រឿង បំណុលកម្ម ទាសករចម្លែក

រឿង បំណុលកម្ម ទាសករចម្លែក

ភាគទី ១

ព្រោង~ ខុកខុក នោះសម្លេងមនុស្សកំពុងតែធ្លាក់ទឹក យី! វៃយ៍! ចំជាចង្រៃយ៍មែន ថ្ងៃនេះជាថ្ងៃស៊យរបស់ខ្ញុំមែនហ្នឹង? មកធ្លាក់ទឹកអីណា ធុញណាស់វើយ ហ៊ឹស! ឈ្លក់ទឹកឯងឡើងចង់ស្លាប់ទៅហើយ ដកដង្ហើមសឹងតែមិនចង់ដល់គ្នា ...

"អេ៎! អានាងតូចជួយទាញបងស្រីឡើងបន្តិច ឆាប់ឡើង បងស្រីសើមទឹកចូកខ្លួនអស់ហើយ ដោយសារតែយកបាល់អោយឯងហ្នឹង"

( ទេ..! មិចក៏គេធំលឿនម្ល៉េះ ទើបតែជួបគ្នាមុននេះបន្ដិចតើស៎? ណ្ហើយខ្ចិលខ្វល់ណាស់) ខ្ញុំគិតក្នុងចិត្តមួយសន្ទុះ តែខ្ញុំមិនបានមើលរូបរាងរបស់គេទេ មើលតែចុងកន្ទុយភ្នែកតែប៉ុណ្ណោះ ខ្ញុំរវល់តែវែកសក់ដែលសើមចេញពីមុខនិងភ្នែករបស់ខ្ញុំព្រោះសក់ចូលភ្នែកវាឈឺខ្លាំងណាស់ ហើយខ្ញុំក៏មិនចាប់អារម្មណ៍អ្នកនៅម្ខាងទៀតក្បែរខ្ញុំដែរ

"នែ៎! ហេតុអី ក៏ឯងមិនឆ្លើយហើយនៅថ្មឹងទៀត ឆាប់ឡើង នាំបងស្រីឡើងទៅលើភ្លាម!"

(យី! មិចក៏នៅថ្មឹងទៀតចឹង ក្មេងចង្រៃយ៍នេះ)

"នែ៎! ឯងយ៉ាងមិចនឹង មិនលឺបងហៅទេហេស៎!"

(ខ្ញុំខឹងខ្លាំងណាស់ ខ្ញុំក៏ងាកទៅស្ដីអោយគេតែម្ដង)

"អា...ក្មេង...ខ្វះ! អ៊ាវ~~ ស..ស..ស្អី..ស្អីហ្នឹង! ឯង...ឯងជាអ្នកណា? ឯ..ឯណាក្មេង? ឯង..ឯងជាមនុស្សរោគចិត្តមែនទេ? មិចក៏ឯងមកដោះសម្លៀកបំពាក់ហើយចុះនៅក្នុងទឹកនេះដែរហាស៎! មិច..មិចក៏មកនៅទីនេះបាន? អាឆ្គួត! ចេញអោយឆ្ងាយទៅ!"

(ខ្ញុំស្រែកយ៉ាងខ្លាំង ព្រមទាំងយកដៃបិទភ្នែកទាំងសងខាង ព្រោះ...)

វ៉ូយ~ "បង..បងប្រុសមានរឿងអី! ចុះមេនេះជានរណា? អីក៏ចម្លែកខុសគេខុសឯងយ៉ាងនេះ" ខ្ញុំក៏បានលឺសម្លេងមនុស្សប្រុសម្នាក់ទៀតដែលស្ដាប់ទៅដូចទើបតែផុសចេញពីទឹកមុននេះ ហើយចុះគេអីក៏គ្មានសុជីវៈធម៌យ៉ាងនេះ និយាយជាមួយខ្ញុំសុទ្ធតែមេនេះឡើងពេញមាត់ មកម្នាក់ឯងមិនអស់ចិត្តនៅនាំគ្នាមកទៀតហេស៎

"នែ៎! ស្អីក៏ឈ្លើយម្ល៉េះវើយ ខ្ញុំមានឈ្មោះណា មិនមែនមេនេះទេ"

