១០ជីហ៊ានឆ្ងាយជាង ១០ឆ្នាំ

ទាំងពីរអ្នកក៏មកដល់ហាងអាហារមួយកន្លែង ជីណា ក៏ទាញយកក្រដាស់មួយសន្លឹកនោះមកមើលម្តងទៀត ហើយនាងក៏ក៏ញញឹមព្រោះទាំងអាស័យដ្ឋាននិងឈ្មោះពិតណាស់ គឺពិតជាកន្លែងដែលនាងកំពុងតែរកពិតមែន។

"មែនហើយ គឺទីនេះហើយ ហិហិខ្ញុំអរគុណលោកណាស់ ហិហិ" ជីណា ហាក់សប្បាយចិត្ត នាងសើចរលាក់ហក់លោត រួចក៏ភ្លេចខ្លួនទៅអោបនាយកម្លោះដែលឈរនៅក្បែរនាងតែម្តង។

ហូស៊ុក ក៏ហាក់ធ្វើអីមិនត្រូវដូចគ្នា នាយក៏ញញឹមរួចក៏លោដៃទៅអង្អែលខ្នងនាងល្អិតថើៗ ប៉ុន្តែសប្បាយចិត្តមិនបានយូរទេ ជីណា ក៏ហាក់ភ្ញាក់ខ្លួន នាងទាញយកស្មារតីមកវិញទាំងអស់ ទើបដឹងថាពេលនេះនាងកំពុងតែអោបមនុស្សប្រុសដែលនាងទើបតែស្គាល់នៅប៉ុន្មានម៉ោងមុននោះសោះ។

ជីណា ក៏ប្រញ៉ាប់ដោះខ្លួនចេញពីរការអោបនោះរួចក៏បែមុខចេញយ៉ាងខ្មាស់អៀន ហូស៊ុក ក៏ហាក់អេះក្បាលអឹមអៀនៗដូចគ្នាដែល នាយញឹមញេមៗហាក់រកពាក្យអីនិយាយមិនចេញ។

(ខ្ញុំគិតថា…)

ជីណា ក៏បែមុខមករកនាយវិញដោយប្រមូលនៅភាពក្លាហានទាំងអស់ព្រោះតែចង់និយាយ ប៉ុន្តែវាចែដន្យពេកហើយមែនទេ? ព្រោះ ហូស៊ុក ក៏និយាយពាក្យនេះព្រមគ្នានិងនាងដែល។

"នាងនិយាយមុនទៅ"

"លោកនិយាយមុនមក" ជីណា ក៏ហាក់អឹមអៀនៗនិយាយទាំងមិនហ៊ានមើលមុខគ្នាចំផង ប៉ុន្តែ ហូស៊ុក បែជាញញឹមបែបពេញចិត្តទៅវិញ មិនដឹងថាការអោនមុននេះគេគិតយ៉ាងមិចចំពោះនាងរឺក៏អត់ក៏មិនដឹងទេ ប៉ុន្តែនាងមិនបានតាំងចិត្តនោះទេ ព្រោះតែសប្បាយចិត្តទើបភ្លេចខ្លួន។

"ខ្ញុំចង់និយាយថា ពួកយើងចូលទៅខាងក្នុងទៅ" ហូស៊ុក ក៏លោដៃទៅរុញទ្វាបើកហើយក៏លាដៃអញ្ចើញរាងល្អិតឱ្យចូលទៅមុន ជីណា ក៏ញញឹមអៀនប្រៀនរួចក៏ដើរចូលទៅខាងក្នុងទាំងញញឹមកំបួចមាត់ ទើបនាយកម្លេោះឈានជើងចូលទៅតាមក្រោយ។

"អ្នកគ្រប់គ្រង" បុគ្គលិកស្រី ក្នុងហាងក៏អោនគោរពជាគំនាប់ បែបចៅហ្វាយនាយនិងកូនចៅទៅកាន់អ្នកដែលទើបតែចូលមកដល់នោះ ជីណា ដែលឈរនៅខាងក្រោយក៏បានស្តាប់លឺដែល នាងក៏ភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងមើលទៅមុខនាយកម្លោះមិនឈប់។

ហូស៊ុក ញញឹមរួចក៏រៀដៃបង្ហាញឱ្យ បុគ្គលិកស្រី ម្នាក់នោះធ្វើការខ្លួនចុះ ហើយក៏បោះជំហ៊ានដើរទៅមុខបន្តទៀតដោយ ជីណា ដើរទៅតាមក្រោយផង។

"លោកជាអ្នកគ្រប់គ្រងនៅទីនេះមែនទេ?" ជីណា ក៏ប្រញ៉ាប់ដើរទៅឆ្កាក់មុខ រួចក៏សួរសំណួរនេះដោយក្រសែរភ្នែកភ្ញាក់ផ្អើលនិងចង់ដឹង ហូស៊ុក ឯណុះក៏លូកដៃទាំងពីរចូលក្នុងហោបាវរួចក៏លើកចិញ្ចើមម្ខាង ពេបមាត់ដាក់នាងបន្តិច។

"ហេតុអី មិនល្អទេហ្អេស៎?" កាលបើស្តាប់លឺហើយ ជីណា ក៏ហាក់ចងចិញ្ចើមជាប់គ្នាដូចជាមិនយល់ ប៉ុន្តែ ហូស៊ុក ក៏លោដៃទៅទាញយកក្រដាស់ពីរក្នុងដៃនាងល្អិតមកកាន់មើល មុននិងប្តូរក្រសែរភ្នែកសម្លឹងទៅរកនាងវិញ

