១០ជំហ៊ានឆ្ងាយជាង ១០ឆ្នាំ
នៅតាមដងផ្លូវសាធារណ:នាពេលព្រឹកព្រលឹម យានជំនិះគ្រប់ប្រភេទក៏កំពុងតែបើកបរឆ្លងកាត់ទៅមកយ៉ាងខ្វាត់ខ្វែង បង្ហាញឱ្យឃើញនៅមុខដ៏ស្រស់ស្អាតរបស់មនុស្សស្រីវ័យប្រហែលជា25ឆ្នាំម្នាក់កំពុងតែឈរក្នុងចំណោមមនុស្សជាច្រើននៅចំណតឡានក្រុង។
ឡានក្រុងពណ៌ទឹកប្រាក់ក៏ឈប់ចតនៅត្រង់ចំណត់ឡាន មនុស្សម្នាដែលឈរនៅត្រង់នោះក៏នាំគ្នាដើរឡើងចូលទៅដោយក្នុងនោះក៏មានវត្តមានរបស់ ជីណា ផងដែល មើលទៅសម្លៀកបំពាក់របស់នាងគ្រាន់តែមើលក៏ដឹងហើយថានាងមកពីរកន្លែងណា ព្រោះអាវរបស់នាងមានទាំងស្នាកដេរ និងប៉ះស្ទើរតែសុះសាច់ក្រណាត់ទៅហើយ។
(ស្អុយណាស់!! អូយយ៎ មិនដែលងូតទឹកទេមែនទេ? បានជាស្អុយថ្នាក់នេះ?)
មនុស្សម្នាដែលនៅអង្គុយក្នុងឡាននោះមុនក៏ស្រែកពាក្យនេះឡើង ដោយនាំគ្នាយកដៃបិទច្រមុះខ្លួនឯង បង្ហាញនៅអាកប្បកិរិយារើសអើង ខណ:ដែល ជីណា ទើបតែឡើងទៅដល់មិនទាន់ទាំងរកកន្លែងអង្គុយបាននៅឡើយ។
ជីណា ហាក់មិនតបតនិងពួកគេទេ នាងដើរទៅរកកៅអីដែលទំនេរនៅខាងក្រោយនោះធ្វើប្រងើយ នាងហាក់មិនខ្វល់និងសម្តីរបស់ពួកគេដែលមើលងាយនាងទេ ទោះជានាងដឹងច្បាស់ក្នុងចិត្តថាពួកគេកំពុងតែថាឱ្យនាងក៏ដោយ។
(កខ្វក់ណាស់!! អឺយ...កុំមកអង្គុយក្បែរខ្ញុំអី)
កាលបើដើរទៅដល់កៅអីដែលទំនេរប្រុងនិងអង្គុយចុះទៅហើយ មនុស្សស្រីម្នាក់ក៏ប្រញ៉ាប់ច្រាន ជីណា ចេញបណ្តាលឱ្យនាងខ្ទៀតទៅម្ខាង រួចក៏និយាយនៅពាក្យនេះឡើងមកទាំងខ្ពើមរអើម។
ជីណា ក៏បានត្រឹមតែធ្វើមុខស្មើរៗ មិននិយាយអ្វីទាំងអស់ នាងក៏ខំប្រឹងងើបឈរឱ្រត្រង់ខ្លួនរួចក៏បែសម្លឹងទៅរកកៅអីដែលទំនេរជាច្រើនក្នុងឡាននោះ នាងប្រុងនិងបោះជំហ៊ានដើរទៅរកកៅអីផ្សេងទៀតទៅហើយ ប៉ុន្តែក៏ត្រូវក្រុមមនុស្សដែលនៅអង្គុយកៅអីក្បែរនោះប្រមូលឥវ៉ាន់មកដាក់ឱ្យចង្អៀតមុន នេះស្អប់ខ្ពើមគ្នាដល់ថ្នាក់និងផងមែនទេ? យ៉ាងមិច!! អ្នកក្រមិនមែនជាមនុស្សរឺ? ទោះជាយ៉ាងណាសំណួរទាំងនេះក៏បានត្រឹមតែនិយាយក្នុងចិត្តអាចបញ្ចេញបាន មានតែខាំមាត់សង្គត់ចិត្តទទួលយកវា ទោះជាឈឺចាប់ប៉ុន្តែវាជាវាសនា។