ខ្ញុំនិយាយទាំងស្រែកខ្លាំងៗព្រោះខឹង ហើយក៏ដកដៃទាំងពីរចេញពីភ្នែករបស់ខ្ញុំ ថែមទាំងថាអោយពួកគេមួយរយៗតែម្ដង ឈ្លើយប៉ះពីណាមិនដឹងទេតែឈ្លើយប៉ះខ្ញុំដឹងគ្នាហើយ

សម្លេងម៉ឺងម៉ាត់ក៏បន្លឺឡើងយ៉ាងត្រជាក់ស្រឹប

"ឈ្ម...ឈ្មោះជាអ្វី? ចុះមេឯងនាមត្រកូលអ្វី? ហើយមេឯងជានរណា? ជាកូនចៅនរណាដែរ? ហេតុអ្វីការនិយាយស្ដីអីក៏ចម្លែកម្ល៉េះ ហេតុអីក៏មកនៅក្នុងស្រះស្រង់យើងបែបនេះ?"

ខ្ញុំក៏ឆ្លើយនឹងគេវិញដែរ ព្រោះមើលទៅគេទាំងពីរដូចជាមនុស្សរោគចិត្តមិចមិនដឹង "ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវប្រាប់ឈ្មោះរឺនាមត្រកូលទៅយូ (You) ឯងទេ ហើយខ្ញុំក៏គ្មានហេតុផលអ្វីដែលត្រូវប្រាប់ថាខ្ញុំជានរណាហើយកូនចៅអ្នកណាដែរ ហ៊ឹស! ខ្ញុំទៅវិញល្អជាង ខ្ចិលខ្វល់ខ្វាយជាមួយមនុស្សប្រភេទហ្នឹងណាស់"

ខ្ញុំក៏ម្នីម្នាស្ទុះឡើងទៅលើគោកវិញយ៉ាងប្រញាប់ប្រញាល់ ណាអៀននឹងមនុស្សនៅក្នុងទឹកផង ហ៊ឺយ! ងាប់ជាមិនខានទេអញ ហ៊ឺយ ទៅដល់ផ្ទះវិញសុំម៉ាក់ប៉ាទៅស្រោចទឹកអោយបានប្រាំពីរវត្តចេញហើយ ធ្លាក់ទឹកមិនអស់ចិត្តនៅជួបមនុស្សរោគចិត្តដល់ទៅពីរនាក់ទៀត មិចក៏សយម្ល៉េះខ្ញុំ ខ្ញុំដើរបានពីរទៅបីជំហានក៏ស្រាប់តែលឺសម្រឹបជើង

មនុស្សជាច្រើនដូចកំពុងតែរត់សំដៅមករកខ្ញុំចឹង ខ្ញុំក៏ងាកមើលទាំងងឿងឆ្ងល់

"ឆាប់ចាប់ខ្លួនវាភ្លាមទៅ ទាសករស្រីម្នាក់នេះគ្មានប្រាក់សងបំណុលហើយនៅចង់រត់គេចខ្លួនទៀត ឆាប់ចាប់វាទៅអោយលោកម្ចាស់ ដាក់ទណ្ឌកម្មទៅ អោយឆាប់ឡើង"

ពួកគាត់ក៏ហុំព័ទ្ធខ្ញុំ ព្រមទាំងដៃរបស់ពួកគាត់បំពាក់នូវគ្រឿងអាវុធមុតស្រួចមើលទៅដូចជាដាវ

"អេ៎! តិចដាវទេដឹង"

ហើយមិចក៏ពួកគាត់មិនស្លៀកសម្លៀកបំពាក់ធម្មតាទៅ មិចក៏មកស្លៀកចងក្បិនថែមទាំងមិនពាក់អាវ និងដោះស្បែកជើងទៀត ចម្លែកម្ល៉េះ ជួបរឿងសយទៀតទេដឹងខ្ញុំ សយពេញមួយថ្ងៃតែម្ដងហី យី! មើលមុខខ្ញុំសឹងគ្រប់គ្នាតែម្ដង គួរអោយខ្លាចម្ល៉េះ គេព្រែង (prank) ខ្ញុំមែនហ្នឹង តិចគេថតកុនទេដឹង ហាសហា ឆឹស ណ្ហើយ ខ្ញុំមិនចង់ល្បីស្អីទេ ហើយខ្ញុំក៏គ្មានពេលអោយពួកលោកបងៗអស់នេះមកលេងអីឡប់ៗចឹងដែរ ទៅវិញក៏ល្អបំផុតហើយ

"អឺ... លោកបងហា៎ ខ្ញុំគ្មានពេលទេណា ទៅរកអ្នកផ្សេងទៅ ខ្ញុំរវល់ណាស់ ខ្ញុំទៅផ្ទះមុនហើយ ជួយជៀសផ្លូវហើយខ្ញុំផងណា ចា៎ អរគុណ!"

