រឿង និស្ស័យស្នេហ៍ តារានិករធាតុទាំង៤

រឿង និស្ស័យស្នេហ៍ តារានិករធាតុទាំង៤

Episode 1

សំលេងភ្លៀងធ្លាក់រហឹមៗ ធ្លាក់ចុះមកប្រៀបដូចជាដឹងថាមានមនុស្សកើតទុក្ខដែលតែកំពុងត្រហូរយំប្រាប់ផែនដីថាខ្លួននឹងត្រូវបង្ខំចិត្តបោះបង់មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុតទាំងដែលខ្លួនគ្មានសិទ្ធនឹងមើលថែគេបន្តទៅទៀត។ ដៃក្រសោបឱបប្រាណដ៏តូចច្រឡឹងយកមកផ្អឹបនឹងដើមទ្រូងទាំងចិត្តមិនចង់បែក និងសុំអង្វរអោយគេកុំចាកចេញពីខ្លួន ព្រោះខ្លួនមិនអាចរស់នៅដោយគ្មានគេនៅក្បែរបានទេ។ សំលេងមុឺងម៉ាត់ក៏បន្លឺឡើង "ខ្ញុំសុំទោសផង ខ្ញុំមិនស្រលាញ់លោកទៀតទេ សូមលោកដោះលែងខ្ញុំទៅ"(ខ្ញុំនិយាយបណ្ដើរចាប់ដោះដៃបណ្ដើររួចបង្ខំចិត្តគេចមុខពីគេ)។ "ហេតុអ្វីអូននិយាយបែបនេះ តើអូនភ្លេចពាក្យសន្យារបស់យើងហើយមែនទេ? អូនធ្លាប់ប្រាប់បងថា អូននឹងស្រលាញ់ហើយមើលថែបងតែម្នាក់ប៉ុណ្ណោះ ហើយអូននៅនិយាយទៀតថាអូននឹងនៅក្បែរបង តាមជួយបង ការពារបង និងជួយដោះស្រាយរាល់បញ្ហាលំបាករបស់បងទៀត តើអូនភ្លេចហើយមែនទេ?"(គេនិយាយទាំងឈឺចាប់មកកាន់ខ្ញុំ) ។ ហើយក៏មានដៃថ្មីមួយចាប់ទាញគេចេញហើយវ៉ៃគេថែមទាំងនិយាយទាំងកំហឹងទៅកាន់គេទៀត "តើពេលនេះហើយឯងនិយាយពីវាទៀតមានប្រយោជន៍អ្វីទៅ តើឯងមិនឃើញទេមែនទេ! ថានាងមានអ្នកថ្មីហើយ ឯងដោះលែងនាងអោយមានសេរីភាពទៅ បើឯងស្រលាញ់នាងមែននោះ ព្រោះយើងអាចមើលថែនាងបានល្អជាឯងទៅទៀត" ។ "បានហើយអ្នកទាំងពីរឈប់ឈ្លោះគ្នាទៀតទៅ! ហ្វឹង ម៉ូសុឺ លោកស្ដាប់ខ្ញុំអោយច្បាស់ណា សូមលោកដោះលែងខ្ញុំទៅ រឿងដែលខ្ញុំធ្វើដាក់លោកកន្លងមក នោះគ្រាន់តែជាការបោកប្រាស់លោកប៉ុណ្ណោះ តាំងពីដើមមក ខ្ញុំមិនដែលស្រលាញ់លោកទេ ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចទៅហើយ។ សូមលោកកុំមករវីរវល់ជាមួយខ្ញុំទៀត។ សៀវអុី តោះយើងនាំគ្នាទៅផ្ទះវិញ កុំរវល់ជាមួយមនុស្សល្ងង់ដូចជាគេទៀតអី" (ខ្ញុំគ្រៀកដៃសៀវអុី រួចដើរចេញទៅ) ។ "លូ សៀវវិន អូនស្ដាប់បងអោយច្បាស់ យ៉ាងណាក៏បងមិនជឿអូននិយាយដែរ មិនថាមានរឿងអ្វីកើតឡើងរវាងអូននិងបងទេ បងនិងស្វែក

