ចៅហ្វាយស្រីមហាលោតផ្លោះ

ចៅហ្វាយស្រីមហាលោតផ្លោះ

ចៅហ្វាយស្រីមហាលោតផ្លោះ ភាគទី០១

ងីត!!

ឡានស្ព័រទំនើបសេរីចុងក្រោយបង្អស់ ត្រូវបានឈប់ ងឺត!! បង្អូសកង់ជិត2ម៉ែត្រ នាំឱ្យម្ចាស់កាយមាំទាំ មុខមាត់សង្ហា ញញឹមមានស្នេហ៍ បបូរមាត់ក្រហម ក្រពុំដូចជាមនុស្សស្រី ចុះចេញពីរក្នុងឡាន ឈរយ៉ាងត្រង់ខ្លួន សម្លឹងមើលទៅមនុស្សនៅជុំវិញនោះ រួចក៏លើកដៃវាចសក់ច្រូងឡើងមកលើយ៉ាងHandsome ត្បិតថាក្រមុំៗដែលនៅទីនោះទាំងអស់ ក៏បែមកឃើញ រួចស្រែកហូរឡើងព្រោងព្រាត រត់មកឈរផ្តុំគ្នាចំហរមាត់សម្លឹងមើលមិនដាក់ភ្នែក ខ្លះក៏កាន់នៅទូរស័ព្ទមកថត អ្នកកម្លោះក៏មិនបណ្តោយពេលវេលាឱ្យកន្លងផុតទៅដែល នាយឈរអោបដៃខ្វែងទ្រូង ផ្អែកខ្នងនិងទ្វាឡានបន្តិច លេងស្ទីល កាច់រាងមួយអស់ដៃ ដាក់ស្នេហ៍ស្រីៗមិនតិចអ្នកឡើយ។

«វី អ៊ែនហ្សូរត្រាន់!! បានហើយយើងក្រពុលមុខណាស់» សកម្មភាពទាក់មនុស្សស្រីរបស់គេមិនបានយូរប៉ុន្មានឡើយ សម្លេងមួយចេញមកពីរក្នុងឡានក៏បន្លើរឡើង ត្បិតថានាងពិតជាធុញទ្រាន់និងកាយវិការ ញិញ៉ក់ ជឿជាក់ និងបានអំណួតរបស់គេពេលនេះ ពេញមួយទំហឹងហើយ។

«ហិហិ ចៅហ្វាយស្រី» នាយសង្ហាក៏បែខ្លួនមកវិញ រួចក៏សើចបែបរអៀសខ្លួនបន្តិច តែមិនចម្លែកនោះទេ គ្រាប់ពេលទៅណាមកណា នាយតែងតែបែបនេះរាល់លើកទៅហើយ ទើបស៊ាំភ្នែក ដល់ថ្នាក់ថាអ្នកដែលជាចៅហ្វាយធុញទ្រាន់ នាយលូកដៃទៅទាញទ្វាឡានបើកចេញ រួចក៏ឈរយ៉ាងត្រង់ខ្លួន ក្តោបដៃយ៉ាងគំនាប់ ព្រាបដូចជាកូនឆ្មាមួយក្បាលយ៉ាងចឹង ខុសឆ្ងាយពីរពេលមុននេះដាច់ ម្ចាស់កាយស្រស់ស្អាត សាច់សរខ្ចី សិចស៊ី កែវភ្នែកមុតមាំ ក៏បោះជើងម្ខាងចេញមកមុន ឈានចុះចេញពីរឡាន ឈរយ៉ាងត្រង់ខ្លួនសម្លឹងមើលទៅមុខយ៉ាងមានអំណាច។

