ម្ចាស់ចិត្ត

ម្ចាស់ចិត្ត

ម្ចាស់ចិត្ត ភាគ០៦

មួយសប្តាហ៍កន្លងផុតទៅត្រឹមមួយពព្រិចភ្នែក គ្រប់យ៉ាងមើលទៅហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរ ពីរមួយថ្ងៃទៅមួយថ្ងៃគឺមានតែទម្លាប់ប្រចាំថ្ងៃធ្វើតាមធម្មតា។

លោកឧត្តមសេនីយ៍ ចុះមកតាំងពីរជាន់លើរហូតមកដល់ជាន់ខាងក្រោម លោកបោះជំហ៊ានក្នុងដំណើរមួយៗតែលះ តម្រង់មកបន្ទប់ទទួលភ្ញៀវ ខណ:ដែល ហ្វីណា ក៏កំពុងតែអង្គុយលេងទូរស័ព្ទនៅលើសាឡុងមិនបានចាប់អារម្មណ៍លោកដូចគ្នា។

"សប្បាយទេកូនស្រីប៉ា?"

"អូ ព្រះជួយ!!" លោកឧត្តមសេនីយ៍ អោនមុខទៅនិយាយក្បែរត្រចៀកកូនស្រីតែម្តង ហ្វីណា ឯណុះក៏ដូចគ្នា ព្រោះតែនាងមិនបានចាប់អារម្មណ៍ មិនដឹងថាប៉ាខ្លួនមកតាំងតែពីរពេលណា នាងស្ទើរតែប្រវែងទូរស័ព្ទចោលទៅហើយ។

លោកឧត្តមសេនីយ៍ ក៏ឈរអស់សំណើចម្នាក់ឯងខណ:ដែលកូនស្រីក៏កំពុងតែក្តាប់មាត់ខ្នក់ខ្នាញ់ដាក់លោកខ្លាំងមិនស្ទើរ។

"ប៉ាចង់បំភ័យកូនស្លាប់មែនទេ?"

"ពុទ្ធោហ្វី...គ្រាន់តែប៉ុណ្ណឹងវាមិនអាចស្លាប់ទេ" លោកឧត្តមសេនីយ៍ នៅតែសើចចំអកនិយាយនៅប្រយោកស៊កសៀតឱ្យកូនស្រីមិនឈប់។

"លោកប៉ា!!" ហ្វីណា ឈរសម្លក់ប៉ានាងដោយក្រសែរភ្នែកមិនពេញចិត្តហើយក៏ទន្រ្ទាំជើងពើបមាត់ លោកឧត្តមសេនីយ៍ ឯណុះក៏ដឹងចិត្តកូនស្រីច្បាស់ដូចគ្នាដែលថានាងពូកែងរងក់ប៉ុណ្ណា លោកក៏នាំកាយចូលទៅអោបកូនស្រីលួងលោមនាងដូចជាកូនក្មេង។

តាំងពីរតូចដល់ធំ លោកឧត្តមសេនីយ៍ ធ្វើជាប៉ាផង ជាម៉ាក់ផង តម្រើសនាងគ្រប់រឿងទើបនាងក្លាយជាមនុស្សម្នាក់ដែលឆាប់ខឹង ឆាប់ងរងក់ និងរឹងរ៉ូសតាមតែចិត្តខ្លួនឯងបែបនេះ។

"បានហើយ ប៉ាគ្រាន់តែចំអន់លេងទេ" កាលបើលួងលោម ហ្វីណា នាងព្រមទន់ចិត្តហើយ លោកឧត្តមសេនីយ៍ ក៏ដើរទៅអង្គុយលើសាឡុងម្ខាង ដោយនាងល្អិតក៏ចូលទៅអង្គុយក្បែរនោះដូចគ្នា

"ចុះឯណា យ៉ុនហ្គី ប៉ាចុះមកមួយថ្ងៃហើយមិនទាន់ឃើញគេទេ គេទៅណា?"

"គេសុំច្បាប់សម្រាក លឺថាទៅធ្វើកិច្ចការផ្ទាល់ខ្លួនមួយថ្ងៃ" ហ្វីណា ឆ្លើយតបទាំងទឹកមុខធុញទ្រាន់ នាងនិយាយរួចក៏ងាកខ្លួនបែខ្នងដាក់ប៉ានាងម្តងទៀត ហាក់ដូចជាកំពុងតែចង់និយាយអីមកកាន់គាត់ លោកឧត្តមសេនីយ៍ ឯណុះក៏ហាក់យល់ចិត្ត លោកតាមសម្លឹងមើលកូនស្រីនិងផ្ទៀងចាំស្តាប់ពាក្យបន្ទាប់មកទៀត