(មកអង្គុយនៅកៅអីនេះមក)
អ្នកកម្លោះរូបសង្ហាម្នាក់ក៏ក្រោកឈរឡើងពីរកៅអីអង្គុយ គេបានឃើញគ្រប់ទង្វើររើសអើងនេះទាំងអស់ដូចគ្នា។
ជីណា ភ្លាមៗក៏ហាក់ភ្ញាក់ផ្អើលបន្តិចដែល ព្រោះតែសម្រស់របស់នាយកម្លោះព្រមទាំងការអញ្ចើញដោយមិនខ្វល់ពីរឋាន:របស់នាងនៅក្នុងពេលនេះផងនោះ នាងបានត្រឹមតែឈរចំហរមាត់ភ្ញាក់ផ្អើល មិននឹកស្មានថាក្នុងលោកនេះមានទេវបុត្រដើរលើដីទាល់តែសោះ។
(កុំខ្លាចអី ខ្ញុំអាចឈរក៏បានដែល ព្រោះខ្ញុំត្រូវចុះនៅខាងមុខនេះបន្តិចទេ)
ជីណា ញញឹមរួចក៏ឈានជើងដើរចូលមកអង្គុយលើកៅអីនោះ នាយកម្លោះក៏ងាកខ្លួនទៅម្ខាងរួចក៏ឈោងដៃតោងបង្កាន់ដៃឈរច្រេងហោបាវម្ខាងផង។
មនុស្សដែលនៅក្នុងឡានក្រុងនោះទាំងអស់ក៏ហាក់ពេបមាត់ពេបករ ហាក់ស្អប់ខ្ពើមនិងរើសអើង មិនពេញចិត្តនិងទង្វើរដែលនាយកម្លោះធ្វើដាក់ ជីណា ទាល់តែសោះ ប៉ុន្តែវាមិនមែនជាបញ្ហាទេសម្រាប់នាយគឺមិនបាច់អារម្មណ៍ស្រាប់ទៅហើយ ព្រោះតែនាយដឹងច្បាស់ថាសង្គមសព្វថ្ងៃគឺវាបែបនេះហើយ។
(នេះនាងឈ្មោះអីដែលទៅ?)
គ្រាន់តែលឺសំណួរដ៏ស្រទន់និងផ្អែមល្ហែមមួយនេះហើយ ជីណា ហាក់រលាយបេះដូងអស់រលីង នាងងើយមុខសម្លឹងទៅរកមុខសង្ហានោះទាំងក្រហមព្រឿងៗ ហេតុអីក៏កក់ក្តៅបែបនេះ គ្រាន់តែគេសួរឈ្មោះខ្ញុំសោះហេតុអីក៏បេះដូងវាលោតញាប់ម្ល៉េះ?
"ខ្ញុំឈ្មោះ… ជីណា ចុះលោកវិញ?"
"អរ..ខ្ញុំគឺហូស៊ុក" ហូស៊ុក!! ទាំងឈ្មោះ សម្រស់ និងកាយវិការ កំពុងតែសម្លាប់ក្មេងស្រីម្នាក់នេះហើយដឹងទេ ជីណា ក៏មិនបានសួរនាំអ្វីទៀតដែល នាងគិតតែពីរអង្គុយអៀនប្រៀនតែម្នាក់ឯងយ៉ាងរមួល ខណ:ដែល ហូស៊ុក ឯណុះក៏ឈរសម្លឹងអ្វីៗផ្សេងមិនបានចាប់អារម្មណ៍មើលមកនាងដូចគ្នា។
រយ:ពេលប្រហែលជា15នាទីក្រោយឡានក្រុងក៏ឈប់ចតនៅចំណតរបស់វា ហូស៊ុក ប្រុងនិងដើរចេញទៅហើយប៉ុន្តែនាយក៏ចាប់អារម្មណ៍ថា ជីណា ក៏កំពុងតែងើបមកប្រុងនិងចុះទៅដូចគ្នា។
"នាងចុះនៅទីនេះដែលមែនទេ?"