ត្បិតថាស្រីៗទាំងនោះក៏ហាក់ក្រវីក្បាលមិនស្ទើរ នឹកហួសចិត្ត ស្មានតែជាអ្នកមានហ៊ឺហាមកពីរណា តែក៏មានអ្នកខ្លះទៀតមិនទាន់ទៅណាទេ ត្បិតថានាយសង្ហាមិនធម្មតា ទោះបីនាយត្រឹមជាកូនឈ្នូលគេធម្មតាៗក្តី ក៏ភាពសង្ហារបស់នាយ អាចសាយភាយទៅកាន់ពួកគេបានដដែល។

ឈូស៊ី អាល់លូរ៉ា ដែលជាមនុស្សឯករាជ អាយុ28ឆ្នាំហើយនៅតែមិនទាន់មានសង្សាសូម្បីតែម្នាក់សោះ ដោយឡែកនាងក៏ជាម្ចាស់មុខជំនួញធំបំផុត និងជាអ្នកមានមុខមានមាត់មិនធម្មតានៅក្នុងប្រទេស ដែលមានគេស្គាល់ច្រើនដូចគ្នា។

«សុំអញ្ជើញចៅហ្វាយស្រី» វី ញញឹមកំបួចមាត់ លាដៃបង្ហាញផ្លូវទៅកាន់ចៅហ្វាយនាយ ត្បិតថា ឈូស៊ី ឯណុះក៏ហាក់ជ្រេញ ក្រវីក្បាលនិងអាកប្បកិរិយារបស់កូនចៅនាងមិនស្ទើរ។

ឈូស៊ី ឈានជើងដើរចូលទៅក្នុងផ្សាទំនើប ដោយមាននាយកម្លោះរូបសង្ហាដើរតាមពីរក្រោយផងនោះ ក្រមុំៗដែលឈរនៅមុខហាង ក៏ហាក់ជ្រួលជ្រើមមិនស្ទើរ ត្បិតថានាយក៏មានរូងរាងសង្ហាទាក់ភ្នែក អ្នកណាឃើញហើយក៏អាចនិយាយបានថា លង់ស្នេហ៍ដកចិត្តមិនរួច។

«ហីយ៉ា!! ថ្ងៃនេះខ្យល់អីបក់អ្នកនាង ឈូស៊ី មកដល់ហាងខ្ញុំទាំងព្រលឹមនៀក ថ្ងៃនេះខ្ញុំមានហុងស៊ុយស្លាប់ហើយ ហិហិ» គ្រាន់តែ ឈូស៊ី ចូលទៅដល់ភ្លាម ម្ចាស់ហាងក៏នាំខ្លួនចូលមករាក់ទាក់យ៉ាងគួរសម ជាមួយនិងសម្តីយ៉ាងផ្អែមស្រទន់ លាយឡំនិងពាក្យពេចន៍បញ្ចុះបញ្ជូលផងនោះ នាំឱ្យនាងក្រមុំយើងញញឹមញញេម ទន់ខ្លួនល្អូកទៅតាមដែល។

«ថ្ងៃនេះខ្ញុំទំនេរ ក៏ឈាងមកShoppingបន្តិចនិងណា លឺថាមានរបស់ល្អទើបតែនាំចូលមកថ្មីមែនទេ?» ឈូស៊ី ញញឹមបិទមាត់មិនជិត ត្បិតថានាងក៏ជាមនុស្សស៊ីជោមិនធម្មតាដែល កាលបើលឺនៅប្រយោកបញ្ជោទាំងនោះហើយ ហាក់ធ្វើឱ្យនាងទប់ស្នាមញញឹមមិនបាន ត្រូវតែបង្ហាញចេញមកយ៉ាងមានមោទនភាព។

«ហីយ៉ា...!! អ្នកនាងឈូពិតជាត្រចៀករហ័សដូចជាគេល្បីពិតមែន មានរបស់ល្អពិតជាលាក់អ្នកនាងឈូមិនបានសោះ» ម្ចាស់ហាងក៏នៅតែញញឹម រួចក៏បន្តប្រយោកបន្ថែម នាំឱ្យនាងក្រមុំញញឹមបិទមាត់មិនជិតសោះ ម្ចាស់ហាងក៏សេញ្ញូភ្នែកទៅកាន់បុគ្គលិកបន្តិច ហើយបុគ្គលិកក៏យល់ភាសា នាំខ្លួនដើរចេញ នាំយកនៅកាបូបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត មួយចេញមកដាក់នៅលើទូកញ្ចក់ ចំពោះមុខនាងក្រមុំយើងតែម្តង

«នេះគឺជាកាបូបBrandម៉ាកល្បីឈ្មោះ នាំចូលពីរប្រទេសចិន មួយប៉ុណ្ណោះ ដែលទើបតែនាំចូលក្តៅៗពីរម្សល់មិញនេះទេ» ម្ចាស់ហាងឈររៀបរាប់ដោយសម្តីផ្អែម ត្បិតថានាងក្រមុំក៏ហាក់ស្លុកចិត្តទៅតាម សម្លឹងមើលទៅមិនដាក់ភ្នែកដូចគ្នា ឈូស៊ី លូកដៃទាញយកកាបូបនោះមកមើលឱ្យច្បាស់និងភ្នែក នាងបង្វិលមើលគ្រប់ជ្រុងជ្រោយទាំងអស់ ពិនិត្យមើលតាំងពីរថ្នេរដេរភ្ជាប់មិនសល់ វាគឺជាទម្លាប់របស់នាងហើយ មុននិងទិញអ្វីមួយទៅប្រើ នាងមើលល្អិតល្អន់ណាស់។

«មានអាផ្សេងពីរនិងទៀតទេ?» ឈូស៊ី នាងញញឹមឡើងបន្តិច ហាក់រកឃើញនៅចំណុចខ្វះខាតនៃកាបូបមួយនោះ នាងប្រញ៉ាប់ដកក្រសែរភ្នែកចេញពីរកាបូបនោះភ្លាមមិនសោកស្តាយ ព្រមទាំងទម្លាក់វាចុះដាក់នៅកន្លែងដើម មុននិងបោះសម្តីទាមទា សួររករបស់ផ្សេងទៀត ម្ចាស់ហាងក៏ហាក់មិនទាល់តម្រិះដូចគ្នា នាងញញឹមឡើង រួចក៏ទះដៃបន្តិច ត្បិតថាបុគ្គលិករបស់នាងក៏នាំយកម៉ូតកាបូបថ្មីមួយទៀត មកដាក់នៅលើទូកញ្ចក់ក្បែរគ្នានោះ។

«អ្នកនាងឈូនៅតែល្អិតល្អន់ដូចដើម ហិហិ» ម្ចាស់ហាងនោះរុញកាបូបថ្មីដែលទើបតែនាំមកនោះ មកដាក់នៅចំពោះមុខអ្នកម្ខាងទៀត ដែលមានឈ្មោះថាជាភ្ញៀវ

«នេះគឺជាកាបូបសូត្រទឹកកកពីរតំបន់ពោល មិនងាយរកបានទេ ហើយវាក៏ជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលគេរកឃើញ ហើយផលិតបាននៅកាបូបដ៏លេចធ្លោរមួយនេះដែល ចាស៎» ម្ចាស់ហាងរៀបរាប់យ៉ាងក្បោះក្បាយ បែកអូហូជាស្ទឹង តែវាក៏បានផលពិតមែន ព្រោះពេលនេះទាំងផ្ទៃទឹកមុខ និងក្រសែរភ្នែករបស់អ្នកទិញ កំពុងតែស្លុក ដក់ចិត្តមិនរួចទៅហើយ។

«ល្អ!!» ឈូស៊ី ញញឹមឡើង កាលបើនាងក៏លើកយកកាបូបមកបង្វិលមើលឱ្យសព្វ ដូចជារាល់ដង តែអ្វីដែលគួឱ្យកោតសម្គាល់នោះគឺ នាងរកមិនឃើញពីរចំណុចខ្វះខាតរបស់វាទាលើតែសោះ កាន់តែមើលកាន់តែស្អាត កាន់តែសម្លឹង កាន់តែចែងចាំង។

«ចៅហ្វាយស្រី បាទ!!»