រកការពិតនៅក្នុងរឿងនេះអោយបាន អូនចាំតែមើលទៅ ថ្ងៃណាមួយបងនឹងយកអូនមកវិញអោយបាន" (គេស្រែកប្រាប់ខ្ញុំយ៉ាងខ្លាំងៗ រួចសម្លឹងមើលខ្ញុំដើរចេញទៅ) ។ បន្ទាប់ពីនិយាយរួចមកគេក៏ទន់ជើងលត់ជង្គង់ចុះ ក្ដាប់ដៃយ៉ាងណែនវ៉ៃលើដងផ្លូវរួចស្រែកប្រជែងនឹងផ្លេកបន្ទោរព្រៀកៗ អបទៅដោយទឹកភ្លៀងស្រក់ចុះមករយលានតំណក់ "បងមិនដោះលែងអូនជាដាច់ខាត" [ហ្វឹង ម៉ូសុឺ និយាយ]។ ពីរបីនាទីក្រោយមកបន្ទាប់ពីពួកយើងចែកផ្លូវគ្នាដើររៀងខ្លួនហើយនោះ ក៏នៅបន្សល់ទាំងរឿងមិនដាច់ស្រេចនិងមិនអស់ចិត្តបូកទាំងការឈឺចាប់ដែលនៅដក់ជាប់អារម្មណ៍រៀងៗខ្លន។ ខ្ញុំដើរបណ្ដើរទឹកមុខប្រែជាស្រពាប់ស្រពោនប្រៀបដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួន ហើយក៏ទន់ជង្គង់ដួលទៅលើដងផ្លូវឱនមុខយំយ៉ាងខ្សឹកខ្សួលអន្ដឺតអន្ដក់ "ហេតុអ្វីវាសនាធ្វើបាបមនុស្សយ៉ាងនេះ ខ្ញុំពិតជាមិនចង់ឃើញគេឈឺចាប់ម្ដងទៀតនោះទេ" ។ រាងកាយដ៏ធំនិងកក់ក្ដៅក៏បានក្រសោបឱបខ្ញុំពីលើហើយយកមកផ្អឹបដើមទ្រូងរបស់គេរួចទះក្បាលខ្ញុំតិចៗបូករួមទាំងសំលេងដ៏ទន់ភ្លន់ "វាមិនអីទេ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញបន្ទាប់ពីថ្ងៃនេះឆ្លងផុតទៅ ទោះឯងបានសម្រេចចិត្តបោះបង់គេចោលក៏ដោយ ក៏ឯងនៅមានខ្ញុំនិងឆីងឆីងដែលតាមជួយនិងការពារឯងដែរ ឯងកុំបារម្ភអី ឯងអាចទុកចិត្តពួកយើងបាន"។ (គេនិយាយទាំងស្នាមញញឹមដែលមើលទៅកក់ក្ដៅនិងទុកចិត្តបំផុត) ដៃតូចរបស់ខ្ញុំក៏បានចាប់ឱបគេវិញយ៉ាងណែនហើយមើលមុខគេរួចយំ "ខ្ញុំពិតជាអរគុណពួកឯងខ្លាំងណាស់ ដែលតែងតែលើកទឹកចិត្តនិងនៅក្បែរខ្ញុំ ពេលខ្ញុំពិបាកនិងមានទុក្ខម្ដងៗ ខ្ញុំគ្មានអ្វីអរគុណពួកឯងទេ ពេលនេះខ្ញុំគ្មានសល់អ្វីទៀតឡើយ ក្រៅពីពួកឯងនោះ ហិហិ"។ "ឯងអាចយំនៅលើទ្រូងរបស់ខ្ញុំបាន ឯងអាចខ្ចីវាបានគ្រប់ពេល ខ្ញុំស្វាគមន៍ឯងជានិច្ច ឯងយំចេញមកអោយអស់ទៅ ខ្ញុំនឹងនៅកំដរឯងរហូតដល់ឯងកាត់ចិត្តបាន"។ មេឃភ្លៀងក៏ចេះតែហូរចុះមកឥតឈប់ឈរ ផ្លេកបន្ទោរព្រៀកៗ លើដងផ្លូវដែលគ្មានមនុស្សឆ្លងកាត់មានតែសំលេងយំខ្សឹកខ្សួលរួមទាំងសំលេងទឹកភ្លៀងហូរចុះមកដំណាលគ្នា។ ដប់នាទីបន្ទាប់ ខ្ញុំក៏ក្រោកឡើងរួចនិយាយដោយសំលេងខ្សាវៗ "ពេលនេះខ្ញុំបានធូរស្បើយខ្លះហើយអរគុណឯងណាស់ សៀវអុី តោះយើងត្រឡប់ទៅផ្ទះវិញទៅ" (ខ្ញុំនិយាយទាំងញញឹម)។ សំលេងព្រួយបារម្ភរបស់សៀវអុី "ឯងច្បាស់ហើយមែនទេ! តែខ្ញុំមើលទៅឯង ដូចជាមិនស្រួលសោះ" ។ (ខ្ញុំញញឹម) "ខ្ញុំមិនអីទេ កុំបារម្ភអី" (ភ្នែករបស់ខ្ញុំក៏ប្រែជាងងឹតទៅៗ)។ ...ដៃធំរបស់ខ្ញុំក៏បានស្រវ៉ាចាប់ទ្ររាងកាយដ៏តូចច្រឡឹងជាប់ហើយស្រែកហៅនាងទាំងបារម្ភយ៉ាងខ្លាំង "អាវិន...អាវិន...សៀវវិន...លូ សៀវវិន...ឯងយ៉ាងម៉េចហ្នឹង? ឯងលឺខ្ញុំហៅឯងទេ ដឹងខ្លួនឡើង...កុំបំភ័យខ្ញុំណា" ។ ខ្ញុំបន្តស្រែករហូតដោយក្ដីបារម្ភនិងភ័យខ្លាំងពេកខ្ញុំក៏បានក្រសោបលើកបីនាងរត់កាត់ភ្លៀងត្រឡប់ទៅផ្ទះ ធ្វើដំណើរបណ្ដើរគិតបណ្ដើរ "គួរធ្វើយ៉ាងម៉េចទៅ បើយកនាងទៅមន្ទីរពេទ្យ ខ្លាចថា ហ្វឹង ម៉ូសុឺ នឹងដឹង! បើយកនាងទៅផ្ទះដូចជាមិនសមទេ ណាមួយនាងទទឹកចូកខ្លួនទៀត! ហើយធ្វើយ៉ាងម៉េចទៅ! អាចង្រៃ ធូ ហៃអុី អើយ ហេតុអ្វីក៏ឯងអត់បានការយ៉ាងនេះ រឿងក្លាយជាបែបនេះទៅហើយឯងនៅគិតអីមិនចេញទៀត ម៉េចក៏ឯងអត់ប្រយោជន៍យ៉ាងនេះ គិតៗ ឆាប់ឡើង?!!! អ៎!!! ខ្ញុំនឹកឃើញហើយ អ៊ូ សានឆីង! អ៊ូ សានឆីង! អាចជួយបាន" ខ្ញុំគិតចប់ក៏ធ្វើដំណើរបន្ដសំដៅទៅផ្ទះអ៊ូ សានឆីង ។ ខ្ញុំដើរផងបារម្ភផងភ័យផង ហៅឈ្មោះនាងផង... "អាវិនឆាប់ដឹងខ្លួនឡើង"។ សាមសិបពីរនាទីក្រោយមក តុកតុក! តុកតុក! "អ៊ូ សានឆីង! អ៊ូ សានឆីង! ឯងនៅផ្ទះទេ! បើកទ្វារអោយខ្ញុំបន្ដិចឆាប់ឡើង ខ្ញុំគឺសៀវអុីណា! ឯងលឺខ្ញុំហៅទេ! តុកតុក! តុកតុក!...