាស្គាល់លោកគ្រូ សកល លោកគ្រូគឺជា លោកគ្រូផ្នែកកីឡាដើម្បីមកជួយបង្វឹកហាត់កូនៗដែលជាកីឡាករបាល់ទាត់ទាំងអស់ អញ្ចឹងអ្នកគ្រប់គ្នាត្រូវស្គាល់គាត់ឲ្យហើយទៅណាលោកគ្រូសកលនឹងត្រូវបង្រៀនកូនៗចាប់ពីថ្ងៃស្អែកនេះតទៅ ហើយមួយទៀត នេះនីសាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់នីសាហើយត្រូវទេនីសា គឺជាប្រធានជំរុំរបស់យើងហើយថ្ងៃនេះផងដែរអ្នកគ្រូចង់មកណែនាំឱ្យបងប្អូនទាំងអស់គ្នាដឹងអំពីការវិភាគច្បាស់លាស់និងម៉ោងហ្វឹកហាត់របស់ពួកយើងផងដែរ។«សុំទោសអ្នកគ្រូលោកគ្រូខ្ញុំមកយើង»សំឡេងនេះខ្ញុំដូចធ្លាប់ឮ គ្រាន់តែឮភ្លាមខ្ញុំក៏ក្រលែកទៅមាត់ទ្វារក៏ឃើញថាគ្មាននរណាឆ្ងាយទេអាប៊ិដដែលហ្នឹងឯង ហើយមកយឺតទៀតហើយគេធ្វើចរិកតួឯងទៀតហើយមកមិនដែលទាន់គេទេ យ៉ាប់ហ្មង ច្រេញណាស់! អ៎! មិនអីទេអេឡិចត្រាចូលមកក្នុងមក។លោកគ្រូសកលបានហៅម្នាក់នោះចូលមក ហ្នឹងហើយថ្ងៃនេះ លោកគ្រូក៏ចង់ណែនាំឱ្យអ្នកទាំងអស់គ្នាដឹងដែរថានេះ អេឡិចត្រូវជាមេដឹកនាំក្នុងក្រុមបាល់ទាត់របស់ពួកយើង លោកគ្រូលើកអេឡិចត្រាធ្វើជាមេក្រុមព្រោះងាយស្រួលមានបញ្ហាអ្វីអេឡិចត្រាអាចទាក់ទងមកលោកគ្រូ និងមានសិទ្ធ ដោះស្រាយជួសលោកគ្រូបាន។«ប្រុសៗបែកផ្លូវគ្នាទៅតារាងប៉ាល់មុនចុះ »សម្លេងលោកគ្រូសកល។ពួកកីឡាករទាំងអស់បម្រុងនឹងដើរចេញទៅខាងក្រៅថ្នាក់«បឹប»សម្លេងរត់ទង្គិចគ្នា កើតអីអត់នឹង?មានត្រូវត្រង់ណាអត់?សម្លេងអានិកសួរទៅកាន់ម្នាក់ស្រីមុននេះ។

«ចាសអត់អីទេខ្ញុំសុំទោសណា»មនុស្សស្រីដែលរត់មកបុកអានិកនោះគឺcrushអានិកហ្នឹងឯង។ពេលនោះក៏លិចចេញវ៉ាឌី និងមិត្តភក្កិស្រីនាងម្នាក់ទៀត បានដើរចូលមកក្នុងជំរុំដែរ។«សុំទោសអ្នកគ្រូខ្ញុំមកយឺត»សម្លេងនាងថ្នមៗទន់ភ្លន់ស្របពេលកំពុងនិយាយនាងក៏លើកដៃសំពះផងដែរ។«ចាសមិនអីទេកូនចូលមក»អ្នកគ្រូលក្ខិណាតប។បើតាមតែខ្ញុំមើលទៅ វ៉ាឌី គេពិតជាទន់ភ្លន់សុភាពរាបសាណាស់ មើលទៅគេគួរឱ្យស្រលាញ់សឹងអីហេតុអ្វីបង បងរបស់គេដូចជាមិនសូវខ្វាយខ្វល់នឹងគេសោះចឹងណ៎។សម្លេងរបស់អ្នកគ្រូលក្ខិណាបន្លឺឡើងបញ្ញាក់អារម្មណ៍ខ្ញុំតែម្តង«តោះៗបើមកដល់គ្រប់គ្នាហើយ ចាប់ផ្តើមហាត់តែម្តងទៅ បែបនេះណាប្អូនៗ ធ្វើយឺតៗសិនទៅ ដៃទៅខាងស្តាំ ហើយក្រវីតិចៗ..........»។