ហេ៎! មិចក៏រាងកាយម្នាក់ៗរឹងដូចថ្មចឹង អ៎! និយាយស្រួលបួលមិនចង់រឺចង់អោយប្រើធម៌ក្តៅទៅនេះ!

"ឆាប់ចាប់វាភ្លាមទៅ វាចង់រត់គេចទៀតហើយ"

ខ្ញុំក៏បើកភ្នែកធំៗទាំងងឿងឆ្ងល់ ហើយនិយាយទាំងគំរួសគំរើយនឹងស្រែកខ្លាំងៗ

"យី! ពួកបងលេងឆ្អែតហើយរឺនៅ? ខ្ញុំពិតជារវល់មែន ជៀសផ្លូវ!"

ខ្ញុំបានយកដៃដ៏តូចរបស់ខ្ញុំទៅវែកនូវរាងកាយដ៏រឹងដូចថ្មរបស់ពួកគាត់ យី មេចក៏រឹងបែបនេះ

"អូយ!"

ដៃធំមួយក៏ចាប់ដៃឆ្វេងរបស់ខ្ញុំព័ទ្ធទៅខាងក្រោយនឹងដៃធំមួយទៀតក៏មកចាប់ដៃស្ដាំរបស់ខ្ញុំព័ទ្ធទៅខាងក្រោយដូចគ្នា នៅមានអាចង្រៃយ៍ណាម្នាក់ទៀតមកវៃជើងរបស់ខ្ញុំអោយលត់ជង្គង់ចុះទៅលើដី វាពិតជាឈឺណាស់ ចុម! គេលែងមែនទែន!

"អូយ! ឈឺណាស់! ណែ៎! លេងអីបែបនេះ ពួកឯងកុំហួសហេតុពេកណា មកធ្វើបាបនារីទន់ខ្សោយដូចខ្ញុំមិនខ្លាចខ្មាស់គេទេ ហេស៎! ចាំមើលតែខ្ញុំរត់រួចពេលណាខ្ញុំនឹងទៅប្ដឹងប៉ូលីសអោយចាប់ពួកឯងញ៉ត់គុកអោយអស់ហ្នឹង"

ខ្ញុំស្រែកជេរលាយទឹកភ្នែកព្រោះវាឈឺមែន នឹងថាអោយពួកគេយ៉ាងលឺ ទាំងកំហឹងដែលកំពុងតែជិតផ្ទុះ

"វាពិតជាឈឺខ្លាំងណាស់ ម៉ាក់ប៉ាជួយខ្ញុំផង! មានគេធ្វើបាបកូនហើយ ហិហិ"

សម្លេងមនុស្សម្នាក់ក៏និយាយពីចម្ងាយមកកាន់ពួកគេ

"មានរឿងអី"

ពួកគេអស់នោះក៏អោនក្បាលគោរពគាត់

"លោកម្ចាស់"

មើលទៅគាត់ដូចជាអ្នកមានអំណាចអញ្ចឹង! ខ្ញុំឆ្ងល់ណាស់តើគាត់មានរូបរាងបែបណាទៅមេចក៏ធ្វើអោយពួកអស់នេះដូចជាខ្លាចគាត់ម្ល៉េះ ខ្ញុំក៏ងើបមុខតិចៗព្រមទាំងទឹកភ្នែកដែលកំពុងតែយំសម្លឹងមើលទៅគាត់ អេ៎! អាប៉ិ មុខងាប់និងអាប៉ិឈ្លើយដែលនៅក្នុងទឹកអំម្បាញ់មិញតាស៎ ល្អហើយចឹង មានគ្នាក៏ប្រសើជាងនៅម្នាក់ឯងដែរ ភ្លាមៗនោះខ្ញុំមិនបានគិតច្រើនអីទេ ខ្ញុំក៏ម្នីម្នាស្ទុះទៅខាំដៃអ្នកដែលចាប់ដៃខ្ញុំព័ទ្ធទៅក្រោយទាំងសងខាងម្នាក់ម្ដងធ្វើអោយពួកគេឈឺក៏ព្រមព្រលែងខ្ញុំ ហើយក៏ស្ទុះរត់សំដៅទៅខាងក្រោយខ្នងរបស់គាត់ទាំងយំរហែមរហាម

