Dangerous Midnight Cat
‘ ដេញចាប់នាងទៅ ចាប់មិនបានមិនបាច់មកវិញទេ ’
ស៊យហើយយើង!
‘ នាងឈប់ភ្លាម បើមិនអញ្ចឹងយើងបាញ់ហើយ ’
សម្លេងស្រែកអមដោយសម្រិបជើងមនុស្សប្រហែល 10 អ្នក មានពីអង្កាលមនុស្សស្រីមាឌតូចតែមួយ មិនធ្លាប់ចាប់បាន មុខមោឃៗចឹងទេតែបង្ករឿងរាប់ភ្លេច បើចាប់មិនបានការងារនឹងរបូត! តែបើចាប់បានទើបចម្លែក!
‘ លោក! ជួយខ្ញុំបន្តិចទៅ! ’ នាងបើកទ្វារឡានរត់ចូល
‘ ធ្វើយ៉ាងមេចទៅលោក? ’ ម្នាក់មុខកាចពាក់វែនតាខ្មៅងាកមុខសួរ ហាក់ដូចសុំយោបល
‘ អូសទូកបណ្តោយទឹកទៅ ’ គេតបដោយសម្លេងស្មើ ឯម្នាក់នោះងក់ក្បាលទទួល
‘ អត់ទោសលោក ពួកយើងសុំឆែកឡានបន្តិចបានទេ ’
មកហើយ!
‘ ប្រហែលជាមិនបានហើយព្រោះថាលោក អ៊ែរិក ម៉ាដូនិកគែល មិនចង់មានអ្នករំខាន ’ ម្នាក់មុខកាចមាឌធំតប
‘ តែថា.... ’
‘ មិនអីទេលោក សុំទោសដែលរំខានលោក អ៊ែរិក ’ ម្នាក់ទៀតដើរមកកាត់ ស្លាប់ហើយ អាម្នាក់នោះធ្វើការយ៉ាងមិចមិនស្គាល់លោក ម៉ាដូនិកគែល វិះទៅហើយ!
‘ នាងចុះបានហើយ ’ ពូនឹងទៀតហើយ! ស្លូតខ្លះមិនបានទេអី
‘ ប៉ុន្មាន? ’ ម្នាក់អង្គុយជិតនាងសួរ តែថាប្រុសស្អីក្រអូបយ៉ាងនឹង ?
‘ ប៉ុន្មានស្អីទៅលោក? ’ នាងសួរតប
‘ ថ្លៃសម្តែងអម្បាញ់មិញ ’
សម្លេងទន់ពិរោះ** អើយ! ផ្អែម** អត់ទេ! កាចដល់ហើយ
‘ លោក, ជាដំបូងខ្ញុំអរគុណដែលជួយអម្បាញ់មិញ, បន្ទាប់មកចង់ប្រាប់ថា អ្នកណាលេងបោះទន់សម្តែងលេងរត់ហូរញើសដល់ថ្នាក់នេះ? មិនមែនតិចគីឡូទេលោក ’ នាងចង្អុលញើសព្រមទាំងខិតមកជិតបំណងចង់ឲហិតឲណាណីម្តង!
ត្រូវហើយអ្នកសម្តែងមុនៗដែលព្យាយាមចូលមកជិតគេសុទ្ធតែ makeup ក្រាស់ខ្មឹក ខ្លួនប្រាប់ថារត់ពីនេះពីនោះតែគ្មានក្លិនញើសដូចស្រីម្នាក់នេះ ថែមទាំងក្រអូបឈួល ហើយតាមគេទៅដល់លើគ្រែ
‘ អញ្ចឹងជួយជូនខ្ញុំដាក់ចំណតឡានក្រុងផង អរគុណ ’ បន្ទាប់ពីឃើញគេតបលែងចេញ នាងក៏ញញឹមបញ្ឈឺហើយនិយាយតប
ស្លាប់ហើយសង្ហារអីណាស់ណាវាយរឹកធ្វើដូចមានតែលោក***!***
នាងគិតក្នុងចិត្តហើយក៏ងាកមុខចេញមើលទេសភាពពេលរាត្រី រង់ចាំដល់ចំណតឡានក្រុង គិតមួយស្របក់ភ្នែកក៏ទន់ដំបូងគិតថាសម្រាកភ្នែកតែក្រោយមកក៏លង់លក់
‘ ធ្វើយ៉ាងមិចបន្តទៅលោក ? ’ អង្គរក្សធ្វើចិត្តសួរយោបល ទម្រាំហ៊ានហាមាត់សួរគឺភាំងមិនតិចទេដែលស្រីមាឌល្អិត មុខស្រមីសស្រមូសហ៊ានស្រែកច្រាច់ៗដាក់ចៅវាយរបស់គេ
‘ ដឹកទៅខន់ដូចាប់រំលោភល្អទេ? ស្រីស្អីកម្ពស់ប៉ុន ខ្លាឃ្មុំឈរសោះ ចរិតឈ្នាស់ដូច dinosaur ‘
‘ ល្អឬ? មិនខ្លាចនាងរំលោភវិញទេឬ? ’ កូនចៅជំណិតត្បក
‘ ឯងគិតឬថាយើងមានប្រវត្តិឲស្រីរំលោភ ’
អ៊ួយចង់បោកក្បាលណាស់ នេះវាគិតថាចៅវាយវាអន់ដល់ថ្នាក់នេះឬ !