"ហឹម…" ជីណា ក៏ងក់ក្បាលរួចក៏បញ្ជ្រាតខ្លួនស្ពាយកាតាបដើរចេញទៅមុន។
ហូស៊ុក ក៏ហាក់ញញឹមពេញចិត្តនាយក៏ដើរចេញទៅតាមក្រោយ។
"តើនៅកន្លែងណាទៅ?" ជីណា ចុះចេញពីរឡានហើយក៏ឈររ៉េរ៉ូមើលឆ្វេងស្តាំហាក់បីដូចជាកំពុងតែរកមើលអ្វីម្យ៉ាង នាយក៏ទាញយកក្រដាស់មួយសន្លឹកចេញមករួចក៏មើល រួចក៏ដើរចេញទៅដោយយកក្រដាស់នៅក្នុងដៃនោះបង្ហាញជាផ្លូវ។
"អេ..! ឈប់..ឈប់សិន!!" ហូស៊ុក ក៏ដើរចុះចេញពីរឡានរួចក៏រត់សម្តៅទៅរកអ្នកដែលដើរទៅមុននោះ នាយខំប្រឹងដើរតាមនាងយ៉ាងលឿន តាមរហូតទាល់តែទាន់ នាយស្រែកពាក្យថា ឈប់!! ឈប់ជាមួយនិងដំណើររត់តាមនោះរហូតទាល់តែអ្នកដែលដើរនោះលឺបញ្ឈប់ដំណើរខ្លួនឯងហើយងាកមករកនាយ។
ហូស៊ុក រត់មកទាន់រួចក៏យកដៃច្រត់ជង្គង់ខ្លួនឯងទាំងហត់អង់ឃឹស ដកដង្ហើមទាំងដង្ហក់ស្ទើរតែមិនដល់គ្នា រកនិយាយអីក៏មិនចេញ។
"លោកតាមខ្ញុំមកធ្វើអី?" ជីណា ក៏ហាក់អស់សំណើចបន្តិចដែល នេះគេតាមនាងមកធ្វើអីទៅ? រឺក៏គេចាប់អារម្មណ៍និងនាងដែល? អូ..ព្រះអើយ មិនអាចនោះទេ ជីណា ខំប្រឹងរៀបរឹកពាដូចជាធម្មតាប៉ុន្តែក្នុងចិត្តរំភើបស្ទើហោះទៅហើយ ដឹងទេ?
"ខ្ញុំមិនបានតាមនាងទេ ខ្ញុំគ្រាន់តែមកប្រាប់នាងថាខ្ញុំស្គាល់កន្លែងដែលនាងកំពុងតែរកនោះប៉ុណ្ណោះ" ហូស៊ុក និយាយទាំងដង្ហក់ខ្យល់ ព្រោះនាយមិនទាន់បាត់ហត់នៅឡើយទេ រត់ផងស្រែកហៅផងទម្រាំតែនាងលឺមិនមែនជិតឯណា។
ជីណា ក៏ហាក់សម្លឹងមើលមុខនាងទាំងចម្ងល់ដូចគ្នា ហេតុអីក៏គេដឹងថានាងកំពុងតែរកអ្វី? នាងសម្លក់មុខគេទាំងក្រសែរភ្នែកពោពេញទៅដោយសំណួរ..
"គឺ...ខ្ញុំបានឃើញអាស័យដ្ឋាននៅក្នុងកាតាបរបស់នាង ទើបខ្ញុំដឹងថានាងកំពុងតែរកការងារធ្វើ"
ជីណា ក៏ងក់ក្បាលញញឹមហាក់យល់អស់ចម្ងល់ក្នុងចិត្ត ហូស៊ុក ក៏ដូចគ្នាគ្រាន់តែឃើញស្នាមញញឹមស្រស់របស់នារីម្នាក់នេះភ្លាម នាយក៏ហាក់ញញឹមបានយ៉ាងស្រស់ចេញមកដែល វាមិនមែនជាអារម្មណ៍ឃើញភ្លាមស្រឡាញ់ភ្លេតទេរឺ? ទោះបីជានាងពេលនេះស្លៀកសម្លៀកបំពាក់កខ្វក់បន្តិចមែន ប៉ុន្តែស្នាមញញឹមរបស់នាងពិតជាស្រស់ថ្លាខ្លាំងណាស់។
"ចឹងពួកយើងទៅជាមួយគ្នាទៅ"
***Download NovelToon to enjoy a better reading experience!***
Comments