"បងប្រុសជួយខ្ញុំផងណា ពួកគេចង់ធ្វើបាបខ្ញុំ"

"ព...ពួកជាអ្វី? តើមេឯងមានរឿងអីជាមួយហ្វូងវាមែនទេ មិចបានហ្វូងវាធ្វើបែបនេះដាក់មេឯង"

ខ្ញុំនិយាយទាំងទឹកភ្នែក

"ខ្ញុំមិនដែលនឹងស្គាល់ពួកគេអស់នេះផង តើខ្ញុំមានរឿងជាមួយពួកគេបានយ៉ាងមិចទៅ?"

អ្នកចុងខ្សែក៏និយាយ

"លោកម្ចាស់ វាគឺជាទាសករថ្មីដែលទើបតែមកនៅទីនេះ វាជាកូនស្រីអ្នកសុង ឪរបស់វា បាននាំវាមកអោយលោកម្ចាស់យកទៅធ្វើជាទាសករបម្រើសម្រាប់ដោះបំណុលអោយលោកម្ចាស់ ប្របាទទាន!"

"អូ៎! មានរឿងចឹងផង! ម្ដ៉េចក៏យើងមិនដឹង? ហ្វូងអស់ឯងឆាប់ចាប់វាយកទៅ កុំអោយវារត់បានម្ដងទៀតអោយសោះ លឺទេ!"

"យី ចាប់ខ្ញុំ"

ខ្ញុំនិយាយខ្សឹបៗ រួចគិតមួយសន្ទុះ កូនស្រីអ្នកសុងស្អីអញ្ចេះ! ជំពាក់បំណុលស្អី! មិចក៏អ្នកស្រុកខេត្តសៀមរាបនេះនិយាយចម្លែកម្ល៉េះ

"ឈប់សិន! ចាំបន្តិច! និយាយគ្នាបានតាស៎បងៗ អ្នកសុងម្នាក់ណា ខ្ញុំមិនដែលស្គាល់ទេ ពួកបងៗច្រឡំមនុស្សទេហី ជំពាក់បំណុលស្អី ខ្ញុំជាកូនស្រីចៅសង្កាត់មួយទាំងមូលជំពាក់បំណុលយ៉ាងមិច?"

ដោយងឿងឆ្ងល់ពេកខ្ញុំដាច់ចិត្តសួរពួកគាត់ ព្រោះមើលទៅចម្លែកៗសឹងតែគ្រប់គ្នាទៅហើយ

"អេ៎! តើបងៗកំពុងតែព្រែង (prank) ខ្ញុំមែនទេរឺជាការថតខ្សែភាពយន្តខ្នាតធំ ព្រោះមើលទៅពួកបងៗ ក្នុងការស្លៀកពាក់ ហើយនិងការតុបតែងខ្លួនដូចអ្នកនៅសម័យបុរាណខ្លាំងណាស់ មើលទៅអ្នកដឹកនាំចំណាយទឹកប្រាក់អស់ច្រើនណាស់ហើយ លំបាកដល់ពួកបងៗហើយ ពួកបងៗសម្ដែងសមមែនទែនតែម្ដងនៀក ខ្ញុំសុំសរសើរ"

ខ្ញុំនិយាយចប់ក៏ទះដៃអោយពួកគាត់ព្រមទាំងទឹកមុខរំភើបសប្បាយរីករាយនឹងទិដ្ឋភាពច្បាស់ពិតៗ

"មេឯងកុំនិយាយច្រើន ហ្វូងឯងឆាប់ចាប់វាភ្លាមទៅ"

ខ្ញុំលឺបែបនេះហើយនៅចាំដល់ណាទៀត រត់~ ដឹម!....

"បងប្រុស គិតយ៉ាងមិចទៀត នេះវាសន្លប់បាត់ហើយ"

មនុស្សស្អីនិយាយស្ដីចម្លែក រឺជាខ្មាំងសត្រូវមកបន្លំខ្លួន រឺជារនុកក្នុងរបស់ចាម្ប៉ា?