*រយៈពេល២ម៉ោងបានកន្លងផុតទៅ

អ៊ូយ!យើងឈឺពេញខ្លួនអស់ហើយ ឡូរ៉ារអ៊ូមកកាន់ខ្ញុំ។មិនដឹងជាក្បាច់អីទេពិបាកចាំដល់ហើយ ហើយណាមួយគាត់បង្រៀនរហូតមិនឲ្យសម្រាកសោះ យើងមិនដឹងថាស៊ូរួចអត់ទេនៀក សុំឈប់ឡូវហើយ។នែ៎ ឯងរអ៊ូស្អីទើបថ្ងៃទីមួយទេណា ក្រែងធ្វើដើម្បីលើកទឹកចិត្តលោកអេឡិចត្រាបស់ឯងហ្អី ស៊ូៗទៅ ខ្ញុំខំនិយាយព្រោះគិតថាគេនិងស៊ូសម្រាប់crushរបស់គេ តែអ្វីដែលខ្ញុំគិតគឺផ្ទុយស្រឡះតែម្តងcrushឆ្កួតស្អី ថាមិនមែនcrushយើងទេ គ្នានិយាយលេងសេះ crushយើងណាមិនមែន មុខមិនដែលរីកដូចអាប៉ិ

អានាគតប្អូនថ្លៃឯងនេះទេ ទឹកមុខគេញញឹមជានិច្ច រួសរាយ ញញឹមស្រស់ នរណាមើលមកគឺលង់ងើបមុខលែងរួចតែម្តង មិនមែនមុខងាប់បែបអាប៉ិនោះទេ jung kook ខ្ញុំទេទើបសង្ហារមានមន្តសេហ្ន៍។

ឡូរ៉ានិយាយបូបាច់តាប៉ែពេញនឹង។ឡូរ៉ាគ្នាភ្លេច អូយ!ធ្វើម៉េចទៅនៀក ថ្ងៃនេះបងប៊ីអត់បានមកយកយើងទេ ហើយគាត់ផ្តាំឱ្យអេឡិចត្រាជួនយើងទៅ តែយើងមិនចង់ទៅជាមួយគេទេ ធ្វើម៉េចទៅយើងទៅជាមួយឯងនិងអានិកដែលបានអត់។ខ្ញុំសួរទៅឡូរ៉ាយ៉ាងស្លន់ស្លោព្រោះខ្ញុំមិនចង់ទៅជាមួយគេពិតមែន។

ខ្ញុំនឹងឡូរ៉ាក៏នាំគ្នាដើរសំដៅទៅរកទីលានបាល់ទាត់ ព្រោះនិកនៅទីនោះ ហើយណាមួយពួកយើងគឺដល់ម៉ោងសម្រាកទៅផ្ទះហើយ។និកយើងសុំទៅជាមួយឯងដែរ ស្រាប់តែពេលនោះអាប៉ិអេឡិចត្រានោះក៏បានក្រឡែកមកឃើញ ហើយនិយាយថា មិនបាននាងត្រូវទៅជាមួយខ្ញុំដាច់ខាត។ខ្ញុំតបទៅគេទាំងមួម៉ៅ លោកធ្វើកុំចេះទៅខ្ញុំនិយាយជាមួយមិត្តខ្ញុំតាស៎។