គិតហើយក៏ងាកទៅមើលស្រីមាឌតូចដេកដូចជ្រូកខ្ជិលនេះតាមមើលរត់ហត់មែនទែនហើយ បន្ទាប់ពីនោះក៏បីនាងដើរទៅរកបន្ទប់ ចម្លែកចិត្តមិនតិចទេថានាងដេកពិតមែនឬក៏ធ្វើពុត ឬក៏ត្រូវថ្នាំ កំពុងស្រមើស្រមៃនាងភ្ញាក់ដឹងខ្លួនល្មមអត់គិតមិនបានថានាងសម្តែង
‘ លោកនាំខ្ញុំមកដល់បន្ទប់ខ្ញុំតែម្តងហេហេ ’ នាងនិយាយបណ្តើរញីភ្នែកបណ្តើរ
‘ ចាស់ហើយទើបមើលមិនច្បាស់? សាកមើលម្តងទៀតទើមើល? មានមនុស្សប្រុសណាចិត្តល្អថ្នាក់ជូននាងដល់បន្ទប់ក្រៅពីបន្ទប់ខ្លួនឯង? ’
បន្ទប់ខ្លួនឯង? បន្ទប់ខ្លួន.. ហេ? បន្ទប់គេអញ្ចឹង?
‘ ឈប់អាលលោក..!!!! ខ្ញុំប្រាប់ច្បាស់ណាស់ថាចំណតឡានក្រុង អាបន្ទប់លោកនេះចំណតឡានក្រុងត្រង់ណា? ’
អ៊ួយភ័យណាស់វើយ!
‘ មានពីអង្កាលខ្លួនស្រីដោយសារឡានគេហើយដេកដូចជ្រូក នេះថ្នាក់បីមកដល់បន្ទប់យូរប៉ុននឹងហើយទើបភ្ញាក់ដឹងខ្លួន សួរត្រង់ចុះជាចេតនាត្រូវទេ? ’ គេនិយាយហើយដៀងភ្នែកមើលឆ្លេឆ្លាពេញបន្ទប់
‘ នេះនាងមានស្តាប់ខ្ញុំនិយាយឬអត់? ’
‘ ឈប់អាលលោកទីនេះ Condo de Johnson Prince ឬអត់? ’ នាងសួរទឹកមុខរបៀបមើលមិនធ្លុះ
‘ បើដឹងហើយសួររកស្អី? ហេ? គិតចង់ប្តឹងប៉ូលីស? ’
‘ អស់ភារៈកិច្ចហើយ នាងខ្ញុំសុំលា ’ នាងនិយាយព្រមទាំងដើរសម្តៅទៅទ្វារ តែវិនាទីបន្ទាប់ត្រូវចាប់បោះទៅលើគ្រែ
‘ អូ.. នាងលេងល្បែងរំខានប្រសាទឆ្គួតយកស្អីនេះ? ’ គេតបហើយដោះអាវក្រៅចេញបន្ធូរខ្សែក្រវាត់ក មូរដៃអាវសឺមី
‘ ខ្ញុំមិចចាំបាច់ត្រូវធ្វើស្អីដែលលោកនិយាយនោះ ’ នាងតបបន្តពីស្រឡាំងកាំងនឹងភាពសង្ហាររបស់គេយ៉ាងយូរ ប្រុសស្អីសង្ហារខាបព្រលឹងបែបនេះ មិនមែនទេ គឺសង្ហារបែបធម្មតាសោះឆឹស!!!