"ឯងបីវាទៅ មើលទៅវាមិនសូវធ្ងន់ទេ បើរាងតូចយ៉ាងនេះនោះ"

ខ្ញុំនិយាយរួចហើយ ក៏ដើរសំដៅត្រឡប់ទៅផ្ទះវិញ

"ទទួលបញ្ជា លោកបង"

បន្ទាប់ពីដឹងខ្លួនខ្ញុំមានអារម្មណ៍ថាដូចជាវិលៗ

"អូយ! ឈឺណាស់ ក របស់ខ្ញុំ ហី ងងឹតម្ល៉េះ ទីនេះជាកន្លែងណា? ពួកអាចង្រៃយ៍ទាំងនោះចង់ធ្វើស្អីអញ្ចេះ! ខ្ញុំទៅមើលនៅខាងក្រៅល្អជាង ព្រួស ~ អូយឈឺ ទៀតហើយ នេះជាស្អីហ្នឹង? ច្រវ៉ាក់! នេះពួកគេដាក់ច្រវ៉ាក់ជើងខ្ញុំផងហេស៎! នេះជាប្រភេទខ្សែភាពយន្ដអ្វីទៅ? ហ៊ានយកអ្នកមិនបានស្ម័ត្រចិត្តមកសម្ដែងផងហេស៎ ចាំមើលណាអោយតែខ្ញុំទៅដល់ផ្ទះពេលណា ខ្ញុំនឹងប្ដឹងអោយណាន័យហើយ ចាំតែមើលទៅ ហ៊ឹស! ហេឡូ! សួរស្ដី មានអ្នកណានៅខាងក្រៅទេ ជួយខ្ញុំផង! មានលឺខ្ញុំហៅទេ ជួយផង ជួយខ្ញុំផង!"

ក្រាក~ ពន្លឺព្រះអាទិត្យក៏ចាំមកប៉ះនឹងភ្នែករបស់ខ្ញុំហើយជះពន្លឺពាសពេញបន្ទប់ធ្វើអោយខ្ញុំបើកភ្នែកសឹងតែមិនរួច ពន្លឺភ្លឺបានជះឥន្ធិពលកាំរស្មីយូវី បញ្ចាំងនូវស្រមោលបុរសមាឌធំរាងខ្ពស់សប្បុរខ្មៅស្រអែម ស្លៀកចងក្បិនត្រឹមភ្លៅដោះអាវបញ្ចេញសាច់ដុំក្បាលពោះនឹងសាច់ដុំដៃបានឈរនៅពីមុខរបស់ខ្ញុំ ហើយដើរទៅចំហៀងម្ខាងនៃបន្ទប់ មើលទៅដូចបុរសជិះសេះសមកជួយសង្គ្រោះព្រះនាងម្ចាស់អញ្ចឹង! អីយ៉ា រ៉ូមែនទិចម្ល៉េះ អ្នកនិពន្ធសាច់រឿងនេះគិតអីនឹង បើបែបនេះមែនលែងចង់ទៅរកម៉ាក់ប៉ាទៀតហើយ នៅចាំអោយគេថតរឿងចប់សិនបានៗ ហាសហា មិនយូរប៉ុន្មានក៏បញ្ចេញស្រមោលបុរសពីរនាក់ទៀត ម្នាក់មានមាឌធំសប្បុរ សណ្ដែកបាយ រាងខ្ពស់ ម្នាក់ទៀតមាឌធំសប្បុរ ស រាងខ្ពស់ ការស្លៀកពាក់ប្រហាក់ប្រហែលគ្នា ស្លៀកចងក្បិនបំពាក់ទៅដោយគ្រឿងយសសក្ដិល្អប្រណិតមានក្រណាត់ហូលព័ទ្ធឈៀងនៅនឹងស្មា មានគ្រឿងអលង្ការ ខ្សែក ពាក់ចិញ្ចៀនសឹងតែគ្រប់ម្រាមលើកលែងតែម្រាមដៃនាងភ្លឺឆ្អិនឆ្អៅស្រស់ស្អាតពិត ។ ខ្ញុំភ្លឹកមួយសន្ទុះក៏ភ្ញាក់ខ្លួនព្រឺត ព្រោះមុននេះបុរសម្នាក់ដែលមានសប្បុរសនោះបានញញឹមដាក់ខ្ញុំទឹកមុខដូចព្រាននារីអញ្ចឹង! ស្របពេលដែលខ្ញុំកំពុងភ្លឹកនឹងលួចញញឹមតិចៗផង ចង្រៃមែន នេះពីរនាក់បងប្អូនមួយគូរនោះតាស៎ ស្មានតែអ្នកណា អាតាប៉ិមុខងាប់និងអាប៉ិខ្វះការអប់រំនឹងសោះ ហ៊ឹស!