«យ៉ាងមិច?» វី ក៏ឧទានឡើងកាត់ចង្វាក់ភ្លាមៗ ដែលធ្វើឱ្យអ្នកដែលកំពុងតែផ្ចង់អារម្មណ៍ជាមួយនិងកាបូបឯណុះ ត្រូវដាច់សម្មាធិអស់រលីង ឈូស៊ី ហាក់គ្រឺតនិងកូនចៅជីនិតកាយរបស់នាងមិនស្ទើរឡើង នាងខាំមាត់បន្តិច រួចក៏ងាកសម្លឹងបែមករកនាយសង្ហាហាក់ចង់សួរថានាយចង់និយាយអ្វីបន្ត

«នេះរើសជិត2ម៉ោងទៅហើយ ពេលណាទើបត្រូវចិត្តចៅហ្វាយស្រី? ខ្ញុំវាចុកជើង!! ហឺយ» វី ក៏បន្តជាមួយនិងទឹកមុខហាក់ធុញទ្រាន់មិនស្ទើរ នាយអោនខ្លួនគក់ជើងខ្លួនឯងតិច ហាក់ចង់បង្ហាញថានាយពិតជាចុករ៉ូយពិតមែន តែវាមិនមានឥទ្ធិពលចំពោះអ្នកម្ខាងទៀតនោះទេ ត្បិតថា ឈូស៊ី នាងក៏បែមុខចេញពីរគេ រួចក៏មកចាប់អារម្មណ៍និងកាបូបនាងបន្តទៅវិញ។

«យើងចង់រើសយូរប៉ុណ្ណាក៏រឿងរបស់យើង លុយយើងអ្នកទិញ ធ្វើដូចជាពិបាកណាស់ចឹង គ្រាន់តែឱ្យឈរចាំ2 3ម៉ោងសោះ» ឈូស៊ី ក៏បន្លើរពាក្យនេះឡើង ត្បិតថានាងក៏មិនបានបែមុចសម្លឹងមើលទៅនាយសង្ហាដែល ពោលគឺនាងនិយាយទាំងបែខ្នង នាងនៅតែបន្តលើកយកកាបូបមកពិនិត្យមើលជាច្រើនដង ហាក់មិនអស់ចិត្តទាល់តែសោះ។

«មិនដឹងជាក្បាច់ក្បូរស្អីម្ល៉េះទេព្រះអើយ... បើប្រើហើយហោះចឹកទៅ ខ្ញុំមិននិយាយទេ ហ្វូ...!!» វី នាយក៏ងើបឈរឡើងអស់កម្ពស់ រួចក៏បែមុខចេញ ពេបមាត់ពេបករ និយាយខ្សិបៗតែម្នាក់ឯង ហាក់ជ្រេញជាមួយនិងចៅហ្វាយមិនស្ទើរ។

«វី អ៊ែនហ្សូរត្រាន់!! យើងលឺណា៎...» ឈូស៊ី នាងមិនបានងាកមុខសម្លឹងមក វី ទេតែនាងក៏បន្លើរពាក្យនេះឡើងខ្លាំងៗ ជាមួយនិងសម្លេងស្អកៗបែបគម្រាម ដែលធ្វើឱ្យអ្នកកម្លោះដែលឈរនិយាយដើមចៅហ្វាយមុននេះ ត្រូវងាកមុខមកវិញ ញញឹមឡើងហាក់ចង់លុបលាងកំហុសខ្លួនឯងផង។

«ហិហិ...»

«ខ្ញុំយកវា ជួយវេចខ្ចប់ឱ្យខ្ញុំផង» ឈូស៊ី ក៏និយាយពាក្យនេះឡើងទៅកាន់ម្ចាស់ហាង រួចនាងក៏លូកយកកាតធនាគាររបស់នាងចេញមក ហុចឱ្យតាមក្រោយ មកចាស់ហាងក៏ញញឹមទទួលយក រួចក៏ហុចកាបូបទៅឱ្យបុគ្គលិករបស់ខ្លួនរៀបចំ។

ទីបំផុតពួកគេក៏សម្រេចចិត្តត្រឡប់មកវិញ នៅតាមផ្លូវត្រឡប់មកកាន់ឡាន ឈូស៊ី ដើរចេញមកយ៉ាងរំភើយ ត្បិតថានាងក៏គ្មានកាន់អ្វីនោះទេ ក្រៅពីរកាបូបផ្ទាល់ខ្លួនរបស់នាងមួយគត់ ខុសដាច់ពីរ វី ដែលនាយកាន់របស់របរដែលចៅហ្វាយស្រីបានទិញទាំងអស់ ស្ទើរតែដាច់ដៃទៅហើយ កាន់ដៃពីរមិនគ្រប់ នៅខាំដល់មាត់ទៀត នាយដើរទ្រុកៗចេញមកតាមក្រោយ ទីងតាំងៗ មើលផ្លូវស្ទើរតែមិនឃើញ។

«ដាក់វាចូលទៅ» កាលបើដើរមកដល់ឡានហើយ ឈូស៊ី នាងមិនបានជួយទេ ផ្ទុយទៅវិញនាងបែជាបញ្ជាថែម វី នាយក៏មិននិយាយអី ត្បិតថាមាត់នាយក៏របស់តែខាំប្បោងដាក់ឥវ៉ាន់ជាប់មិនទាន់ប្រលែងនៅឡើយ នាយចូលមកទាញទ្វាឡានរួចក៏បោះឥវ៉ាន់ទាំងនោះចូលទៅទាំងអស់ រួចក៏ប្រហែលខ្យល់ដង្ហើមបន្តិច ហាក់ធូស្រាលបន្តិច។

«មិនដឹងជាទិញអីក៏ទិញម្ល៉េះៗទេ នេះប្រុងចង់យកទៅប្រើពេញមួយឆ្នាំរឺយ៉ាងមិចចៅហ្វាយស្រី ផ្ទះចៅហ្វាយធំប៉ុណ្ណឹង ខ្ញុំទាញថាមិនយូរទេ ច្បាស់ជាចង្អៀត រកកន្លែងដាក់របស់លែងឃើញហើយ មិនឱ្យចង្អៀតយ៉ាងមិច បើទិញម្តងៗគរដូចភ្នំបែបនេះនោះ» នាយកម្លោះទម្លាក់ឥវ៉ាន់ចុះពីរដៃសិនមិនទាន់ទេ នាយក៏ប្រញ៉ាប់និយាយប្រយោកនេះឡើង យ៉ាងវែងអន្លាយ ហាក់ធុញទ្រាន់ចំពោះចៅហ្វាយនាយមិនស្ទើរ លើកណាក៏ដូចលើកណាដែល ឱ្យតែពេលដើរផ្សារ ឥវ៉ាន់បើមិនច្រើនជាងនិងក៏ប្រហាក់ប្រហែលនិងដែល មិនក្រោមទេ។

«ឯងជាចៅហ្វាយ រីក៏យើងជាចៅហ្វាយ? រអ៊ូរទាំច្រើនខ្លាំងណាស់ ប្រយ័ត្នលែងសល់ប្រាក់ខែ» ឈូស៊ី ឈរអោបដៃខ្វែងទ្រូងនៅខាងក្រោយ សម្លឹងមើលនាយ ត្បិតថានាងកំពុងតែរៀបចំឥវ៉ាន់ទាំងនោះឱ្យស្រួលបួល ដើម្បីឱ្យចៅហ្វាយនាយអង្គុយឱ្យស្រួលបន្តិច។

«អាងអីបន្តិចក៏គម្រាម គម្រាម...ឆឺស!!»

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play