‘ អីយ៉ា! បើត្រូវការខ្ញុំក៏និយាយតាមត្រង់មក ’
‘ ត្រូវការតើប្រុសស្អាត ’
គិតអីចេះខុស***!*** មនុស្សស្រីណាក៏ចង់ឡើងគ្រែេគគ្រប់គ្រងគេ***!***
នាងអូសដៃតាមខ្នងរបស់គេ អូសរហូតមកដល់ស្មារហើយដោះក្រវាត់ក របស់គេដោយកាយវិការសុិចសុីធ្វើឲអ្នកមើលអត់ញាប់ញ័រមិនបាន។
‘ យើងមកលេងរបៀបញាប់ញ័របន្តិចល្អទេប្រុសស្អាត’
នាងបង្អូសសម្លេងហើយយកក្រវាត់ក ចងដៃគេជាប់នឹងក្បាលគ្រែពេលឃើញគេញញឹមចុងមាត់ជាចម្លើយ ... តែ.. អ្វីៗមិនដូចការគិតពេលនាងក្រឡាស់ខ្លួនទ្រោបពីលើគេហើយបោះគេទៅរាងជ្រៅបន្តិចហើយក៏..
‘ Bye Bye ប្រុសស្អាត ប្រុសស្អីងាយបោកម្លេស ’
នាង blow kiss ហើយក្រវីដៃលា ដើរចេញធ្វើប្រងើយទុកឲអ្នកត្រូវគេចងជាប់នឹងក្បាលគ្រែលោតសញ្ញាសួរពេញក្បាល។
ស្រីម្នាក់នេះគួរឲចាប់អារម្មណ៍មែន ជើងល្អឲបានរហូតទៅយើង!
‘ អូហូចៅវាយ នេះលេងបែប sadist ផងឬ? បទពិសោធិន៍ថ្មីច្បាស់ណាស់សប្បាយខ្លាំងហើយនេះ ’
កូនចៅម្នាក់នេះបើមិនទាស់ត្រង់ពូកែហើយបម្រើគេតាំងពីតូច កុំអីដេញចេញយូរហើយ មានឯណាទៅចម្អកចៅវាយបានគ្រប់កាលៈទេសៈ
‘ សប្បាយស្លាប់ហើយខោរអាវនៅជាប់ខ្លួនបែបនេះ ’
‘ អ្ហាស! កុំប្រាប់ថាចៅវាយចាប់ចំណីមិនជាប់ មិនពិតទេ អ៊ែរិក ម៉ាដូនិកគែល ជាផ្លេប៊យលំដាប់ទី 1 ប្រចាំប្រទេស មិនអាចទៅរួចទេដែលលោកបណ្តោយឲរបូតចំណី ’
‘ នៅអ្ហាសនឹងហើយមិនបាច់ស្រាយចំណងទេ ’ គេនិយាយហើយសម្លក់កូនចៅដែលព្រឹងទប់សំណើច
‘ មិនបាច់មើលមុខ គឺយើងគ្រាន់តែមិនចង់បង្អើលពស់ឲរត់ ឯងទៅស៊ើបប្រវត្តិនាងឲយើង 1អាទិត្យក្រោយយើងចាំនៅផាប់ ’
គេបញ្ជារមុននឹងបែរខ្នងដេក។ កូនចៅញញឹមដើរចេញ នេះលើកទីមួយហើយដែលចៅវាយត្រូវនាងតូចនោះបោក បើផ្សព្វផ្សាយចេញទៅផ្លេប៊យម្នាក់នេះលេងសល់ហើយមុខមាត់។
Wine de Madoniquel
‘ នាងជាមនុស្សគ្រោះថ្នាក់ ទិន្នន័យរបស់នាងមានមិនតិចទេ ជាក់ស្តែងនាងគ្មានសាច់ញាតិ ហើយនាងមានលុយច្រើនក្នុងគណនីរបស់នាង អាយុ 19 ឆ្នាំម្សិលមិញ ហើយនាងឈ្មោះ Alice Loriela Quinnoah កាលពីនៅរៀនប៉ុន្តែបានប្តូរទៅជា Moella Lanaquinn ( ម៉ូអែលឡា ឡាណាឃ្វីន ) ឈ្មោះហៅក្រៅ Rena \~ រេណា។ ជាពិសេស រេណាទើបតែផ្លាស់មកនៅខុនដូជាមួយលោកប្រហែល 2សប្តាហ៍ទេ បន្តប់លេខ 179x ជាន់ជាមួយលោកនេះឯង នាងពូកែប្រើកាំភ្លើងនិងអាវុត្ថសម្ងាត់បន្តិចបន្តួច ថ្ងៃដែលយើងជួបនាងនោះគឺជាថ្ងៃដែលនាង ដុតក្រុមហ៊ុន ហ្រ្វានសុីអាកូ គូរប្រជែងរបស់លោក តែដោយគ្មានផុស្តតាងទើបប៉ូលីសមិនអាចធ្វើអីបាន ’