អ៊ូ សានឆីង..." ។ អ្នកម្ខាងទៀតភ្នែកបើករឹមៗមមីមមើរ ងើបមកបើកទ្វារ ទាំងងងុយគេង "នេះម៉ោងមួយកន្លះហើយណា តើអ្នកណាមកគោះទ្វារខ្ញុំទាំងយប់បែបនេះ មិនដឹងគេដេកគេពួនទេអី ហាហាម! អ្នកណាគេ! ទៅហើយ ទៅហើយ ចាំបន្ដិច! សៀវអុី មែនទេ? មកផ្ទះខ្ញុំធ្វើអីទាំងយប់បែបនេះហា៎ស?! នែ៎! មិនមែនម៉ាក់ដេញចេញពីផ្ទះទេណា៎ បានមកទាំងយប់យ៉ាងនេះ!?...ក្រាក...(នាងសម្លឹង...បើកភ្នែកធំៗ) ហុឺយ! តើពួកឯងកើតអីនឹង ម៉េចក៏ទទឹកចូកបែបនេះ!? ហើយ... ហើយ... អាវិន កើតអី! សៀវអុី តើនាងកើតអី? តើឯងធ្វើអីនាងហា៎?! អាមនុស្សចង្រៃឯងនេះ ឯងធ្វើអីនាង! " ។(នាងនិយាយខ្លាំងៗដោយតក់ស្លុត ភិតភ័យ ព្រួយបារម្ភនិងវ៉ៃខ្ញុំយ៉ាងខ្លាំងៗ) "មើស! ជៀសផ្លូវទៅ ហុឺយ! បានហើយ យើងឈឺណា៎ បិទមាត់ឯងទៅ យើងថ្លង់ណាស់" ។ "ឯងធ្វើអីនាង ម៉េចក៏នាងក្លាយជាបែបនេះ! អាចង្រៃ សៀវអុី! ប្រាប់យើងមក ឯងចង់បានអី!?" ។ "នែ៎! ឯងឆ្កួតរឺជាអោយប្រាកដទៅនឹង ម៉េចបានមកចោទខ្ញុំទៅវិញ ខ្ញុំមិនបានធ្វើស្អីលើអាវិនទេ(ខ្ញុំដាក់មនុស្សនៅលើដៃចុះយ៉ាងថ្នមៗ) ឯងជួយផ្លាស់ប្តូរសម្លៀកបំពាក់អោយអាវិនផង នាងទទឹកចូកអស់ហើយ អាវិនអាចនឹងផ្ដាសាយ បើនៅយូរជាងនេះទៀតនោះ ឯងមានសម្លៀកបំពាក់អារលុងៗខ្លះទេ អោយខ្ញុំខ្ចីពាក់សិន ចាំខ្ញុំសងឯងវិញ" (ខ្ញុំនិយាយចប់ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់)។ ដប់នាទីក្រោយមក...ក្រាក..."ហាឆីស! មើលទៅខ្ញុំផ្ដាសាយហើយ ឯណាសម្លៀកបំពាក់នោះ? យកអោយខ្ញុំបន្ដិច" ។ ដៃដ៏តូចសម៉ត់រលោងបានហុចសម្លៀកបំពាក់មួយកំផ្លេយ៉ាងយឺតៗសន្សឹមៗនិងកាយវិកាភ័យខ្លាច "តើនេះឯងយ៉ាងម៉េចនឹង ម៉េចបានជាដៃឯងញ័រយ៉ាងនេះហា៎ រងាមែនទេ?" (ខ្ញុំនិយាយរួចក៏ចូលទៅជិត ហើយស្ទាបក្បាលរបស់នាង)។ "គ្មាន! គ្មាន! គ្មានស្អីទេ! ខ្ញុំ...! ខ្ញុំ...! ឯងចេញអោយឆ្ងាយពីយើងបន្តិចទៅ!" ។ នាងច្រានខ្ញុំចេញ "នេះ ឯងខ្លាចខ្ញុំមែនទេ?! ហាហាស! បានហើយកុំមើលមកខ្ញុំដោយក្រសែភ្នែកបែបនេះអី(ដៃដ៏ធំរបស់ខ្ញុំក៏បានញីសក់ក្បាលរបស់នាងតិចៗរួចញញឹមនិងប្រើក្រសែភ្នែកទាក់ទាញ)ចាំខ្ញុំនិយាយប្រាប់ឯងទៅចុះ កុំខ្លាចខ្ញុំអី ខ្ញុំមិនមែនមនុស្សប្រុសប្រភេទនោះទេ ឯងអាចទុកចិត្តបាន(ខ្ញុំក៏ញញឹម) ហើយអាវិនយ៉ាងម៉េចទៅហើយ"។ "ខ្ញុំបានផ្លាស់ប្ដូរសម្លៀកបំពាក់អោយនាងរួចរាល់ហើយ កុំបារម្ភអី អោយនាងសម្រាកខ្លះទៅ មើលទៅនាងហត់នឿយណាស់ ហើយនាងក៏អាចនឹងឈឺដែរ ខ្ញុំបានអោយនាងញុាំថ្នាំរួចរាល់ហើយដែរ ឯងនិយាយប្រាប់ខ្ញុំមកថា តើមានរឿងអីកើតឡើងចំពោះនាង?" ។ "ឯងទុកពេលអោយខ្ញុំស្លៀកពាក់បានទេ? ពេលនេះខ្ញុំរងាណាស់(ខ្ញុំធ្វើទឹកមុខញិកញ៉ក់ មាត់ពេបដាក់នាង) កុំកាលសួររឿងនេះអី អូខេទេ? (ញញឹម) ចាំខ្ញុំប្រាប់ឯងបន្ទាប់ពីនេះហើយ អូខេ? (ស្ញេញ)" ។ "ហុឺយ! ហុឺយ! ធ្វើអីក៏ធ្វើទៅ! ធុញណាស់! ទៅទៅ! នឹងអាលឆាប់មកវិញ! (ដៃតូចក៏រុញច្រានខ្នងដ៏ធំរបស់ខ្ញុំចូលទៅបន្ទប់ទឹក)" ។ ដប់នាទីក្រោយមក...ក្រាក...(ខ្ញុំសម្លឹងរកមើលនាង) "ហុឺយ! នេះនាងទៅណាបាត់ហើយនឹង! (ខ្ញុំក៏ដើររកមើល ហៅខ្សឹបៗ) អ៊ូ សានឆីង? អ៊ូ សានឆីង? ... អ៎! តាមពិតនាងមកនៅលើសាឡុងនេះសោះ! (ខ្ញុំក៏ដើរលបៗ) វ៉ាក់អឺ...! ចុម! ...គេងលក់បាត់! ស្រីចង្រៃសុទ្ធតែចង់ដឹងរឿងណាស់! តែបែរជាគេងលក់ដោយមិនចាំខ្ញុំទៅវិញ យ៉ាប់ណាស់ស្រីច្រម៉ក់នេះ ហុីស! អីយ៉ា... ពេលគេងចឹងទៅគួរអោយស្រលាញ់ដែរតាស៎! (ខ្ញុំអង្អែលក្បាលតិចៗ)" ។ និយាយចប់ក៏បីនាងចូលទៅក្នុងបន្ទប់ដាក់លើគ្រែអោយគេងជាមួយសៀវវិន រួចបិទទ្វារបន្ទប់វិញ រួចដើរចេញមកក្រៅ ចុះទៅញុាំទឹកក្ដៅបន្តិចរួចក៏ប្រាស់ខ្លួនគេងទៅលើសាឡុងបាត់ទៅ។ ព្រឹកថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យបានចាំងចូលតាមមាត់បង្អួច ភ្លឺចិញ្ចែងចិញ្ចាចពេសពេញ