"ខ្ញុំធុញទ្រាន់ខ្លាំងណាស់ប៉ា ខ្ញុំពិតជាមិនចង់បានអង្គរក្សស្អីនោះទេ ខ្ញុំចង់ទៅណាមកណាដោយសេរីភាព"

"ហ្វី.." លោកឧត្តមសេនីយ៍ និយាយតែប៉ុណ្ណឹងរួចក៏លោដៃទៅអង្អែលខ្នងនាងល្អិតថើៗ ប៉ុន្តែ ហ្វីណា ក៏រឹតតែបង្ហាញនៅទឹកមុខធុញទ្រាន់លើសដើម

"រឿងអ្វីផ្សេងប៉ាព្រមបានទាំងអស់ តែសម្រាប់រឿងនេះប៉ាមិនអាចយល់ព្រមនិងកូនបានទេ" លោកឧត្តមសេនីយ៍ ទម្លាក់ទឹកមុខចុះ និយាយប្រយោកនេះយ៉ាងស្រទន់ លោកក៏មានផលវិបាកផ្ទាល់ខ្លួនដែល លោកធ្វើគ្រប់យ៉ាងសុទ្ធតែមានហេតុផល គឺដើម្បីតែកូនស្រីតែម្នាក់របស់លោកនិងហើយ។

"លោកប៉ា...ហឹហឹ" ហ្វីណា អង្គុយពេបមាត់រកយំដូចជារាល់ដង ឱ្យតែនាងចង់បានអ្វីមួយនាងតែងតែប្រើស្ទាយនេះដើម្បីទិញចិត្តប៉ារបស់នាង ប៉ុន្តែលើកនេះដូចជាមិនដូចពេលមុនទេ លោក ឧត្តមសេនីយ៍ ដូចជាដាច់អហង្ការខុសពីរពេលមុនៗ លោកហាក់ប្រាកដប្រាជា និងមិនតាមចិត្តនាងល្អិតដូចជារាល់ដងឡើយ។

"ហ្វី...ប៉ាធ្វើបែបនេះគឺដើម្បីកូនទេ មួយរយ:នេះក្នុងសង្គមវឹកវរណាស់ ប៉ាបារម្ភខ្លាចសត្រូវគេមកធ្វើបាបកូន កូនយល់ចិត្តប៉ាទេ?"

"ខ្ញុំមិនយល់ទេ ខ្ញុំស្អប់លោកប៉ា ហឹហឹ" ហ្វីណា ក៏ស្រែកថាឱ្យប៉ារបស់នាងតែប៉ុណ្ណឹង រួចក្រោកឈរពេបមាត់យំដោយរត់ឡើងទៅជាន់លើទាំងយកដៃខ្ទប់មុខបន្តើរផង។

លោកឧត្តមសេនីយ៍ អង្គុយសម្លឹងមើលដំណើររត់កូនស្រីរហូតដល់ផុតក្រសែរភ្នែកដូចគ្នា លោកបានត្រឹមតែដកដង្ហើមធំក្រវីក្បាល ទោះលោកបដិសេធនិងនាង ប៉ុន្តែចិត្តរបស់លោកគឺខូចចិត្តជាងនាងទៅទៀត ព្រោះនាងគឺជាកែវភ្នែករបស់តែម្នាក់គត់ ដែលភរិយាលោកបានបន្សល់ទុកឱ្យមុនពេលលាចាកលោកទៅនោះ។

យ៉ុនហ្គី ឈប់ឡាន ងឹក!! នៅពីមុខអគារបាក់បែបមួយកន្លែង នាយលើកដៃដោះខ្សែរក្រវ៉ាត់ចេញរួចក៏រុញទ្វាឡាននាំកាយសង្ហាចេញមក នាយបោះជំហ៊ានដើរចូលទៅខាងក្នុងអគារនោះទាំងទឹកមុខប្រុងប្រយ័ត្ន នាយបន្តដំណើរលប់ៗរហូតឡើងទៅដល់ជាន់លើគេបង្អស់នៃអាគារដ៏ខ្ពស់មួយនោះ។

យ៉ុនហ្គី ឈរធ្មឹងមួយកន្លែងខណ:ដែលមនុស្សប្រុសម្នាក់ក៏ឈរគម្ព័ទ្ធដៃមកក្រោយមកខ្នងមកកាន់នាយដូចគ្នា។

"មកដល់ហើយមែនទេ?" មនុស្សប្រុសម្នាក់នោះក៏បែមុខរកនាយកម្លោះ ដោយសួរនៅសំណួរនេះទាំងញញឹម យ៉ុនហ្គី ក៏មិនបានឆ្លើយតបអីដែល ប៉ុន្តែនាយបែជាឈរសម្លឹងមុខមនុស្សប្រុសម្នាក់នោះមិនដាក់ភ្នែកទៅវិញ។

"លោកហៅខ្ញុំមកមានការអ្វីមែនទេ?"

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play