‘ 2ថ្ងៃសោះក៏បានទិន្នន័យហើយ ពូកែមែន តែថា រេណា អញ្ញឹងឬ? គេធ្វើការស្អាតជាងឯងណាស់យើងគួរបញ្ឈប់ឯង ហើយជួលនាងវិញល្អទេ? ’
‘ មិនល្អទេ ចៅវាយដាច់ចិត្តដែរក៏អី ? តែនាងមិនគួរឲទុកចិត្តនេះស្នាក់នៅជាន់តែមួយជាមួយលោកទៀត ហើយគ្មានអ្នកណដឹងថានាងនៅទីនេះទេ ខាងយើងបានទិន្នន័យបន្ទប់នាងព្រោះ លោក ចនសាន់ ជាមិត្តភក្តិរបស់លោក ’ គេនិយាយបន្ត។
‘ យើងចង់បាននាង ’ សម្តីដាច់ខាតរបស់ចៅវាយធ្វើឲបេះដូងកូនចៅដ៏តូចម្នាក់នេះស្រាវឆ្អឹងខ្នង យប់ដំបូងចៅវាយជាប់ដៃនឹងគ្រែ ចុះយប់ក្រោយ? គិតហើយក៏ក្រវីក្បាលបណ្តេញគំនិត។
‘ គ្មានអ្នកណាធ្លាប់បាននាងទេ គូរបណ្តើរចុងក្រោយរបស់នាងត្រូវគេសម្លាប់នៅមាត់សមុទ្រ គ្រប់គ្នាគិតថាជាថ្វីដៃរបស់នាង ’
‘ ចុះបើយើងយកបាន? ’
‘ ឯងមិនខ្លាចនាងគ្រាវទេក៏អី? ’ ជាអ្នកអង្គម្ចាស់ ចនសាន់ដែលឈរស្តាប់យ៉ាងយូរ មិនមែនលួចស្តាប់តែអាអ៊ែរិកម្នាក់នេះហ៊ានទុកឲ គេជាអ្នកអង្គម្ចាស់ចាំឡើងយូរទើបចូលមកហើយស្តាប់ឭគ្រប់យ៉ាង។
‘ ភ្នាល់ទេថាយើងយកនាងបាន? ’ ប្រុសមុខសង្ហាររបស់ រេណាសួរយ៉ាងមានទំនុកចិត្ត
’ នាងស្នាក់នៅខុនដូរបស់យើង ឯងទុកចិត្តបានថាឯងមិនត្រូវសម្លាប់ ជូនពរកុំឲបាត់របស់ អាមិត្តភក្តិ ’ អ្នកអង្គម្ចាស់ចំអន់
’ យើងមកប្រាប់ថាដីរបស់ឯងជិតរាជវាំងយើងត្រូវការ ដើម្បីពង្រីកវាំង ហើយយើងមកយកស្រាដែរ កុំភ្លេចឲមនុស្សបញ្ជូនទៅឲយើង ’
‘ ក្រាបទូល អ្នកអង្គម្ចាស់ តែដោះដូរនឹង keycard របស់បន្ទប់នាង ’ គេតបដោយវៃចិញ្ចើម
‘ អឺ ហើយគេក៏លែងហ៊ានទិញខុនដូយើងល្មមបើគេដឹង តែថា អញ្ចឹងក៏បាន ’ អ្នកអង្គម្ចាស់លើកទង់ស ព្រោះបៀរសន្លឹកធំដែលជាដីជាប់រាជវាំងជាកម្មសិទ្ធរបស់គេ។
***Download NovelToon to enjoy a better reading experience!***
Comments
Dat Huynh
zsielugn 0$-@"@!"'?=!,@+*@&"("2'2+2281""'@:
2021-08-10
0