"នាំគ្នាមករកអី ខ្ញុំមិនបានហៅទេ"

អាម្នាក់សប្បុរ ស នោះមើលទៅរាងក្មេងជាងគេក៏និយាយ

"មេឯងជានរណា? មកទីនេះក្នុងគោលបំណងអ្វី?"

ខ្ញុំលឺហើយក៏តប

"មកទីនេះក្នុងគោលបំណងអ្វី? យីកោតសួរខ្ញុំទៅរួច ក្រែងអ្នកទាំងពីរជាអ្នកចាប់ខ្ញុំមកទីនេះតើហី? ឆាប់ដោះច្រវ៉ាក់ជើងអោយខ្ញុំទៅ ហើយខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាង"

ពួកគេមើលមុខគ្នា ហើយធ្វើមុខឆ្ងល់ដូចមិនយល់នូវអ្វីដែលខ្ញុំកំពុងតែនិយាយអញ្ចឹង!

"បាយក្ស!(បា\=សម្រាប់ហៅមនុស្សប្រុសដែលមានឋានៈទាបជាង,យក្ស\=ជាឈ្មោះរឺនាម) ដោះច្រវ៉ាក់ជើងអោយវាទៅ"

អូ៎! តាមពិតបុរសសប្បុរខ្មៅស្រអែមនោះ ឈ្មោះយក្សហេស៎ អ៎~ អឹម~ ខ្ញុំក៏ញញឹម

"បានហើយ មេឯងប្រាប់យើងបានហើយរឺនៅ?"

ខ្ញុំងក់ក្បាល ហើយបោសដៃបោសជើងអោយស្អាតនឹងក្រោកឈរ ទះទ្រូង

"ខ្ញុំជាកូនស្រីតែម្នាក់គត់របស់ចៅសង្កាត់ខេត្តកំពង់ធំ ឈ្មោះថា និស្ស័យ ហ៊ឹស! ក្រៅពីហ្នឹងគឺខ្ញុំមិនដឹងទេ"

អាម្នាក់មុខងាប់នោះក៏បានស្រែកសំលត់ខ្ញុំយ៉ាងខ្លាំង

"នេះមេឯង ស្រាអញ្ជើញមិនផឹកចង់ផឹកស្រាពិន័យហេស៎!"

"នេះ ចាំបាច់កាចដាក់ខ្ញុំដែរទេ? បើខ្ញុំមិនដឹងពិតមែនអោយខ្ញុំនិយាយថាមិច!"

ម្នាក់សម្បុរ ស នោះនិយាយ

"ចៅ...ចៅ ស...ង្កាត់ជាអ្វី? ឈ្ម...ឈ្មោះជាអ្វីដែលទៅ? មេឯងនិយាយអីស្តាប់មិនយល់សោះ!"

នេះពួកគេមិនយល់ខ្ញុំនិយាយមែនទេ?

"ចៅសង្កាត់ សំដៅលើមេឃុំហាស៎! ហើយឈ្មោះ សំដៅលើនាម នេះពួកបងមិនយល់ទេហេស៎?"

ពួកគេមើលមុខគ្នាទៅវិញទៅមក

"អូ៎~ អញ្ចឹងទេហេស៎ ចុះ...អឺ...ខេត្ត...ក...កំ...ពង់ធំ នោះជាស្រុកអីទៅខ្ញុំមិនដែលលឺ មិចក៏ចម្លែកម្ល៉េះ? មេឯងកាន់តែចម្លែកទៀតហើយ"

អាប៉ិមុខងាប់នោះក៏និយាយបន្ត

"មើលទៅនិយាយស្រួលបួលជាមួយវា វាមិនប្រាប់ដល់យើងទេ មានតែប្រើវិធីចុងក្រោយហើយទើបបាន"

