រឿង “You Vs Me”
📖 «ហេ៎! ញ៉ាំអីបានខ្ពស់ម្ល៉េះ?»
តើការស្រឡាញ់មនុស្សម្នាក់ចាំបាច់ត្រូវមានលក្ខខណ្ឌដែរមែនទេ? ជឿទេ បើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា ការលួចស្រឡាញ់របស់ខ្ញុំចំពោះគាត់ គឺគ្មានលក្ខខណ្ឌនោះទេ! ខ្ញុំបានលួចស្រឡាញ់គាត់តាំងតែពីបានឃើញគាត់មុនដំបូងមកម្ល៉េះ! ការស្រឡាញ់មនុស្សម្នាក់តែម្ខាង ច្បាស់ណាស់ថាវាពិតជាឈឺចាប់ តែការស្រឡាញ់របស់ខ្ញុំចំពោះគាត់ គឺស្ម័គ្រចិត្តតែម្ខាង ទោះបីដឹងថាគាត់មានមនុស្សដែលគាត់ស្រឡាញ់រួចហើយក៏ដោយក្ដី ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះដឹងថាគាត់សប្បាយចិត្តនិងមានក្ដីសុខជាមួយគេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។
តាមពិតទៅ មនុស្សម្នាក់ៗតែងតែមានចំណង់ចំណូលចិត្តនិងរបៀបនៃការតុបតែងខ្លួនផ្សេងៗគ្នា កម្ពស់ខ្ពស់រឺទាប ជាសណ្ឋានមួយបែបដែលទាក់ទាញធ្វើអោយគេគ្រប់គ្នាចាប់អារម្មណ៍នឹងប៉ាន់ស្មានដឹងថា ម្នាក់នោះគឺជានរណា! មនុស្សប្រុសកម្ពស់កាន់តែខ្ពស់ កាន់តែសង្ហារ គួរជាទីចាប់ចិត្តរបស់នារីៗសម័យទំនើប តែបើមើលមកកាន់ខ្ញុំវិញ...
ហាហឹម! អឺ... សួស្តី អ្នកទាំងអស់គ្នា!
ខ្ញុំឈ្មោះ និស្ស័យ គ្រប់គ្នាតែហៅខ្ញុំថា “កូនបិសាចតូច” និងឈ្មោះជាភាសាចិនរបស់ខ្ញុំគឺ “ Xiao Wen” ដែលមានន័យថា “តូច ស្រស់ស្អាត ឆ្លាត” ខ្ញុំជាមនុស្សម្នាក់ដែលជឿលើតារានិករខ្លាំង ។ ខ្ញុំកើតនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ១៩៩៩ ដែលត្រូវនឹងតារានិករ Scorpio និមិត្តសញ្ញាតំណាងអោយសត្វខ្យាដំរី ធាតុទឹក ។ ឆ្នាំនេះខ្ញុំមានអាយុ២៣ឆ្នាំហើយ តែមិនធ្លាប់មានសង្សារសូម្បីតែម្នាក់ ។ ហេតុនេះហើយទើបមិត្តភក្តិរបស់ខ្ញុំដាក់រហ័សនាមអោយថាជានារីបេះដូងដែកប្រចាំក្រុម ។ ថ្វីត្បិតតែខ្ញុំមិនមានសង្សារពិតមែន តែក៏មិនប្រាកដថាមិនចេះស្រលាញ់នោះដែរ ។ ខ្ញុំដឹងច្បាស់ថាខ្ញុំជាមនុស្សរាងឫកពាបន្តិច រួសរាយតែចំពោះអ្នកដែលស្គាល់ប៉ុណ្ណោះ ។ ខ្ញុំតែងតែមានក្ដីស្រមៃមួយមកជាប់ជានិច្ចនោះគឺចង់ក្លាយជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោកដ៏ល្បីម្នាក់ ។
បើនិយាយពីរឿងមនុស្សប្រុសដែល ខ្ញុំបានcrushលើវិញ!
«នោះ! មើលទៅគាត់ចុះ! តើគាត់សង្ហារដែរឬទេ?»
គាត់ពិតជាសង្ហារខ្លាំងណាស់សម្រាប់ខ្ញុំ! ខ្ញុំបានcrushលើគាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ និយាយរួមគឺតាំងពីតូចមកម្ល៉េះ។ ពួកយើងបានរៀនជាមួយគ្នារយៈពេល៣ឆ្នាំ កាលនៅអនុវិទ្យាល័យ ក្រោយមកក៏បានបែកគ្នានៅវិទ្យាល័យ ដោយរៀននៅថ្នាក់ផ្សេងគ្នា ។ ទោះមិនបានរៀននៅថ្នាក់ជាមួយគ្នាក៏ដោយចុះ ក៏ខ្ញុំអាចឃើញមុខគាត់បានដែលព្រោះផ្ទះរបស់គាត់គឺនៅជិតផ្ទះរបស់ខ្ញុំ ហេតុនេះហើយខ្ញុំអាចឃើញមុខគាត់បានជានិច្ច។
គាត់កើតនៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៩៨ ចំណែកឯ តារានិកររបស់គាត់វិញគឺ Libra និមិត្តសញ្ញាតំណាងអោយរូប ជញ្ជីង ធាតុខ្យល់ ។ គាត់ជាមនុស្សដែលរួសរាយនិងងាយចុះសម្រុងជាមួយគេណាស់ ពូកែ take care ហើយមិនដែលខ្វល់ពីអ្នកនៅជុំវិញខ្លួនដែលនិយាយមិនល្អចំពោះមិត្តភក្តិគាត់ឡើយ ។ ខ្ញុំធ្លាប់បានលឺមិត្តជិតស្និតរបស់គាត់និយាយថា គាត់ជាមនុស្សមិនងាយនឹងខឹងនរណាម្នាក់នោះទេ តែបើគាត់ខឹងហើយនោះ ពុំមាននរណាម្នាក់ហ៊ានចូលទៅជិតរឺនិយាយរកជាមួយគាត់ឡើយ ខ្សែភ្នែករបស់គាត់ប្រៀបដូចជាភ្លើងអ៊ីចឹង! នៅពេលដែលគាត់ខឹងម្ដងៗនោះ ។ គាត់ក៏ជាសិស្សគំរូនិងសង្ហារប្រចាំសាលាថែមទាំងជាកូនអ្នកមានផងដែរ។ បើនិយាយពីកម្ពស់របស់គាត់វិញ គាត់ពិតជាខ្ពស់ខ្លាំងណាស់សម្រាប់ខ្ញុំ កម្ពស់របស់គាត់ប្រហែលជា១.៧៨ម មាឌធំ សម្បុរសណ្ដែកបាយ បានជាខ្ញុំថាគាត់ខ្ពស់ ព្រោះកម្ពស់របស់ខ្ញុំបានត្រឹមតែ១.៥០ម ប៉ុណ្ណោះ។ តែខ្ញុំឆ្ងល់ណាស់! កាលនៅពីតូច ពួកយើងមានកម្ពស់ប្រហាក់ប្រហែលគ្នាទេ ហេតុអ្វីបានជាឥលូវគាត់ប្រែជាខ្ពស់បែបនេះអ៊ីចឹង!
ចុះអ្នកទាំងអស់គ្នាវិញ! ធ្លាប់មានមនុស្សដែលខ្លួនលួចស្រឡាញ់ដែររឺទេ? ហេតុអ្វីបានជាស្រឡាញ់គាត់?
#អាចប្រាប់បានអត់ 🤫
***Download NovelToon to enjoy a better reading experience!***
Comments