គេក៏នៅតែបន្ត តែនេះជាបញ្ជារបស់បងប៊ី ខ្ញុំសន្យាជាមួយគាត់ហើយមិនប្ដូរទេកុំសុំាញាំច្រើន បើរួចរាល់ហើយចាំខ្ញុំមុខសាលាទៅ ខ្ញុំរួចរាល់ខ្ញុំទៅយកនាង។គេនិយាយបានពិននេះក៏ដើរចេញរួចបន្តលេងបាល់ដូចមិនដឹងខ្យល់អីទាំងអស់។ ពេលខ្ញុំចូលទៅដល់ក្នុងឡានដូចជាមិនសូវស្រួលទេមានអារម្មណ៍ថាប្លែកៗតែខ្ញុំក៏ទ្រាំទៅ ធ្វើម៉េចបើប្រកែកក៏មិនបាន ខ្ញុំមិននិយាយអ្វីទាំងអស់នៅតាមផ្លូវគ្រាន់តែចង្អុលបង្ហាញផ្លូវប្រាប់គេរួចហើយក៏ចុះពីលើឡានរបស់គេ ហើយក៏និយាយ«អរគុណ»ទៅតាមសុជីវធម៌ ខ្ញុំចុះពីឡានរបស់គេ ហើយគេក៏មិននិយាយអ្វី រួចជិះចេញទៅបាត់។នរណាជូនកូនមកហ្នឹងដូចមិនមែនកូនប៊ី?

ម៉ាក់សួរមកកាន់ខ្ញុំ មិនមែនបងប៊ីទេម៉ាក់ ថ្ងៃនេះគាត់រវល់គាត់មិនបានជូនកូនមកទេគាត់ឲ្យប្អូនរបស់គាត់ជូនកូនមកជំនួស។ម៉ាក់ក៏ន្ត ហើយកូនមិនហៅគេចូលក្នុងផ្ទះ ញុំទឹកជជែកគ្នាលេងសិនទេអី ?

អត់ទេម៉ាក់មិនបាច់ទេគេថាគេប្រញាប់ត្រឡប់ទៅវិញ។តាមពិតទៅទាំងអស់នេះគឺជាលេសរបស់ខ្ញុំទេ ព្រោះខ្ញុំមិនចូលចិត្តអាប៉ិហ្នឹងប៉ុន្មានទេ ហើយខ្ញុំក៏មិនចង់ឲ្យគេចូលផ្ទះរបស់ខ្ញុំដែរ។ពេលល្ងាចបានមកដល់ខ្ញុំកំពុងតែនៅក្នុងបន្ទប់ម្នាក់ឯង ចុចទូរសព្ទមើលហ្វេសប៊ុកអុសចុះអុសឡើងក៏ស្រាប់តែពេលនោះ I’M IN LOVE !(I’m in love) I’M IN LOVE! (I’m in love)I’M IN Love WITH THE MONSTER ! នេះគឺជាringtoneសំឡេងទូរសព្ទរបស់ខ្ញុំទេ។អូនធ្វើអីហ្នឹង?ហើយព្រឹកមិញម៉េចដែរការហាត់សងថ្ងៃដំបូងហើយមានញ៉ាំអីទៀងពេលអត់? ចាសៗលោកប្រុស ញុំទៀងពេលណាស់កុំភ័យ ហើយការហាត់សមអូនវិញក៏អត់អីដែរ។តែមិនងាយស្រួមទេ តែវាក៏មិនពិបាកណាស់ណាដែរ អូនទៅរួច។ខ្ញុំនិយាយប្រាប់គាត់ ហើយក៏សួរទៅកាន់គាត់វិញ ចុះបងមួយរយៈនិងហត់អត់ កិច្ចការបងម៉េចហើយ ស្អែកបងមកយកអូនបានអត់? បានណាចាំបងទៅយកអូននៅសាលា ហើយចាំបងញុំបាយពេលល្ងាចជាមួយអូន និងអ្នកមីងណា។បងប៊ីបន្តទៀត «ចឹងអូនឆាប់គេទៅណាយប់ហើយ សុបិន្តល្អ ស្អែកជួបគ្នា បងនឹកអូន»។«ចាស អូនដូចគ្នា»ខ្ញុំតបរួចក៏បិទទូរស័ព្ទ ហើយគេងយ៉ាងលង់លក់។

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play