"នាងមកទីនេះព្រោះតែសុំធ្វើការមិនចឹងហេស៎? មិនអីទេ ស្អែកនាងមកធ្វើការបាន"

"មែនហេស៎" ជីណា ហាក់ត្រេកអរម្តងទៀត ខណ:ដែលនាងស្តាប់លឺនៅប្រយោកចុងក្រោយនោះចប់ នាងក៏លូកដៃទៅអង្រួនដៃនាយកម្លោះម្តងទៀត ភ្លេចខ្លួនទៀតហើយមែនទេ? ប៉ុន្តែយ៉ាងណានាងក៏ដឹងខ្លួនឡើងវិញ រួចក៏ប្រញ៉ាប់ដកដៃចេញទាំងអៀនខ្មាស់

"ខ្ញុំសុំទោស ហិហិ តែក៏អរគុណលោកដែល លោកល្អចំពោះខ្ញុំខ្លាំងណាស់ ហិហិ"

"ហឹម.." ហូស៊ុក ស្រាប់តែញញឹមបានយ៉ាងស្រស់ស្អាត កាលបើនាយគ្រាន់តែសម្លឹងមើលឃើញនៅស្នាមញញឹមរបស់អ្នកម្ខាងទៀតតែប៉ុណ្ណោះ។

"ចឹងស្អែកខ្ញុំនិងមកម្តងទៀតណា" ជីណា ក៏ប្រញ៉ាប់នាំកាយដើរចេញពីរហាង ប៉ុន្តែមិនទាន់និងដើរបានប៉ុន្មានជំហ៊ានផងក៏ត្រូវបញ្ឈប់ដំណើរខ្លួនឯងភ្លាមៗ…

"ឈប់សិន" ហូស៊ុក ក៏ឈានជើងដើរទាំងច្រេងហោបាវចូលមកប៉ុន្មានជំហ៊ាន ដែលវាក៏ជិតល្មមសម្រាប់ពួកគេទាំងពីរអ្នកនិយាយគ្នា នាយសម្លក់នាងល្អិតតាំងពីរក្បាលរហូតដល់ចុងជើង

"នាងមកជាមួយខ្ញុំ"

"ទៅណា!?" ជីណា ឧទានសំណួរនេះឡើង ខណ:ដែលនាយកម្លោះក៏លូកចាប់ដៃនាយដើរបាត់ទៅហើយ នេះគេនាំនាងទៅណា? មិនមែនគេយកនាងទៅរំលោភទេដឹង? អត់ទេ មិនអាចនោះទេ!! ជីណា គិតរហូតជំហ៊ានដែលនាងដើរទៅមុខ វាគឺជាកម្រិតន័យការគិតរបស់នាង ខួរក្បាលនាងចាប់ផ្តើមរញ៉េរញ៉ៃអស់ហើយ បេះដូងវិញក៏ហាក់លោតញាប់ខុសប្រក្រតីទៀត នាងពិតជាមិនអាចបញ្ឈប់ខួរក្បាលខ្លួនឯងបានទេ ឥឡូវនេះ។

ហូស៊ុក គិតតែពីរដឹកដៃនាងល្អិតទៅមុខមិនឈប់ រហូតដើរទៅដល់ហាងលក់សម្លៀកបំពាក់មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីរហាងអាហាររបស់នាយ ទើបនាយព្រមប្រលែងដៃតូចល្អិតនោះវិញ។

"លោកនាំខ្ញុំមកទីនេះធ្វើអី?" ជីណា ហាក់ចងចិញ្ចើមមិនយល់ការអី កាលបើនៅសុខៗគេស្រាប់តែនាំនាងមកហាងលក់សម្លៀកបំពាក់ នេះមិនមែនចង់ទិញខោអាវឱ្យនាងទេដឹង?

"ខ្ញុំបានឃើញរឿងដែលកើតឡើងនៅលើឡានក្រុងនោះអស់ហើយ វាគឺជាថ្ងៃដំបូងដែលខ្ញុំជិះឡានក្រុង ព្រោះខ្ញុំចង់ប្តូររសជាតិខ្លះ ប៉ុន្តែខ្ញុំក៏បានឃើញនៅការរើសអើងរបស់មនុស្សទៅវិញ ហឹម...មិនអីទេ នាងចូលទៅរើសខោអាវប៉ុន្មានកំប្លេរទៅ ចាំខ្ញុំអ្នកចេញលុយ"

"ប៉ុន្តែ...ខ្ញុំមិនអាចទទួលយកវាបានទេលោក ខ្ញុំ..អឺ.." ជីណា ហាក់ស្ទាក់ស្ទើរក្នុងចិត្ត បើទោះជានាងក្រីក្រមែនពិត ប៉ុន្តែនាងមិនមែនជាមនុស្សដែលងាយនិងទទួលអ្វីពីរអ្នកដទៃនោះទេ ជាពិសេសគឺមនុស្សមិនស្គាល់មុខ នេះនាងទើបតែស្គាល់គ្នានៅប៉ុន្មានម៉ោងមុននេះទេ នាងមិចនិងហ៊ានទទួលយកទឹកចិត្តមួយនេះបានទៅ។

"ហឹម...បើចឹង...លុយទាំងនោះចាំខ្ញុំកាត់យកក្នុងប្រាក់ខែនាងទៅចុះ"

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play