បន្ទប់ បានប៉ះភ្នែកអ្នកដែលកំពុងគេងលក់ស្កប់ស្កាល់អោយដឹងខ្លួនមួយរំពេច "ហើម! តើពេលនេះខ្ញុំនៅទីណានឹង? កន្លែងណា? បន្ទប់អ្នកណានឹង? អូយ...ឈឺក្បាលណាស់! សៀវអុីឯងនៅទីណា? សៀវអុី? សៀវអុី?" ។ ក្រាក... "អូ៎! អាវិន ឯងដឹងខ្លួនហើយហេស៎? តើឯងយ៉ាងម៉េចទៅហើយ? មានអារម្មណ៍ធូរស្បើយខ្លះទេ? (និយាយផង ជួយគ្រាផង)" ។ "ខ្ញុំអស់អីហើយ តើពេលនេះពួកយើងនៅទីណានឹង?" ។ "នៅផ្ទះរបស់ឆីងឆីនោះអី តោះយើងនាំគ្នាចុះទៅក្រោមទៅ ពេលនេះឆីងឆីងធ្វើម្ហូបឆ្អិនហើយមើលទៅ!" (ខ្ញុំនិយាយរួចក៏គ្រាអ្នកជំងឺចុះទៅក្រោម) ។ "ហឺម! ឈ្ងុយខ្លាំងណាស់ អាវិនច្បាស់ជាចូលចិត្តមិនខាននោះទេ!? (ខ្ញុំងាកមើល) អ៎! អាវិន (ខ្ញុំរត់ទៅគ្រា ដោយសួរទាំងបារម្ភ) ឯងភ្ញាក់ហើយហេស៎! តើឯងយ៉ាងម៉េចទៅហើយ? ឯងមិនអីទេមែនទេ? ម៉ោះៗ អង្គុយសិនទៅ ថ្ងៃនេះខ្ញុំបានធ្វើម្ហូបដែលឯងចូលចិត្តច្រើនណាស់ ឯងញុាំអីខ្លះទៅនឹងអាងមានកម្លាំងឡើងវិញ" ។ "ខ្ញុំអស់អីហើយ ឯងកុំបារម្ភអី" (នាងញញឹមដាក់ខ្ញុំ) ។ អ្នកខាងស្ដាំក៏និយាយដោយភ្ញាក់ផ្អើល "អូ៎ហូ! មានម្ហូបច្រើនណាស់ គួរអោយចង់ញុាំដល់ហើយ មើលទៅទំនងណាស់ កំពុងតែឃ្លានស្រាប់ផង" ។ "នែ៎វើយ! អ្នកណាថាយើងធ្វើអោយឯងញុាំនោះ ខ្ញុំធ្វើជាពិសេសសម្រាប់តែអាវិនប៉ុណ្ណោះ គ្មានចំណែកឯងទេ! ដកដៃចេញ! (ខ្ញុំវ៉ៃដៃរបស់សៀវអុី ផ្លាច់)" ។ "អូយ! ឈឺ...! អីក៏ចិត្តអាក្រក់ម៉្លេះ ម្ហូបច្រើនយ៉ាងនេះ អាវិនតែឯងញុាំមិចនឹងអស់ទៅ! (គេក៏រត់ទៅចាប់កដៃខ្ញុំបក់រវិចៗ ទៅឆ្វេងទៅស្ដាំ) សុំញុាំផងណា ខ្ញុំឃ្លានខ្លាំងណាស់ កាលពីយប់មិញក៏មិនបានញុាំអីទៀត អស់កម្លាំងណាស់ សុំញុាំផងណា ណា... ណា... (គេធ្វើទឹកមុខគួរអោយអាណិត រួចពេបមាត់)" ។ "ហុឺយ! បានហើយ បានហើយ ខ្ញុំធុញនឹងឯងណាស់! ញុាំក៏ញុាំទៅ! តោះយើងនាំគ្នាញុាំទៅ! នេះអាវិន