និយាយចប់គេក៏បានផ្លុំម្សៅម្យ៉ាងចូលមុខរបស់ខ្ញុំ ធ្វើអោយភ្នែករបស់ខ្ញុំប្រែជាងងឹតទៅៗខ្ញុំក៏លែងឃើញអីមួយរំពេចក៏សន្លប់បាត់បង់ស្មារតីទៅ

"អូយ! នេះជាកន្លែងណាទៀតហើយ នេះចង្កៀងហេស៎! យប់ហើយមែនទេ មិនបានទេ ខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញ ម៉ាក់ប៉ារកខ្ញុំស្លាប់ហើយ! ខ្ញុំក៏ម្នីម្នាស្ទុះចេញមកក្រៅទាំងមមីមមើព្រោះជាតិថ្នាំដែលពួកគេដាក់អោយខ្ញុំមុននេះមិនទាន់សាបស្រួលបួលទេ ខ្ញុំក៏បានមើលជុំវិញនោះដែរ ទីនេះអីក៏ចម្លែកម្ល៉េះ នៅជុំវិញទីធ្លាគេដុតសុទ្ធតែជន្លុះ អេ៎! ទីនេះគេមិនប្រើអគ្គីសនីទេហេស៎ គេសន្សំសំចៃម្ល៉េះ អោយខ្ញុំទៅផ្ទះបានយ៉ាងមិចទៅ បើងងឹតយ៉ាងនេះហ៎ ខ្ញុំមិនស៊ាំនឹងភ្លើងជន្លុះទេ ម៉ាក់ប៉ាអោយខ្ញុំគិតយ៉ាងមិចទៅ! ។

បន្ទាប់ពីនេះខ្ញុំបានលឺសម្លេងមនុស្សម្នាក់បានហៅខ្ញុំយ៉ាងខ្សាវៗ

"យប់ណាស់ហើយ តើមេឯងចង់ទៅណា ថ្មើរនេះ ប្រយ័ត្នមានសត្វសាហាវវាចេញខាំហើយអូសយកទៅស៊ីបាត់ណា"

ខ្ញុំបានងាកទៅមើលគាត់ គាត់បានកាន់ចានមួយនិងចង្កៀងមួយយកទៅដាក់នៅលើគ្រែក្បែរខ្ទម នោះជាផ្ទះរបស់គាត់មែនទេមើលទៅខ្ញុំត្រូវស្នាក់នៅជាមួយគាត់មួយយប់សិនហើយ

"មេឯងដើរមកនេះមក ឆីបាយសិនទៅ នឹងអាងមានកម្លាំងធ្វើការទៀតមើលទៅមេឯងហត់ពេញមួយថ្ងៃហើយ"

ខ្ញុំបានដើរទៅជិតគាត់តិចៗរួចក៏ដាច់ចិត្តសួរគាត់

"អ៊ុំស្រីទីនេះជាកន្លែងណា? ជាភូមិអីដែរទៅអ៊ុំ? ហេតុអីក៏គេមិនបើកភ្លើងអំពូលតែបែរជាប្រើភ្លើងជន្លុះទៅវិញចឹងអ៊ុំ?" គាត់បានមើលមុខខ្ញុំមួយសន្ទុះដូចជាគាត់មិនយល់នូវអ្វីដែលខ្ញុំនិយាយអញ្ចឹង!

"អូ៎! ទីនេះជាស្រុកចន្ទបូរី ហើយជុំវិញនេះជាផ្ទះរបស់លោកម្ចាស់ គាត់ជាមន្រ្តីដែលមានអំណាចជាងគេនៅទីនេះ នាមវិចិត្រនិងលោកស្រីម្ចាស់នាមកល្យាណ ប៉ុន្តែគាត់ទាំង២បានស្លាប់បាត់ទៅហើយដោយសារតែទៅធ្វើជំនួញនៅស្រុកចិនហើយក៏ជួបហេតុការណ៍រលកយក្សបានបក់សំពៅលោកអោយលេចលង់ក្នុងមហាសាគរទៅ ហើយក៏បន្សល់ទុកកូនបីនាក់អោយអ៊ុំជាអ្នកមើលថែជំនួស! ហើយស្អីទៅ អំ…ពូល របស់មេឯងហ៎! អ៊ុំមិនដែរស្គាល់ទេ!”

Episodes
Episodes

Updated 1 Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play