ខ្ញុំចាប់អោយណា ឯងញុាំអោយច្រើនបន្តិចទៅនឹងឆាប់មានកម្លាំង" (មានសម្លេងសើចតិចៗ) ។ "អរគុណខ្លាំងណាស់ ខ្ញុំធានាថានឹងញុាំវាអោយអស់ គ្មានសល់តែម្ដង" ។ ញុាំបណ្ដើរនិយាយគ្នាបណ្ដើរ មានទាំងសម្លេងសើច ទាំងសប្បាយរីករាយផង... "អូ៎! និយាយចឹងកាលពីយប់មិញខ្ញុំដូចជាគេងនៅលើសាឡុងតាស៎ ហេតុអ្វីព្រឹកឡើងបែរជានៅលើគ្រែជាមួយអាវិនទៅវិញ! (ខ្ញុំសម្លឹងមើលអ្នកម្ខាងទៀត) ធូ ហៃអុី! គឺជាឯងមែនទេ!" ។ សម្លេងនិយាយទាំងអត់ខ្វល់ "នឹងហើយគឺខ្ញុំ ខ្ញុំឃើញឯងគេងលើសាឡុងក៏មានចិត្តល្អបីឯងទៅដាក់អោយគេងជាមួយអាវិនទៅ! យ៉ាងម៉េចមានបញ្ហាមែនទេ?!" ។ (ដៃរបស់ខ្ញុំក៏លាតឡើង ងើបពីកៅអីបន្តិច រួចវ៉ៃក្បាលរបស់គេ ផាំង) "អាចង្រៃឯងនេះ ហ៊ានបីយើងផង ឯងចង់កេងចំនេញពីយើងមែនទេ ឯងចង់ងាប់ហើយហេស៎! កុំអោយយើងដឹងអោយសោះថាឯងហ៊ានគិតមិនល្អមកលើយើងណា មិនចឹងទេឯងច្បាស់ជាងាប់អត់ដីកប់មិនខានទេ ឆុឺស! ពេលនេះខ្ញុំពិន័យឯងអោយលាងចានទាំងនេះអោយអស់ (ខ្ញុំសម្លឹងមើលគេទាំងទឹកមុខចង់សុីសាច់ហុតឈាម) ។ "អូយ! (គេអង្អែលក្បាល) នេះឯងយ៉ាងមិចនឹង តើឯងគិតថាឯងនឹងជាអ្នកណាដែលចង់អោយយើងកេងចំនេញនោះ ខ្ញុំបីឯងយប់មិញនេះមានតែខាតដល់ខ្ញុំទេ គេខំមានចិត្តល្អជួយហើយនៅមិនបានបុណ្យទៀត" ។ "នេះ ឯង!" អ្នកខាងឆ្វេងក៏និយាយបន្ដដោយសម្លេងទន់ភ្លន់ "បានហើយ បានហើយ ឈប់ឈ្លោះគ្នាទៅ ឆាប់ញុាំទៅ ម្ហូបត្រជាក់អស់ហើយ" (សើចតិចៗ រួចក៏ញញឹម)។ បរិយាកាសក៏ប្រែជាស្ងប់ស្ងាត់ ពួកយើងក៏បន្តញុាំបាយទៀត រហូតដល់ការញុាំបាយបានបញ្ចប់ទៅ។

Hot

Comments

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

រងចាំរឿងថ្មី😍😍😍😍😍

2021-07-14

0

See all
Episodes
Episodes

Updated 2 Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play